• 2018-08-27 03:02:38
  • សេដ្ឋកិច្ច

កូរ៉េខាងត្បូង និងស៊ុយអែត ជាប់ជាប្រទេសច្នៃប្រឌិតបំផុត ខណៈកម្ពុជាជាប់លេខ...

  • 2018-08-27 03:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង និង​ស៊ុយអែត បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​ច្នៃប្រឌិត​បំផុត​នៅ​លើ​ពិភពលោក ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន​ដូច​ជា អាំងតង់ស៊ីតេ​នៃ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍ , តម្លៃ​បន្ថែម​នៃ​ការ​ផលិត , ផលិតភាព , ដង់ស៊ីតេ​នៃ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ , ប្រសិទ្ធិភាព​នៃ​ការ​អប់រំ​កម្រិត​ទី៣ , ការ​ប្រមូលផ្ដុំ​អ្នក​ស្រាវជ្រាវ និង សកម្មភាព​ប៉ាតង់។

កូរ៉េខាងត្បូង គឺ​ជា​ប្រទេស​កំពូល​មួយ​ដែល​មាន​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ប៉ាតង់​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ២០១៧។ គេហទំព័រ Bloomberg ដែល​ចងក្រង​ចំណាត់ថ្នាក់​នេះ ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ប្រភព​នានា​ដូចជា ធនាគារ​ពិភពលោក (World Bank) , មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍ (OECD) បាន​រក​ឃើញ​ថា ក្រុមហ៊ុន Samsung គឺ​ជា​មូលហេតុ​ចម្បង ដែល​ជួយ​ឲ្យ​កូរ៉េខាងត្បូង​ទទួល​បាន​ចំណាត់ថ្នាក់​កំពូល​នេះ។

ជា​ការ​ពិត​ណាស់ Samsung គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស ដ៏​មាន​តម្លៃ​បំផុត​របស់​កូរ៉េខាងត្បូង ហើយ​បាន​ទទួល​ប័ណ្ណប៉ាតង់​របស់​អាមេរិក​ច្រើន​ជាង​ក្រុមហ៊ុន​នានា ក្រៅ​ពី​ក្រុមហ៊ុន IBM ចាប់តាំង​ពី​ការ​ចាប់ផ្ដើម​មក។

ចំណែក​ឯ​ស៊ុយអែត​វិញ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ ដោយសារតែ​ជា​រាជធានី​សម្រាប់​ការ​ចាប់ផ្ដើម​ក្រុមហ៊ុន​បច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ វា​សម្បូរ​ទៅ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អឺរ៉ុប ហើយ​ឈរ​នៅ​លំដាប់​ទី២ បន្ទាប់ពី Silicon Valley បើ​និយាយ​អំពី​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញ នៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង៥០ មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន៣ ឈរ​នៅ​លើ​នោះ គឺ សិង្ហបុរី ជាប់លេខ៣ , មីយ៉ាន់ម៉ា ជាប់លេខ២៦ និង ថៃ ជាប់លេខ៤៥ ខណៈ​ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ៦៧៕

ចុច​អាន៖

ប្រភព៖ weforum ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី