• 2018-08-19 00:50:00
  • ការអប់រំ

ពូកែម្ល៉េះ! ទើប២១ឆ្នាំ ធ្វើគម្រោងផ្សារអូរឫស្សីឡើងកប់ ប្រាប់បំណងធំក្រោយរៀនចប់

  • 2018-08-19 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ ខៀវ គីមហុង ​វ័យ​២១ឆ្នាំ​ ជា​និស្សិត​ជំនាញ​ស្ថាបត្យកម្ម​​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសបុក​ស្ងើច​សរសើរ​ ក្រោយ​បង្ហោះ​ស្នាដៃ​កិច្ច​ការ​សាលា​ខ្លួន​អំពី​គម្រោង​អភិវឌ្ឍន៍​ឈ្មោះ​ថា​ ​​ផ្សារ​អូរឫស្សី​២ ​សម្រាប់​បញ្ចប់​ឆ្នាំ​ទី៣​ ​កាល​ពី​ថ្មីៗ​​នេះ​។

​កំលោះ​វ័យក្មេង គីមហុង ប្រាប់​ Sabay ពី​មូល​ហេតុ​នេះ​ដែល​ធ្វើ​គម្រោង​នេះ​ឡើង​ ដោយ​សារ​​គ្រូ​ដាក់​ឲ្យ​សម្រាប់​សិស្ស​ម្នាក់ៗ​គ្រប់​គ្នា ​ខណៈ​ដែល​គីមហុង ​ប៉ះ​​ចំ​គម្រោង​ផ្សារ​អូរឫស្សី​នេះ​តែ​ម្ដង​។

​គម្រោង​(Project)​ ​ក្រោម​ការ​ណែនាំ​ពី​​គ្រូ​នេះ​ មិន​មែន​មែន​កែ ឬ​អភិវឌ្ឍ​ផ្សារ​អូរឫស្សី​សព្វថ្ងៃ​ទេ​ គ្រាន់​តែ​ជា​ឈ្មោះ​ដាក់​លើ​គម្រោង​កិច្ចកាសាលាប៉ុណ្ណោះ​។​ រីឯ​ដំណើរ​ការ​រៀប​ចំ​ឲ្យរួចរាល់ គឺ​ស៊ី​ពេល​ដល់​ទៅ​២ខែ ​ ប៉ុន្តែក៏ត្រូវជួបបញ្ហា​ប្រឈម​មួយ​ចំនួន​​ ជាក់​ស្ដែង​គឺ​បញ្ហា​ធនធាន​ ខ្វះ​សម្ភារៈ​ប្រើ​ប្រាស់​ និង​កុំព្យូទ័រ​ទំនើប​ដើម្បី​រចនា​រូបភាព​ និង​កាត់​វីដេអូជាដើម។

និស្សិត​បញ្ចប់​ឆ្នាំទី៣ នេះ​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ដុង្គ​ចូលចិត្ត​គូរ​រូប​តាំង​តែ​ពី​តូច​ ហើយ​គ្រួសារ​ក៏​គាំ​ទ្រ ​និង​ផ្គត់ផ្គង់​ការ​សិក្សា។ ​បច្ចុប្បន្ន​ យុវជន​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​នេះ ​មិន​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ ​ត្បិតថាធ្លាប់​បញ្ចេញ​ស្នាដៃ​គូរ​រូប​ប្លង់​ផ្ទះ​គ្រួសារ​ផ្ទាល់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ​​​​​​

ក្រោយ​រៀន​ចប់​សាកលវិទ្យាល័យ​ឆ្នាំ​ក្រោយ​ខាង​មុខ​នេះ ​​ គីមហុង ​មាន​គោលបំណង​និង​​មហិច្ឆតា​ចង់​នាំ​យក​ជំនាញ​នេះ​​ទៅ​អភិវឌ្ឍ​ស្រុក​កំណើត​របស់​ម្ដាយនៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង​។ ​កត្តា​ដែល​កំលោះ​ចិត្ត​ធំ​រូប​បំណង​អភិវឌ្ឍ​ខេត្ត​នេះ ពោលគឺចង់ខេត្តមាន​ឈ្មោះ​បោះ​សំឡេង​​ ព្រោះ​ខ្លួន​គិត​ថា ​គម្រោងអភិវឌ្ឍន៍​ជាច្រើន​នឹង​ទៅ​ដល់​ទីនោះ​ ហើយ​​នា​ពេល​អនាគត ក៏​អាច​នឹង​មាន​គម្រោង​ព្រលាន​យន្តហោះ​ធ្វើតំបន់នោះ​ផង​ដែរ​៕

សូមទស្សនាវីដេអូម្រោងផ្សារអូរឫស្សី២ របស់យុវជនខាងលើនេះ

​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី