• 2019-06-10 07:53:15
  • សេដ្ឋកិច្ច

កម្មវិធីពិសេសរបស់ «គ្លូប៊លហោស៍» ជិតដល់ទីបញ្ចប់ហើយណា៎! រង្វាន់​មហាល​ ​កំពុង​រង់ចាំ​ប្រិយមិត្ត

  • 2019-06-10 07:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«គ្លូប៊លហោស៍» ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសម្ភារៈតុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែប ធំជាងគេនៅកម្ពុជាកំពុងដំណើរការណ៍កម្មវិធី Shop&Win ដើម្បីប្រគល់រង្វាន់ ដែលមានទឹកប្រាក់សរុបជាង ១០ ម៉ឺនដុល្លារជូនអតិថិជនរបស់ខ្លួន។ ការផ្តល់ជូននេះ បានចាប់ផ្តើមតាំងពីអំឡុងខែមករា រហូតបច្ចុប្បន្នជិតដល់ពេលបញ្ចប់កម្មវិធីហើយ។

កម្មវិធីពិសេសជូនគូប៉ុងផ្សងសំណាងសម្រាប់អតិថិជន ដែលទិញទំនិញចាប់ពី៣០ដុល្លារឡើងទៅ អាចមានឱកាសក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 6 Sendan 2019 នឹងត្រូវផុតកំណត់ត្រឹមចុងខែមិថុនានេះតែម្តង។ បន្ថែមលើរង្វាន់ធំជារថយន្ត គ្លូប៊លហោស៍ បានរៀបចំរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត មានដូចជា ម៉ូតូ Honda Scoopy 2020 ចំនួន១០គ្រឿង, ទូរទស្សន៍LED Curved TV 55 PAXON ចំនួន២០គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹកINOVA ចំនួន៣០គ្រឿង, កង្ហារINOVA ចំនួន៤០គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន៥០រង្វាន់ និង Gift Voucherដែលតម្លៃប្រមាណ៣០ដុល្លារ ចំនួន១០០រង្វាន់។

តើលោក លោកស្រី មេផ្ទះទំាងអស់ បានទទួលគូប៉ុងផ្សងសំណាងពីការទិញទំនិញនៅ គ្លូប៊លហោស៍ ហើយឬនៅ?

សម្ភារៈសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យ នាគ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងរង់ចំាទទួលអតិថិជនគ្រប់រូបចូលទិញទំនិញ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធថ្មី។ សូមមានសំណាងក្លាយជាម្ចាស់រថយន្ត Mazda 6 Sedan 2019 យកទៅគ្រប់គ្រងណា៎។ ប្រញាប់ឡើងការផ្តល់ជូននូវរង្វាន់ពិសេសនេះនៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានបិទបញ្ចប់ ហើយរៀបចំពិធីចាប់រង្វាន់ប្រកាសលទ្ធផលនាថ្ងៃអាទិត្យ ទី៧ ខែកក្កដា នៅគ្លូប៊លហៅស៍ សាខាកម្ពុជា។

សូមអញ្ជើញលោក លោកស្រី ចូលរួមកម្មវិធីពិសេសនាថ្ងៃប្រកាសលទ្ធផលចាប់គូប៉ុងស្វែងរកម្ចាស់រង្វាន់ និងដើរទិញទំនិញបញ្ចុះតម្លៃពិសេស ដែលរំលេចរូបរាងឡើងប្រកបដោយបរិយាកាសរីករាយគគ្រឹកគគ្រេងអមនឹងសកម្មភាពសិល្បៈកម្សាន្តយ៉ាងសម្បូណ៍បែប។ ផ្តើមដំណើរការណ៍កម្មវិធីនាវេលាម៉ោងប្រមាណមួយរសៀល ស្ថិតក្នុងបរិវេណ «គ្លូប៊លហោស៍» ក្រៅអំពីជំនួបដ៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់តារាប្រុសស្រីមួយចំនួន អ្នកចូលរួមទាំងអស់នឹងបានរីករាយផ្ទុះសំណើចឥតស្រាកស្រាន្ត ព្រោះការប្រើប្រាស់វោហារឆ្លើយឆ្លងឌឺដងផ្លែផ្កាដាក់គ្នាឥតដាច់របស់ដៃគូចម្រៀងអាយ៉ៃចាស់វស្សា គឺលោក ព្រំ ម៉ាញ និងអ្នកស្រី នួន សារី ហៅយាយ យ៉យ ថែមទៀត។

អត្ថបទ៖ Sponsor

មតិយោបល់
អត្ថបទពេញនិយម