• 2019-02-18 09:38:30
  • ស្នេហា

មកដឹងរោគសញ្ញាបឋម បណ្ដាលមកពីកម្ពុជាកើនកំដៅខ្លាំង រហូតអាចសន្លប់ និងវិធីសង្គ្រោះ

  • 2019-02-18 09:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោគ​សញ្ញា​រមួល​ក្រពើ​ ជា​សញ្ញា​បឋម​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​ទាក់ទង​នឹង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង ដែល​អ្នក​អាច​វិវត្ត​ទៅ​ជា​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​ដោយ​កម្ដៅ​ខ្លាំង ឬ​ដួល​សន្លប់​ដោយ​សារ​កម្ដៅ​ខ្លាំង។ នេះ​បើ​តាម​ការ​ចែក​រំលែក​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ និង​វិធី​ការពារ៖

រោគ​សញ្ញា​ជំងឺ​ល្ហិតល្ហៃ​ដោយ​កម្ដៅ​ខ្លាំង

  • បែក​ញើស​ខ្លាំង

  • ខ្សោយ​កម្លាំង

  • ខ្លួន​ត្រជាក់ ស្លេក ស្បែក​ស្អិត

  • ជីពចរ​ដើរ​ញាប់

  • ចង្អោរ ឬ​ក្អួត

  • ដួល

វិធីសង្គ្រោះ

  • ប្ដូរ​ទៅ​កន្លែង​ត្រជាក់

  • ដាក់​ខ្លួន​ដេក និង​ដោះ​សំលៀក​បំពាក់

  • ជូត​កន្សែង​ត្រជាក់​លើ​ជុំវិញ​ខ្លួន​ប្រាណ

  • ក្រេប​ទឹក​សន្សឹម​ៗ

  • បើ​មាន​ក្អួត និង​បន្ត​រហូត​សូម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់

ជំងឺ​ដួល​សន្លប់​ដោយ​កម្ដៅ​ខ្លាំង

  • សីតុណ្ហភាព​លើ​ខ្លួន​លើស​ពី​៣៩.៥ អង្សា​សេ

  • ស្បែក​ក្ដៅ​ក្រហម ឬ​ស្ងួត

  • ជីពចរ​ដើរ​ញាប់ ឬ​វាយ​កម្លាំង​ខ្លាំង

  • អាច​បាត់បង់​ស្មារតី

វិធី​សង្គ្រោះ

  • ប្ដូរ​អ្នក​ជំងឺ​ទៅ​កន្លែង​ត្រជាក់

  • បញ្ចុះ​កម្ដៅ​ខ្លួន​ជាមួយ​កន្សែង​ត្រជាក់ ឬ​ងូត​ទឹក

  • មិន​ត្រូវ​ផ្ដល់​ទឹក

  • បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់

បើមានករណីនេះកើតឡើងក៏អាចទំនាក់ទំនងជាបន្ទាន់ទៅកាន់លេខ៖ ១១៥

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម