- 2019-01-08 09:57:42
- ស្នេហា
ពេលចង់យកប្ដី ស្រីៗត្រូវលះបង់ចរិត៦យ៉ាងនេះភ្លាម បើមិនចង់ការហើយឈ្លោះគ្នាបែកផ្ទះ
- 2019-01-08 09:57:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលចង់យកប្ដី ស្រីៗត្រូវលះបង់ចរិត៦យ៉ាងនេះភ្លាម បើមិនចង់ការហើយឈ្លោះគ្នាបែកផ្ទះ
ចន្លោះមិនឃើញ
ជីវិតក្រោយរៀបការហើយ មានសុភមង្គល ឬគ្មានសុភមង្គល ក៏ជាចំណែកមួយផ្ដើមចេញពីភរិយាដែរ។ ដូច្នេះនារីៗគ្រប់រូប ត្រូវមើលទៅខ្លួនឯង ៦យ៉ាងដូចខាងក្រោមនេះសិន មុនសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួន។ បើឃើញខ្លួនឯង នៅមានចំណុចដូចខាងក្រោមនេះ សូមពិចារណាឲ្យច្បាស់សិនកុំទាន់ប្រញាប់ពេក។
១. ការងារផ្ទះនៅស្ទើរទាំងអស់តែមិនព្រមដាក់ដៃធ្វើ
នារីៗគ្រប់រូបកុំគិតថា ចំណុចនេះតូចតាចឲ្យសោះ ត្រូវដឹងថាគ្រួសារខាងប្រុសមុនគេរកប្រពន្ធឲ្យកូនប្រុស គេមើលលើចំណុចនេះដែរ ថារឿងចង្ក្រានចានឆ្នាំងចេះដែរឬទេ? ការចេះទុកដាក់ផ្ទះសម្បែង ចេះចម្អិនម្ហូប ក៏ជាផ្នែកមួយបង្ហាញពីលក្ខណៈជាស្ត្រីដ៏ប្រពៃ។ ក្រោយរៀបការហើយស្ត្រីមានមានតួនាទីសំខាន់ណាស់ក្នុងកសាងគ្រួសារឲ្យមានសុភមង្គល តាមរយៈការចេះធ្វើការចេះគ្រប់គ្រងផ្ទះសម្បែង ការចម្អិនម្ហូប និងកិច្ចការទាំងឡាយផ្សេងទៀត។
២. ចរិតរញ៉ាំរញ៉ូវច្រើន
នៅត្រង់ចំណុចនេះសំដៅទៅដល់ភាពចាស់ទុំ ភាពនឹងន មិនមែនដូចកាលនៅក្មេងចង់បានអ្វីមិនបានដូចចិត្តស្រែកទ្រហោយំនោះទេ។ បើមិនទាន់លះបង់ចរិតនេះបានទេ ក្រោយរៀបការហើយប្រាកដជាមានជម្លោះជាមួយស្វាមីដោយសារចរិតដូចកូនក្មេងនេះហើយ។ ភាពអត់ធ្មត់ ភាពចាស់ទុំ គឺសំខាន់ណាស់ក្នុងនាមជាភរិយាដ៏ល្អម្នាក់ ព្រោះបើយកស្វាមីគឺត្រូវប្រឈមបញ្ហាជាច្រើន ខ្លាំងជាងកាលពីនៅលីវទៅទៀត។
៣. ការសម្រេចចិត្តឆៅៗ
ចង់ធ្វើអ្វីក៏ធ្វើតាមចិត្ត យល់តែចិត្តខ្លួនឯង ពេលខ្លះសូម្បីឪពុកម្ដាយឃាត់ក៏មិនចង់ស្ដាប់ផង។ ការពិចារណាបានវែងឆ្ងាយ គិតឲ្យបានស៊ីជម្រៅ គឺសំខាន់ណាស់ មិនមែននឹកឃើញចង់ធ្វើអ្វីក៏ធ្វើព្រូសៗនោះទេ។ ជីវិតប្ដីប្រពន្ធ មុនធ្វើអ្វីមួយសុទ្ធតែត្រូវឆ្លងកាត់ការសម្រេចចិត្តរួមទាំងអស់ ដូចនេះហើយនារីៗបើនៅមានចំណុចរឹងមានៈនេះនៅឡើយ គួរតែកែប្រែសិនទៅ មុននឹងយកស្វាមី។
៤. ចាយលុយបង្ហូរមិនទាន់ចេះវិធីសន្សំ
ចរិតពីកំណើតអាចថាពិបាកផ្លាស់ប្ដូរបន្តិច តែបើជាទម្លាប់អាចកែប្រែបានឲ្យតែតាំងចិត្ត។ មិនខុសអីពីទម្លាប់ទុកដាក់លុយកាក់គឺសំខាន់ណាស់ នារីៗមានតួនាទីសំខាន់មួយទៀតក្រោយរៀបការហើយ គឺការគ្រប់គ្រងលុយដែលរកបាន។ ដូច្នេះត្រូវចេះចាយតាមក្បួនខ្នាត ចាយទៅលើតម្រូវការណាសំខាន់ចាំបាច់ មិនមែនចាយតាមអារម្មណ៍នោះទេ បើមិនដូច្នោះទេ ទោះរកលុយបានប៉ុណ្ណាក៏មិនសល់ឡើយ។
៥. មិនទាន់ចេះដោះស្រាយបញ្ហា នៅពឹងឪពុកម្ដាយនៅឡើយ
គ្រប់បញ្ហាទាំងអស់ មិនថាតូច ឬធំ នៅមិនទាន់ចេះរកវិធីដោះស្រាយនៅឡើយ នៅមិនទាន់ហ៊ានប្រឈមបញ្ហា មិនហ៊ានឆ្លងកាត់ មានន័យថាបទពិសោធន៍នៅខ្ចីណាស់។ ត្រូវចេះក្រោកឈរ រកផ្លូវដើរដោយខ្លួនឯង ហ៊ានប្រឈម ហ៊ានឆ្លងកាត់ ទើបក្លាយជាមនុស្សដ៏រឹងមាំ។ ពេលនៅលីវមានបញ្ហាគឺមានឪពុកម្ដាយនៅក្បែរជានិច្ច តែពេលរៀបការរួចមិនមែននៅតែរត់រកលោកទាំងពីរទៀតទេ។ ដូច្នេះចំណុចនេះ ក៏ត្រូវគិតឲ្យបានច្បាស់លាស់ដែរ។
៦. មិនទាន់តៀមខ្លួនធ្វើជាប្រពន្ធធ្វើជាម្ដាយ
ចំណុចនេះសំខាន់បំផុតសម្រាប់ស្ត្រីគ្រប់រូប ក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាប្រពន្ធ ជាម្ដាយដ៏ល្អម្នាក់ និងហែលឆ្លងការលំបាកធំៗទៅថ្ងៃមុខដែលត្រូវប្រឈមទៀត។ ដូច្នេះបើនៅមានភាពជាយុវវ័យ ចូលចិត្តឯករាជ្យភាព នៅចង់សប្បាយ មិនទាន់ចង់ក្លាយជាម្ដាយគេ ប្រពន្ធគេ មិនគួរទាន់ប្រញាប់រៀបការឡើយ។ ត្រូវដឹងថា ជីវិតក្រោយរៀបការហើយខុសពីជីវិតនៅលីវដូចមេឃ និងដី ការត្រៀមខ្លួន ដើម្បីទទួលនរណាម្នាក់មករួមដំណើរជីវិត សំខាន់ណាស់ បែបនេះហើយតោងត្រិះរិះឲ្យបានវែងឆ្ងាយ៕