• 2019-04-10 08:20:15
  • សេដ្ឋកិច្ច

KUBOTA បើក​សេវាបង់​រំលស់ ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត ការ​ប្រាក់​តិច​សម្រាប់​ខែ​មេសា​នេះ

  • 2019-04-10 08:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុងបោះ​ជំ​ហាន​ចូលក្នុង​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយ​ដើមទុន​រហូតដល់​ទៅ ១៨ លាន​ដុល្លារ​អាមេរិក។ ដើម្បី​កំណត់​ខ្លួនឯង​ឲ្យ​ខុសពី​បណ្តា​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀ​ត ក្រុមហ៊ុន​ថ្មី​មួយ​នេះ​ផ្តល់ជូន​នូវ​អត្រា​ការ​ប្រាក់​ទាប ការបង់​ត្រឡប់​មក​វិញ​មាន​ច្រើន​ប្រភេទ និង​ការ​អនុម័ត​ការ​បង់រំ​លស់​យ៉ាង​ឆាប់​រហ័​ស ដោយ​គ្មាន​បង្កប់​កម្រៃ​សេវា ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេងៗ​ណាមួយ​ឡើយ។

លោក Piyachart Srimarut ប្រធាន​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន Kobuta Leasing (Cambodia) Plc. ជាមួយ​ដើមទុន​ចំនួន ១៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្ដល់​សេវាកម្ម​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ KUBOTA។

ក្រុមហ៊ុន​ថ្មី​មួយ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​បាន​ចាប់​ផ្ដើម ប្រតិបត្តិការ​កាលពី​ថ្ង​ទី ៨ ខែ សីហា ឆ្នាំ ២០១៨។ ក្រុមហ៊ុន​មួយ​នេះ​ជា​កម្មសិទ្ធិ ១០០% របស់​ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជា​មួយ​នឹង​ការ​វិនិយោគ​បន្ថែម​ទៀ​ត​ដើម្បី​តាម​អោយ​ទាន់​កំណើន​នៃ​ការ​លក់​ផលិតផល KUBOTA នៅ​ក្នុង​ប្រទេស​កម្ពុជា។

លក្ខខណ្ឌ​នៃ​ការ​បង់​រំលស់ ​គឺ​អតិថិជន​តម្រូវ​ឲ្យ​បង់​ប្រាក់​កក់​មុន ហើយ​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​នៅសល់​ត្រូវ​បង់​ជា​ដំណាក់​កាល ដូច​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​កិច្ច​ព្រមព្រៀង។ អត្ថប្រយោជន៍​នៃ​ការ​បង់​រំលស់​ប្រភេទ​នេះ​គឺ អតិថិជន​មិន​ចាំ​បាច់​ចំ​ណាយ​ពេលវេលា ដើម្បី​បង្កើន​សាច់ប្រាក់ ឬ​ដាក់​ទ្រ​ព្យ​បញ្ចាំ​ផ្សេង​ទៀ​ត​ដូចជា ដីធ្លី​ជាដើម ដើម្បី​ដាក់ពាក្យ​ស្នើ​សុំ​នោះ​ទេ។ ដរាបណា អតិ​ថិ​ជន​អាច​បង់​ប្រាក់​កក់​មុន និង​មាន​លទ្ធភាព​សង ត្រឡប់​មក​វិញ​បាន នោះ​ក្រុមហ៊ុន​អាច​ធ្វើការ​អនុម័ត​ភ្លាមៗ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​គ្រឿងចក្រ​កសិកម្ម​សម្រាប់​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​បំផុត។

ដើម្បី​អបអរសាទរ​ចំពោះ​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្ដល់​ជូន​នូវ​កម្មវិធី​ពិសេស ពេញ​មួយ​ខែ​ មេសា តែ​ម្ដង​។ សម្រាប់​ត្រាក់ទ័រ និង​ឧបករណ៍​ត​ភ្ជាប់ ការ​បង់​ប្រាក់​កក់​មុន​ចាប់​ផ្ដើម​ត្រឹមតែ ៣០% ប៉ុណ្ណោះ ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​អប្បបរមា ១% ជាមួយ​និង​ការ​បង់​ត្រឡប់​មក​វិញ​ជា​ប្រចាំខែ ប្រចាំ​ត្រីមាស​ និង​ប្រចាំ​ឆមាស ក្នុង​រយៈពេល​អតិបរមា ៤ ឆ្នាំ​។ សម្រាប់​ម៉ាស៊ីន​ច្រូតស្រូវ​វិញ ការ​បង់​ប្រាក់​កក់​មុន​ចាប់​ផ្ដើម​ត្រឹមតែ ៥០% ប៉ុណ្ណោះ ដោយ​អត្រា​ការ​ប្រាក់​អប្បបរមា ១% ជាមួយ​និង​ការ​បង់​ត្រឡប់​មក​វិញ​ជា​ប្រចាំខែ ប្រចាំ​ត្រីមាស និង​ប្រចាំ​ឆមាស ក្នុង​រយៈពេល​អតិបរមា ២ ឆ្នាំ។

អ្នក​អាច​ស្នើ​សុំ​សេវា​កម្ម​បង់​រំ​លស់​នៅ​គ្រប់​ដេប៉ូ​ចែកចាយ​របស់​ KUBOTA ទាំង​២៤​កន្លែង ​​ទូទាំង​ប្រទេស ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​ស​ព្ទ​លេខ ០២៣ ៩០១ ៧៤៥៕

អត្ថបទ៖ សុខណា

មតិយោបល់