• 2019-05-27 08:32:05
  • សេដ្ឋកិច្ច

ផ្សារ​ទំនើប​ព្រីនស៍ ប្រកាស​បញ្ចុះ​តម្លៃ ៤៧% ក្នុងឱកាស​អបអរខួប​១ឆ្នាំ​ របស់​ខ្លួន

  • 2019-05-27 08:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​ព្រីនស៍ ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៤៧% និង​កម្មវិធី​ប្រូម៉ូសិន​ពិសេសៗ​ជាច្រើន ក្នុង​ឱកាស​អបអរ​គំរប​ខួប១ឆ្នាំ នៃ​ការ​បើក​ដំណើរការ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ផ្សារ​ទំនើប​ខាង​លើ ដែល Sabay ទើប​ទទួល​បាន​​នៅ​មុន​នេះ។

សេចក្ដីប្រកាស​របស់​ផ្សារ​ទំនើប​របស់​ព្រីនស៍ បាន​រៀបរាប់​ទៀត​ថា ដើម្បី​ធ្វើ​ការ​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​កន្លងមក ផ្សារ​ទំនើប​ព្រីនស៍​យើង​ខ្ញុំ បាន​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ទៅ​លើ​ផលិតផល​គ្រប់​មុខ​ដែរ​បាន​កំណត់​រហូត​ដល់​៤៧% និង​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​ដូច​ខាង​ក្រោម៖

កម្មវិធីទី១៖ ការ​ចាប់​រង្វាន់ធំ

ក្នុង​ឱកាស​គម្រប់​ខួប​១ឆ្នាំ​របស់​ផ្សារ​ទំនើប​ព្រីនស៍​នេះ លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជាវ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ដោយ​ចំណាយ​អស់​ចំនួន​១៥​ដុល្លារ​លោក​អ្នក និង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ភ្លាមៗ ចំណាយ​អស់ ៣០​ដុល្លារ និង​ទទួល​បាន​សន្លឹក​ឆ្នោត​២​សន្លឹក​ ចំណាយ​កាន់តែ​ច្រើន​ឱកាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន៖

ឈ្នះ​រង្វាន់​ធំ​ដូចខាង​ក្រោម៖

  • ១. ម៉ូតូ​ហុងដា Wave មួយ​គ្រឿង​ដែរ​មាន​តម្លៃ 1 350$
  • ២. កង្ហា​ត្រជាក់​ម៉ាក Midea ដែល​មាន​តម្លៃ 139$
  • ៣. ម៉ាស៊ីន​ក្រឡុក​ម៉ាក Philips ដែលមានតម្លៃ 100$
  • ៤. ឆ្នាំង​អ៊ុតម៉ាក់ Electrolux ដែលមានតម្លៃ 50$ និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​កំពុង​រង់ចាំ​លោក​អ្នក

កម្មវិធីទី២៖ ការបញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខរហូតដល់៤៧% (តាមមុខទំនិញដែរបានកំណត់)

កាល​វិភាគ​បញ្ចុះ​តម្លៃ​ដូចខាង​ក្រោម៖

  • ថ្ងៃទី ២៥/០៥/២០១៩ បញ្ចុះតម្លៃ ២០%
  • ថ្ងៃទី ២៦/០៥/២០១៩ បញ្ចុះតម្លៃ ៣០%
  • ថ្ងៃទី ២៧/០៥/២០១៩ បញ្ចុះតម្លៃ ៤០%
  • ថ្ងៃទី ២៨/០៥/២០១៩ បញ្ចុះតម្លៃ ៤៧%

កម្មវិធីទី៣ គឺចាប់ពីថ្ងៃទី២៥-២៨ ខែឧសភា ដដែល ក្រុមហ៊ុន នឹង​បន្ថែម កញ្ចប់​កា​ដូ​នាំ​សំណាង តម្លៃ​ដើម​៥០​ដុល្លារ​លក់​ត្រឹមតែ​២៥​ដុល្លារ​តែ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​អាំង​ប៉ាវ​ជា​សាច់​ប្រាក់​រហូត​ដល់​៥០​ដុល្លារ​ផង​ដែរ​ឬ​ជា​កាត​ទិញ​ទំនិញ។

កម្មវិធីទី៤ ក្នុងថ្ងៃ២៥ -២៨ ឧសភា ដដែល ក្រុមហ៊ុន ក៏​នឹង​ថែម​ជូន​នូវ វត្ថុ​អនុស្សាវរីយ៍ (កែវទឹក) ដល់​រាល់​អតិថិជន​ ដែល​ចំណាយ​អស់​៥​ដុល្លារ​និង​ទទួល​បាន​វត្ថុអនុស្សាវរីយ៍​ភ្លាម​ពី​ផ្សារ​ទំនើប​ព្រីនស៍។

កម្មវិធីទី៥ គឺនៅក្នុង ថ្ងៃ២៥ -២៨ ឧសភា ដដែល ក្រុមហ៊ុន មាន​រៀប​ចំ​នូវ​ កម្មវិធី​លេង​ហ្គេម​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​ការ​ចាប់​រង្វាន់​ជាច្រើន មាន​ដូចជា គប់​ព្រួញ , បោះ​បាល់, ស៊ុត​បាល់​ចូល​ទី, វាយ​កូន​គោល (mini) ជាដើម ដោយ​អតិថិជន គ្រាន់តែ​យក​វិក្កយបត្រ ប្ដូរ​ជាមួយ​នឹង​ការ​ចាប់​រង្វាន់។

កម្មវិធីទី៦ គឺចាប់ពីថ្ងៃទី ១៨- ២៨ ខែ ឧសភា រាល់​ការ​ចំណាយ​របស់​លោក​អ្នក​នឹង​ទទួល​បាន​គូប៉ុង​ទឹក​ប្រាក់​ត្រឡប់​មក​វិញ ដូច​ជាៈ

  • ចំណាយគ្រប់២០ដុល្លារ ផ្តល់ជូនកូប៉ុងទឹកប្រាក់(១ដុល្លារ)
  • ចំណាយគ្រប់៥០ដុល្លារ ផ្តល់ជូនកូប៉ុងទឹកប្រាក់(៣ដុល្លារ)
  • ចំណាយគ្រប់១០០ដុល្លារ ផ្តល់ជូនកូប៉ុងទឹកប្រាក់(៨ដុល្លារ)

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​សាកសួរ​បាន​តាម​រយៈហ្វេសប៊ុកផេក (Prince Supermarket)

ចំណាំ៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

ក្រុមហ៊ុន​មាន​សិទ្ធ​កែប្រែ​កម្មវិធី​ដោយ​ពុំចាំបាច់​ជម្រាប​ដំណឹង​ជូន​មុន

គួរបញ្ជាក់ថា ផ្សារ​ទំនើប​ព្រីនស៍​បាន​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ដ៏ខ្លី​ដោយ​បច្ចុប្បន្ន មាន​ចំនួន ៦សាខា៖

• សាខាទី១ : អគារព្រីនស៍ផ្លាហ្សា ជាន់ទី៣ មហាវិថីព្រះនរោត្ដម ខណ្ឌចំការមន ភំ្នពេញ https://goo.gl/maps/8gMeQgsP8q715sLd7

• សាខាទី២: នៅអាគារ Diamond វOne ទីក្រុងកោះពេជ្រ https://goo.gl/maps/AU9Pec7iZQkymxJ28

• សាខាទី៣: No.216, ផ្លូវ 51 (Pastuer blvd) សង្កាត់ ផ្សារថ្មី, ខណ្ឌដូនពេញ ភ្នំពេញ (ក្រោយវិទ្យាល័យ ព្រះស៊ីសុវត្តិ) https://goo.gl/maps/j4MTXcXBF4mPVYRU9

• សាខាទី៤: ផ្លូវលេខ ១៩៣ ភូមិបួន សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ក្រុងភ្នំពេញ https://goo.gl/maps/L3bZv4yKp5Sx6fdk9

• សាខាទី៥: ផ្ទះលេខ83 ផ្លូវលេខ 143 កែងផ្លូវ ៣០០ សង្កាត់ អូឡាំពិច ខណ្ឌចំការមន ភ្នំពេញ (ទល់មុខសាលាបឋមសិក្សា អង់អេង) https://goo.gl/maps/juxR5vc99jVRsQu58

• សាខាទី៦: #500 ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ https://goo.gl/maps/YRbVxb1gWfAw9NLBA

អតិថិជន​ក៏​អាច​កម្ម៉ង់​តាម​រយៈហ្វេកប៊ុកផេក​របស់​យើង​ខ្ញុំ​បាន​ដែរ ជាមួយ​និង​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ និង​បង់​ប្រាក់​ពេល​ទទួល​បាន​ឥវ៉ាន់។

អត្ថបទ៖ Sponsor

មតិយោបល់