• 2018-10-02 04:08:04
  • សេដ្ឋកិច្ច

បាត់​បង់​មេ​ចំណូល​ប្រចាំ​គ្រួសារ តែ​សំណាង​មាន​អ្នក​ទប់ទល់​ជួយ​សង​ជំនួស​លើ​កម្ចី​មុនៗ

  • 2018-10-02 04:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី សែន ស្រី ជា​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ចាស់​ក្នុង​ទីក្រុង​ភ្នំពេញ និង​​ជា​អតិថិជន​កម្ចី​របស់ ហត្ថា​កសិករ។ ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ លោកស្រី​បាន​ជួប​គ្រោះថ្នាក់​ដោយ​ចោរ​ឆក់ ដែល​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់ រហូត​បាត់​បង់​ជីវិត។ ទោះបីជា​បាន​ចាកចេញ​ទៅ​​គ្មាន​ថ្ងៃ​ត្រឡប់​ក្ដី ក៏​អ្នក​ស្រី​​មិន​ឲ្យ​កូនៗ មាន​ការ​លំបាក​ក្នុង​ការ​សង​កម្ចី​ជំនួស​​ដែរ។ ដោយ​អ្នក​ស្រី ​បាន​ទិញ​សេវា​ធានា​រ៉ាប់​រង​ឥណទាន​របស់​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដែល​ជា​ដៃគូ​ចែកចាយ​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត​របស់ ហត្ថា​កសិករ។

ពេល​ដែល​ទទួល​កម្ចី​ជាមួយ​ហត្ថា​កសិករ ទើប​កម្ចី​ទាំងអស់​របស់​គាត់​ត្រូវ​បាន​ការ​ទូទាត់​សង​ជំនួស​ក្រុម​គ្រួសារ​មិន​តែ​ប៉ុណ្ណោះ​នៅសល់​មួយ​ចំ​ណែ​ក​ទៀ​ត​គឺ​ប្រគល់​ជូន​អ្នកស្រី ហុង ស្រ៊ី ដែល​ជា​កូន​ស្រី​ទៀត​ផង។

អ្នកស្រី ហុង ស្រ៊ី

នៅ​ថ្ងៃទី ០៥ ខែ​កញ្ញា ឆ្នាំ ២០១៨ អ្នកស្រី ហុង ស្រ៊ី ​បាន​មក​ទទួល​សំណង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រ​ង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ។ គាត់​ពិតជា​មាន​ការ​សោក​ស្តាយ​ចំ​ចំពោះ​ការបាត់បង់​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​គាត់​ណាស់​។

លោក​ឧកញ៉ា ហួត អៀង​តុង អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ បាន​​ចូលរួម​រំលែក​ទុក្ខ​ថា​៖ "តាំង​នាម​ឲ្យ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់ ហត្ថា​កសិករ យើង​ខ្ញុំ​សូម​ចូល​រួម​រំលែ​ក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំ​ពោះ​ក្រុម​គ្រួសារ ដែល​បាត់បង់​ម្ដាយ​ជា​ទី​ស្រឡាញ់ និង ជាទី​ជំហរ​របស់​កូនៗ"។

ហត្ថ​កសិករ និង សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​បន្ត​សហការ​គ្នា​ដើម្បី​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជា​ជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ជាពិសេស​គឺ​ក្រុម​គ្រួសារ​របស់​អតិ​ថិ​ជន​ដែល​មាន​កម្ចី កុំឲ្យ​ពួកគាត់​ធ្លាក់​ក្នុង​វិបត្តិ​​ហិរញ្ញវត្ថុ នៅ​ពេល​ដែល​មេ​ចំណូល​គ្រួសារ​ជួប​គ្រោះ​អកុសល​ណាមួយ ហើយ​មិន​អាច​មាន​ល​ទ្ធ​ភាព​បង់​កម្ចី​បាន​៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី