• 2018-07-04 09:34:07
  • ការអប់រំ

សាធ សូរ្យដានី៖ បង្ហើបគន្លឹះតូចៗ ធ្វើជាមនុស្សស្រីឆ្លាត ពូកែ ទាន់ខ្លួននៅក្មេង(វីដេអូ)

  • 2018-07-04 09:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ស្រី​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ភាព​ផ្លាស់ប្ដូរ​ជា​ច្រើន​ ក្រោយ​សម័យ​កាល​កាន់​តែ​ទំនើប​បាន​ចូល​មក​ដល់។​ ការ​ផ្លាស់​ប្ដូរ​មនុស្ស​ស្រី​ទៅ​ជា​​មេ​ដឹកនាំ​មិន​មែន​ត្រឹម​តែ​ផ្ទះ​សំបែង​ ថែម​ទាំង​ភាព​ប៉ិន​ប្រសព្វ​ និង​ភាព​ម៉ត់ចត់​រាល់​កិច្ច​ការ​ដូច​មនុស្ស​ប្រុស​ជោគជ័យ​ឯទៀត​។ ​ថ្ងៃនេះ Sabay ​ណែនាំ​ប្រិយ​មិត្ត​ស្គាល់​ស្ត្រី​កម្ពុជា​មួយ​រូប ​សំបូរ​វោហារ​សព្ទ​ កញ្ញា សាធ សូរ្យដានី ​ជា​មនុស្ស​ស្រី​ដ៏​​ឆ្នើម​ម្នាក់​ក្នុង​វិស័យ​ការងារ​ និង​កិច្ចការ​សង្គម​។

កញ្ញា សាធ សូរ្យដានី ជា​អតីត​សិស្ស​និទ្ទេស ​A ឆ្នាំ ២០១២ ​នៅ​រាជ​ធានី​ភ្នំពេញ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ដានី​បាន​ចាប់​យក​ការ​ងារ​ស្ម័គ្រ​ចិត្ត​តាម​អង្គការ​តាំង​ពី​រៀន​ថ្នាក់​វិទ្យាល័យ​ម្ល៉េះ។​ ក្រោយ​បញ្ចប់​ថ្នាក់ទី១២ ​យុវតី​រូប​នេះ​ បាន​ទទួល​អាហារ​រូបករណ៍​សិក្សា​មិន​គិត​ថ្លៃ​រហូត​ដល់ ៣​ សាកល​វិទ្យាល័យ​ដែល​មាន​ជំនាញ​ទីផ្សារ គណនេយ្យ​ និង​ទំនាក់ទំនង​អន្តរជាតិ​។

​​ បទ​ពិសោធន៍​ការងារ​ច្រើន​ឆ្នាំ ​មិន​បាន​ធ្វើ​ឲ្យ​យុវតី​ទីក្រុង​នេះ ខក​បំណង​ឡើយ ​ចូល​ថ្នាក់​សាកល​វិទ្យាល័យ​ ដានី​ត្រូវ​បាន​ក្រុមហ៊ុន​ជាច្រើន​ទាក់ទង​ធ្វើ​ការ​កាន់​ដំណែង​ខ្ពស់។ ​បច្ចុប្បន្ន​ កញ្ញា​រូប​ស្រស់​ ២២ឆ្នាំ​​នេះ ​មាន​តួនាទី​ប្រធាន​គ្រប់គ្រង​អភិវឌ្ឍ​ធុរកិច្ច​នៅ​ក្រុមហ៊ុន​អន្តរជាតិ​មួយ ​និង​ជា​ស្ថាបនិក​រៀប​ចំ​កម្មវិធី​វេទិកា​សាធារណៈ​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ ស្ត្រី​កម្ពុជា​មួយ​ចំនួន​ធំ​ ពិបាក​ណាស់​ក្នុង​ការ​គេច​ផុត​ពី​ច្បាប់​ទម្លាប់​គ្រួសារ​ ​គ្មាន​សមភាព​​ក្នុង​ស្ថាប័ន​ការងារ និង​ជួប​បញ្ហា​​ច្រើន​ជាង​បុរស​។ ​​​​ប៉ុន្តែ​កញ្ញា ដានី​ និយាយ​ថា ​​​​​​​​​​យើង​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ដែល​ជៀស​មិន​ផុត​ពី​បញ្ហា​ និង​រឿង​បរាជ័យ​នោះ​​ឡើយ​ ហេតុនេះ​ខ្លួន​យើង​គឺ​ជា​បុគ្គល​ទី១​ ដ៏​សំខាន់​បំផុត​​​ដែល​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង ​​កំពុង​ធ្វើ​អ្វី ដើម្បី​អ្វី ​ធ្វើ​ដើម្បី​អ្នក​ណា​។ ​

​ចង់​ដឹង​ពី​មេរៀន​ជីវិត​របស់​យុវតី​វ័យ​ក្មេង​​ រូប​នេះ មាន​អ្វី​ខ្លះ អាច​ជួយ​​​ឲ្យ​ស្ត្រី​ឯ​ទៀត​អាច​រឹង​មាំ ​និង​ឈរ​បាន​ទី​កន្លែង​ខ្ពស់​ដូច​មនុស្ស​ប្រុស​ដទៃ​​នោះ​ សូម​តាម​ដាន​វីដេអូ​ខ្លី​ដូច​តទៅ៖​​​​​​​

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី