• 2018-10-06 05:57:25
  • សេដ្ឋកិច្ច

ទុកចិត្តចុះស​ន្សំ​ប្រាក់រៀលនៅ​ CIMB ​ការ​ប្រាក់ខ្ពស់កប់ ៧% ឯណោះ

  • 2018-10-06 05:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាក់​ប្រាក់​ស​ន្សំ​ជា​ប្រាក់រៀ​ល​ឥឡូវ​នេះ ជាមួយ​នឹង​គណនី​បញ្ញើ​មាន​កាល​កំណត់​របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​រហូតដល់ ៧% ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ ការផ្តល់ជូន​ពិសេស​នេះ គឺជា​ការរួម​ចំណែក​ដល់​ការលើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀ​ល នៅក្នុង​វិស័យ​ធនាគារ និង​បំពេញ​តម្រូ​វ​ការ​អតិ​ថិ​ជន​កាន់តែ​ល្អប្រសើរ ទៅលើ​ផលិតផល​ធនាគារ​ជា​ប្រាក់​រៀល​។

លោក​ ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ "ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈាន​មុខគេ​មួយ ក្នុង​ប្រទេស​កម្ពុជា យើង​តែងតែ​ផ្តល់​ការ​លើកទឹកចិត្ត ដល់​អតិ​ថិ​ជន សម្រាប់​ការដាក់​ប្រាក់​បញ្ញើ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​យូរអង្វែង​ជាពិសេស​ប្រាក់​រៀល​។ មិន​តែ​ប៉ុណ្ណោះ សម្រាប់​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល នៅ​ធនាគារ CIMB អតិ​ថិ​ជន​មិន​ត្រឹមតែ​ទទួលបាន​នូ​វ​អត្រា​ការ​ប្រាក់​ខ្ពស់​រហូតដល់​៧%​ប៉ុណ្ណោះទេ តែ​ពួកគេ​ថែមទាំង​អាច​ចូលរួម​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ផងដែរ​"។

ដើម្បី​ទទួលបាន​ការផ្តល់ជូន​ពិសេស​ពិសេស​នេះ អតិ​ថិ​ជន​ត្រូវ​ដាក់ប្រាក់​បញ្ញើ​តិ​ច​បំ​ផុត​ត្រឹម ២​លាន​រៀល​ប៉ុណ្ណោះ​។ ហើយ​ពួកគេ​អាច​ដក​ប្រាក់​បញ្ញើ​របស់ខ្លួន តាម​ពេលវេលា​កំណត់​ជាក់លាក់​ណាមួយ​ដែល​បាន​ព្រម​ព្រៀ​ង​ជាមួយគ្នា រួមមាន​១​ខែ ៣​ខែ ៦​ខែ ឬ​១២​ខែ ដែល​ទទួលបាន​អត្រា​ការ​ប្រាក់ ទៅតាម​ចំនួន​ជាក់ស្តែង​ដូចខាងក្រោម​។​

ជា​ការ​ពិតណាស់ ទំនុកចិត្ត​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀ​ល ពិតជា​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ និង​ស​ង្គ​ម​ជាតិ​ទាំងមូល​។ សម្រាប់​វិស័យ​ហិ​រញ្ញ​វត្ថុ និង​ធនាគារ ការ​ប្រើប្រាស់​ប្រាក់​រៀល គឺជា​ការចាំបាច់ ក្នុង​ការលើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផល​ចំណេញ​ដល់​អតិ​ថិ​ជន​ផ្ទាល់​តែម្តង​។

ដោយ​មាន​ការគាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញ​ទំហឹង ពី​សំណាក់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ CIMB បាន​នាំយក​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់​រៀល​យ៉ាង​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​ឥណទាន និង​កម្ចី ដោយ​ផ្តល់ជូន​នូ​វ​អត្ថប្រយោជន៍​ល្អប្រសើរ​ជាង​ប្រាក់​ដុល្លារ ទៅតាម​ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន​ផងដែរ​។ កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ​មាន​សុពល​ភាព​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ ០២៣ ៩៨៨ ៣៨៨ ចូល​ទៅកាន់​គេហ​ទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅ​កាន់សាខា​ណាមួយ​របស់​ធនាគារ CIMB​។​ www.cimbbank.com.kh

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី