• 2018-07-13 05:10:01
  • សុខភាព

រុក្ខជាតិម្យ៉ាងស្រដៀងគ្រឿងញៀន ត្រូវបានក្រសួងហាមឃាត់ និងដាក់ទោសបើមានអ្នកប្រើ

  • 2018-07-13 05:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រុក្ខជាតិ​មួយ​ប្រភេទ​ឈ្មោះ ​ខាត ​(KHAT)​​ ដែល​ក្រសួង​សុខាភិបាល​អះអាង​ថា ​រុក្ខជាតិ​នេះ ​​​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ប្រភេទ​ Cathinone និង Cathine ត្រូវ​បាន​ហាម​ឃាត់​នាំចេញ-នាំចូល និង​ប្រើប្រាស់ ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

រុក្ខជាតិខាត

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឯកឧត្តម ម៉ម ប៊ុនហេង  បាន​ចេញ​ប្រកាស​មួយ​ស្តីពី ការ​ហាម​ឃាត់​ការ​នាំចេញ​ នាំចូល ប្រភេទ​នេះ​​ ហើយ​បើ​មាន​អ្នក​ល្មើស​ត្រូវ​ផ្ដន្ទា​ទោស​តាម​ទោស​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។

កន្លង​មក​រុក្ខជាតិ​ខាត​នេះ ​ត្រូវ​បាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ គ្រឿងញៀន ចាត់​ទុក​ជាគ្រឿងញៀន​ប្រភេទ​ថ្មី​មួយ​ទៀត​នាំ​ចូល​ពីប្រទេស ​អេត្យូពី ទើប​មាន​វត្តមាន​នៅ​កម្ពុជា​ ដែល​វា​មាន​ផ្ទុក​សារធាតុ​ ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​មនុស្ស​។ 

កាល​ពីថ្ងៃ​​ទី២៦ ខែ​មិថុនា ឆ្នាំ២០១៨​ គណៈកម្មការដុតបំផ្លាញគ្រឿងញៀនក៏បានធ្វើដុត​បំផ្លាញស្លឹករុក្ខជាតិខាត (KHAT) ​ប្រមាណជាង ៣តោន ជាមួយ​នឹង​គ្រឿងញៀន​ផ្សេង​ទៀត​នៅ​កោះពេជ្រ​ ប្រមាណ​ជាង​៦៤គីឡូក្រាម​ផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី