• 2019-03-07 05:07:13
  • សុខភាព

អាកាសធាតុ​ក្ដៅ! កុំ​ទទួលទាន​អាហារ និង​ភេសជ្ជៈប្រ​ភេទនេះ បើ​មិនចង់​មានបញ្ហា​សុខភាព​

  • 2019-03-07 05:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ​កដ្ឋាន​ប្រ​យុទ្ធ​នឹង​ជំងឺឆ្លង​ណែនាំ​ប្រ​ជា​ពល​រដ្ឋ​​ឲ្យ​ទទួល​ទានទឹក​ឲ្យ​បាន​ច្រើន និង​កុំ​ទទួទលទាន​​សារធាតុរាវ​ដែលមាន​ជាតិអាល់​កុល ឬជាតិស្ករ​​ច្រើន​ពេក​ ដោយថា​សារធាតុ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​កាត់​តែបាត់​បង់ជាតិទឹក។

​នៅលើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ នៅ​ថ្ងនេះ​ នាយក​ដ្ឋាន​ប្រ​យុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រ​សួង​សុខាភិបាល​បាន​ផ្តល់​វិធានការ​ណែនាំមួយ​ចំនួន​​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដើម្បី​ថែ​ទាំសុខភាព​នា​ពេល​អា​សធាតុ​ក្ដៅនេះ។

វិធាន​ការ​ខ្លះ​ក្នុង​ចំណោម​វិធាការ​ទាំងនោះគឺ​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ពិសាទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន​តាម​ដែលអាចធ្វើ ទៅ​បាន ដោយពុំចាំបាច់​រង់ចាំដល់​ពេលស្រេក។ ជាមួយ​គ្នានោះដែរ ប្រ​ភព​ខាង​លើ​បាន​ហាម​ប្រ​ជា​ពល​រដ្ឋ​ពិសាសារធាតុ​រាវ​ដែល​មាន​ជាតិ​អាល់កុល ឬ​ជាតិ​ស្ករ​ច្រើន​ពេកនាពេល​អាកាស​ធាតុ​កំពុង​ក្ដៅនេះ ដោយ​ថា​សារធាតុ​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់ជាតិ​ទឹក ហើយ​ក៏​ត្រូវ​ជៀសវាងពិសាភេសជ្ជៈត្រជាក់ខ្លាំងពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ​។

ចំពោះ​អ្នក​ហាត់​ប្រាណបែក​ញើស​ច្រើន​ត្រូវ​ទទួលទាន ទឹក​មានជាតិ​រ៉ែ​ឲ្យបាន​ពី​ពីរ​ទៅ​បួន​កែវ​រៀងរាល់​មួយ​ម៉ោង​ម្ដង និង​មិន​ត្រូវ​ពិសាជាតិអាល់​កុល​ឡើយ។

ដោយឡែក​វិធានការណ៍​មួយ​ទៀត​នោះ​គឺជៀសវាង​ទទួលទាន​អាហារ​ក្ដៅៗ និង​ទទួលទាន​អាហារ​ច្រើន​ពេក​ ពីព្រោះ​ថា​ថា​វា​នឹង​បង្កើន​កម្ដៅ​ដល់​រាងកាយ។​ នេះបើ​តាម​ប្រ​ភព​ដដែល​​

​សម្រាប់​ហេតុការណ៍​បន្ទាន់​សូមទាក់ទង​មន្ត្រីជំនាញ​តាម​រយៈលេខ​១១៥ ទោះបី​គ្មាន​ថវិកា​ក្នុង​ទូរសព្ទក៏អាច​ហៅ​ទៅកាន់លេខ​នេះ​បាន​ដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី