• 2018-05-14 02:52:21
  • សេដ្ឋកិច្ច

ប័ណ្ណកម្មសិទ្ធិដីធ្លីរូបរាងថ្មី មានសមត្ថភាពពិសេសអាចថតឃើញប្រវត្តិរូបម្ចាស់

  • 2018-05-14 02:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំ​ពាក្យ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និង​សំណង់​ លោកសេង ឡូត បាន​ប្រាប់​អ្នកសារព៌ត័មាន​​ថា ​ក្រសួង​សម្រេច​ផ្លាស់​ប្តូរ​ទម្រង់​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិដីធ្លី​ ​ដើម្បី​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​អចលនទ្រព្យ ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ និង​កាត់​បន្ថយ​បាននូវជម្លោះនានា​។

លោកបន្តថា “ប័ណ្ណសម្គាល់អចលនវត្ថុថ្មីនេះ ​មាន​ដាក់​បញ្ចូល​នូវ QR Codeដែល​មាន​លក្ខណៈ​ពិសេស​ជាងប័ណ្ណ​ចាស់ ដែល​យើង​អាចថត​លើវា ​យើង​អាចស្គាល់​ម្ចាស់​អត្តសញ្ញាណ”។ ​

កន្លងមក​ក្រសួង​បាន​​បោះពុម្ព​សន្លឹក​ប័ណ្ណ​នេះ​នៅ​ប្រទេសអូស្រ្តាលី ​ប៉ុន្តែ​បច្ចុប្បន្ន​ក្រសួង​មាន​សមត្ថភាព​បោះពុម្ពប័ណ្ណ​នេះដោយ​ខ្លួន​ឯង​នៅកម្ពុជា​។ អ្នក​នាំពាក្យ​អះអាង​។

ក្រសួង​នឹង​​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទម្រង់​នៃ​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឲ្យ​ប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ។ គួរបញ្ជាក់ថា សម្រាប់អ្នកមានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យចាស់ មិនអាចស្នើធ្វើថ្មីបានទេ រង់ចាំរហូតដល់អស់សុពលភាព។

សេចក្ដីប្រកាសខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី