- 2018-06-12 09:05:10
- ការអប់រំ
ចង់ឲ្យជីវិតកាន់តែរឹងមាំ និងរីករាយ មុនអាយុ៣០ គួរធ្វើរឿងទាំង៧នេះ
- 2018-06-12 09:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យជីវិតកាន់តែរឹងមាំ និងរីករាយ មុនអាយុ៣០ គួរធ្វើរឿងទាំង៧នេះ
ចន្លោះមិនឃើញ
គិតថាបើឈានដល់អាយុ ៣០ឆ្នាំហើយនោះ ចិត្តគំនិត ភាពរឹងមានក៏មានច្រើនដែរ ប៉ុន្តែបើអ្នកគ្មានបានធ្វើអីសោះដើម្បីរង់ចាំទទួលវ័យនោះមកដល់ទេ ជោគជតាអ្នកក៏គ្មានអ្វីសោះទៅតាមសកម្មភាពអ្នកដែរ។ ចំណុចខាងក្រោមអ្នកគួរតែរៀនធ្វើដោយខ្លួនឯងមុនពេលអាយុ ៣០ឆ្នាំ ៖
១. ដំណើរម្នាក់ឯង (Solo Trip)
មិនចាំបាច់ឆ្ងាយពេកក៏បាន ត្រឹមខេត្តជិតៗក៏បានព្រោះវាអាចនាំអ្នកជួបបទពិសោធន៍ និងអារម្មណ៍ថ្មីៗដែលអ្នកគួរតែស្គាល់មុនឈានចូលអាយុ ៣០ឆ្នាំ។ បើអ្នកនៅតែមិនអាចដើរហើរខ្លួនឯងបាន អ្នកគួរតែរកមូលហេតុ ហើយពិចារណាលើវា ព្រោះវ័យនេះគឺជាវ័យដែលឯករាជ្យមួយ ដូច្នេះការប្រឡូកក្នុងរឿងជីវិតក៏ត្រូវមានច្រើនដែរ។
២. បង្កើតទម្លាប់ថ្មីៗ
គួរតែបណ្ដុះខ្លួនឯងជាមួយទម្លាប់ និងការងារថ្មីៗដែលអ្នកមិនទាន់ធ្លាប់ធ្វើ ដើម្បីឲ្យជីវិតកាន់តែរីករាយជាងនេះ។ បើអ្នកមានទម្លាប់ចេញពីធ្វើការទៅផ្ទះ ចេញពីផ្ទះទៅធ្វើការ អ្នកគួរតែផ្លាស់ប្ដូរដូចជាទៅហាត់ Yoga ទៅហែលទឹក ឬទៅរៀនជំនាញខ្លីៗដូចជាគំនូរ ថតរូប ឬលេងភ្លេងជាដើម។
៣. ពិនិត្យមើលផែនការរបស់អ្នក
មកដល់អាយុប៉ុណ្ណឹងអ្នកបានប៉ុន្មានភាគរយនៃគោលដៅអ្នកហើយ? អ្នកត្រូវត្រួតពិនិត្យមើលវា ហើយបន្ត Update វាជានិច្ច។ ត្រូវព្យាយាមស្វែងរកគន្លឹះណាដែលជួយឲ្យអ្នកឈានទៅរកអ្វីដែលអ្នកចង់បាន មិនមែនសរសេរចោលហើយបណ្ដោយតាមយថាកម្មឡើយ។
៤. អនុវត្តផែនការ
មុនអាយុ ៣០ឆ្នាំជាវ័យមួយដែលល្អបំផុតសម្រាប់សម្រេចបំណងប្រាថ្នាអ្នក។ មុនវ័យនេះ អ្នកត្រូវព្យាយាម និងប្រឡូកឲ្យកប់ខ្លួនជាមួយអ្វីដែលអ្នកចង់បាន។ កុំខ្លាចហត់ កុំខ្លាចបរាជ័យ កុំខ្លាចគេមើលងាយសំខាន់បំផុតអ្នកអាចរៀនសូត្រ និងក្រេបយកអ្វីដែលអ្នកត្រូវការ។
៥. ថែរក្សារូបរាង និងសុខភាព
វ័យនេះជាវ័យដែលស្រស់ស្អាត និងមាំទាំបំផុតដូច្នេះអ្នកមិនត្រូវបណ្ដែតបណ្ដោយឲ្យខ្លួនក្លាយជាមនុស្សចាស់មុនអាយុ ឬសុខភាពមិនរឹងមាំដែរ។ ត្រូវថែរក្សារូបរាង សម្រស់ឲ្យបានស្អាតផូរផង់ដើម្បីគប្បីនឹងខ្លួនឯង។
៦. មានស្នេហា
មុនចូលដល់វ័យ ៣០ឆ្នាំ អ្នកមិនគួរធ្វើជាមនុស្សដែលគ្មានបទពិសោធន៍ស្នេហាខ្លះនោះទេ ព្រោះវ័យនេះអ្នកអាចនឹងមានគ្រួសារបាន ដូច្នេះបើគ្រាន់តែស្នេហាក៏អ្នកមិនធ្លាប់ឆ្លងកាត់ អ្នកប្រាកដទេថាស្នេហាដែលអ្នកនឹងមានល្អប្រសើរ? ត្រូវស្វែងយល់ពីវាដើម្បីអនាគតអ្នកមិនរើសមនុស្សខុស ម្យ៉ាងទៀតក្នុងវ័យប៉ុណ្ណេះគឺជាវ័យដែលកំពុងពេញស្រឡាញ់ កំពុងពេញដោយមនោសញ្ចេតនា ដូច្នេះកុំឲ្យវាហួសទៅដោយគ្មានន័យ។
៧. បោះជំហានក្នុងជីវិតការងារ
មុនពេលដើរដល់អាយុ ៣០ អ្នកត្រូវប្រាកដថាអ្នកបានឆ្លងកាត់លើវិថីការងារ មិនមែននៅលាដៃសុំលុយអ្នកផ្ទះចាយទៀតនោះទេ។ បទពិសោធន៍ការងារអ្នកកាន់តែច្រើន ឱកាសអ្នកក៏កាន់តែច្រើន ហើយជីវិតអ្នកក៏មានជម្រើសច្រើនមិនមែននៅតែមួយកន្លែងឡើយ។
កុំបណ្ដោយខ្លួនឯងឲ្យគ្មានអីសោះក្នុងដៃ រួចបន្តចូលវ័យមួយទៀត ព្រោះពេលនោះអ្នកនឹងអាចមានអារម្មណ៍ស្ដាយក្រោយព្រោះវ័យដែលអ្នកគួរតែមានជីវិតអស្ចារ្យជាងនេះត្រូវបានបញ្ចប់៕
ចុចអាន៖