• 2018-11-13 09:27:27
  • ស្នេហា

ប្រុសៗសម័យ២០១៨ បើមាន៧យ៉ាងនេះ ដឹងតែលេចធ្លោបំផុត ស្រីណាក៏ចង់បានធ្វើប្ដី

  • 2018-11-13 09:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ចំណុច​ពិសេស និង​ភាព​ទាក់ទាញ​រៀងៗខ្លួន​។ និយាយ​ពី​បុរស​វិញ មាន​រឿង​ជា​ច្រើន​ដែល​គួរ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង មាន​ភាព​លេចធ្លោ​ ប៉ុន្តែ​គ្រាន់​តែ​ពេល​ខ្លះ បុរសៗ​មិន​បាន​ចាប់​អារម្មណ៍​ចំណុច​ទាំង​នោះ។ ខាង​ក្រោម​នេះ ជា​រឿង​សាមញ្ញ​ងាយៗ ដែល​បុរស​គួរ​អាច​ធ្វើ​បាន៖

១. ចេះ​ស្លៀកពាក់​សម​នឹង​រូបរាង មាន​របៀបរៀបរយ

 មនុស្ស​ស្រី​ចូល​ចិត្ត​បុរស​ដែល​ស្លៀក​ពាក់​ស្អាត​បាត​បំផុត មិន​មែន​ស្អាត​ដោយ​សារ​សំលៀក​បំពាក់​ថ្លៃ ទៅ​ណា​មក​ណា ពាក់​អាវ​ធំ​ក្រវាត់​ក​ទេ គឺ​ស្លៀក​ពាក់​បែប​មាន​របៀប​រៀប​រយ។ កម្រ​ណាស់ បុរស​ដែល​ពាក់​អាវ​​ភ្លឺ​រលោង​ព្រោះ​ការ​អ៊ុត​ជា​ប្រចាំ តែ​បើ​មាន​មែន​នោះ ប្រាកដ​ជា​ទាក់​ទាញ​ភ្នែក​នារី​មិន​បាន។

រូបតំណាង

២. និយាយ​ពី​ទឹក​មុខ​វិញ​ញញឹម​ជាប់​ហ្មង

សម្រាប់​អ្នក​មាន​សង្សារ អាច​ថា​មាន​បញ្ហា​បន្តិច នៅ​ពេល​រួស​រាយ​ញញឹម​ញញែម​ដាក់​គេ​បែប​នេះ ព្រោះ​អាច​កើត​ជា​ការ​អន់​ចិត្ត ប្រច័ណ្ឌ។ តែ​ធម្មតា​ទេ ការ​ញញឹម​រួសរាយ​ស្រស់​ស្រាយ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​បុរស​ទាំង​ឡាយ​ក្លាយ​ជា​មនុស្ស​ទាក់​ទាញ​បំផុត។

៣. មិន​សូវ​ចេះ​តម្អូញតម្អែរ

សាក​គិត​មើល​ថា ពេល​គេ​រៀប​រាប់​ត្អូញត្អែរ​ច្រើន យើង​ចូល​ចិត្ត​ស្ដាប់​គេ​អត់? កុំ​ថា​ឡើយ​មនុស្ស​ប្រុស ទោះ​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ស៊ី​អារម្មណ៍​ច្រើន ក៏​គ្មាន​អ្នក​ចូល​ចិត្ត​ដែរ។ រឿង​រ៉ាវ​តូច​ៗ ដូច​ជា​បែក​កង់​ម៉ូតូ ដូរ​ថ្មី​ទៅ កុំ​បង្ហោះ​ប្រាប់​គេ​ថា ស៊យ​ខ្លាំង អី​នោះ។ ចាំ​មាន​រឿង​វិបត្តិ​ធំដុំ​ណា​មួយ ចាំ​ស្វែង​រក​​ការ​ប្រឹក្សា។

រូបតំណាង

៤. ចេះ​ហាត់ប្រាណ​ថែ​សុខភាព​តែ​មិន​មែន​យក​សាច់​ដុំ​កង់ៗ​នោះទេ

 រូប​រាង​សង្ហា គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន​បំផុត ប៉ុន្តែ​អ្នក​ខ្លះ​ហាត់​លើស​ធម្មតា រហូត​មាន​សាច់​ដុំ​ធំ​ជ្រុល ក៏​អាច​ធ្វើ​ឲ្យ​នារី​មួយ​ចំនួន​​មិន​ចូល​ចិត្ត​ដែរ។ គួរ​ហាត់​ល្មម​ល្មម ត្រឹម​មាន​រាង​ស្អាត នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ទាក់​ទាញ។

៥. សូម្បី​តែ​ការ​ញ៉ាំ​ក៏​មាន​របៀប ហើយ​មិន​ចេះ​ផឹក​ស៊ី​ទៀត

នារី​គ្រប់​​រូប​តែង​និយាយ​ថា មិន​ចូល​ចិត្ត​អ្នក​ផឹក​គ្រឿង​ស្រវឹង តែ​បើ​មិន​ចេះ​ផឹក​សោះ នាង​អាច​គិត​ថា​មិន​មែន​ជា​បុរស​ពិត​ទៅ​វិញ។ អាច​ផឹក​ត្រឹម​កម្រិត​ណា​មួយ ដែល​មិន​នាំ​ហានិភ័យ​ដល់​ខ្លួន​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​បំផុត ហើយ​នារី​ក៏​ចូល​ចិត្ត​បុរស​បែប​នោះ​ដែរ។ ចំណែក​ការ​ញាំ​វិញ គួរ​កុំ​លោភ​លន់​ហួស​ប្រមាណ តាម​ការ​ឃ្លាន។

រូបតំណាង

៦.  ចរិត​ចាស់ទុំ មិនរញ៉េរញ៉ៃជាមួយមិត្តភក្ដិច្រើន

មនុស្ស​ស្រី​មិន​សូវ​ជា​ចូលចិត្ត​ មនុស្ស​ប្រុស​ណា​ជួបជុំ​តែ​មិត្ត​ភក្ដិ​ ផឹកស៊ី​គ្រប់​ពេល​នោះ​ទេ។ ដូច្នេះ​គួរ​តែ​បង្កើត​មិត្តភាព​ជាមួយ​អ្នក​ណា​ដែល​អាច​ផ្ដល់​ជា​បទពិសោធន៍ ចំណេះដឹង និង​មនុស្ស​ល្អៗ​ឲ្យ​បាន​ច្រើន។

៧. ការងារ​ច្បាស់លាស់ តំណែងសមរម្យ

សម័យ​នេះ​បើ​ទោះ​ជាមាន​ចិត្ត​ស្មោះ​ប៉ុណ្ណា បើ​អត់​មាន​ការងារ​ធ្វើ ក៏​ពិបាក​ឲ្យ​នារី​ណា​មក​ស្រលាញ់​ណាស់។ តែ​មាន​ការងារ​ក៏​មិន​ប្រាកដ​ថា មាន​នារី​មក​តាម​ស្រលាញ់​ដែរ គួរ​តែ​មាន​ការងារ​ដែល​ច្បាស់​លាស់ និង​ប្រាក់​ខែ​សមរម្យ៕

ប្រភព៖ គម្ពីស្នេហ៍ អត្ថបទ៖ រាជ

មតិយោបល់