• 2019-01-17 09:20:00
  • ស្នេហា

ស្រីៗខ្លះ កុំប៉ាច់ឡើងខឹងប្តីថាចេះតែធុញប្រពន្ធ សួរខ្លួនឯងថាធ្លាប់ធ្វើ ៣រឿងនេះឬអត់?

  • 2019-01-17 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ខ្លះ ក្រោយ​រស់​នៅ​ជា​មួយ​គ្នា​យូរ​ៗ​ទៅ អាច​ប្រឈម​នឹង​ការ​ប៉ះ​ទង្គិច​គ្នា ដោយ​កាយវិការ ឬ​អារម្មណ៍​ខ្លះ​ចៀស​មិន​ផុត។ ទោះ​មិន​ទាំង​អស់ ករណី​ប្ដី​តែង​ធុញ​ថប់​នឹង​ប្រពន្ធ ឬ​ភាសា​សាមញ្ញ​ហៅថា ឆាប់​ណាយ​ចិត្ត ពេល​ខ្លះ​អាច​មក​ពី​សំពាធ​ការងារ និង​ខ្លះ​ទៀត​អាច​មក​ពី​កត្តា​បុគ្គល​តែ​ម្ដង។

រូបតំណាង

ទន្ទឹមនឹងនោះមានមូលហេតុ ៣​នេះ ​ដែល​អាច​ធ្វើ​ឲ្យ​ប្ដី​កាន់​តែ​ឃ្លាតឆ្ងាយ​ពី​ភរិយាបន្តិចម្តងៗ រហូតដល់អស់ចិត្តពីគ្នាក៏មាន៖

១. កាតព្វកិច្ច

ជា​មេ​គ្រួសារ​អាច​និយាយ​ បាន​ថា​ជា​ភារកិច្ច​ដែល​ហត់​ខ្លាំង ដោយ​ត្រូវ​ការ​មាន​ឧត្ដម​ភរិយា​ដើម្បី​ជួយ​គាំ​ទ្រ និង​លើក​ទឹកចិត្ត​ពី​ក្រោយ។ ប៉ុន្តែ​បើ​ក្នុង​នាម​ជា​ប្រពន្ធ ហើយ​បែរ​ជា​មិន​ដឹង​ពី​សម្ពាធ​ដ៏​ធ្ងន់​មួយ​នេះ ហើយ​រក​តែ​រឿង​ស្វាមី​រាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​គេ​ខ្លាច​ផ្ទះ​ជា​ខ្លាំង។

២. មិន​ចេះ​លើក​ទឹក​ចិត្ត

រូបតំណាង

នៅ​ពេល​ដែល​អ្នក​មិន​ចេះ​ជួយ​លើក​ទឹក​ចិត្ត ហើយ​បែរ​ជា​បង្អាប់​ប្ដី​របស់​ខ្លួន​ជានិច្ច នឹង​ធ្វើ​ឲ្យ​ចិត្ត​គេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​អ្នក។ ដូចនេះ អ្នក​មិន​គួរ​តែង​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ចំពោះ​អ្នក​ឡើយ។

៣. អារម្មណ៍​សង្ស័យ​ច្រើន

ប្រសិន​ជា​អាច​អ្នក​គួរ​តែ​កាន់​តែ​បន្ថយ​ចោល ឬ​បោះ​ចោល​តែ​ម្ដង។ អារម្មណ៍​មួយ​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប្តី​អ្នក​មិន​ចង់​មក​ផ្ទះ​ឡើយ។ គេ​នឹង​ធុញ​នឹង​ការ​សង្ស័យ​ដដែលៗរបស់​អ្នក។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី