• 2019-06-21 07:23:12
  • សេដ្ឋកិច្ច

អ្នកឈ្នះរង្វាន់នៅក្នុងកម្មវិធី Roar and Win របស់ស្រាបៀរ សិង្ហ ធ្វើដំណើរទស្សនកិច្ចទៅអង់គ្លេស

  • 2019-06-21 07:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រាបៀរ សិង្ហ មានកិត្តិយលបានរៀបចំព្រឹត្តិការណ៍អបអរសាទរដល់អ្នកឈ្នះទាំង 3 រូបដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យនៅប្រទេសអង់គ្លេសពីកម្មវិធី Roar and Win របស់ស្រាបៀរ សិង្ហ។

នេះជាបទពិសោធន៍ដ៏អស្ចារ្យលើកដំបូង ដែលហ្វេនៗពិតប្រាកដរបស់ស្រាបៀរ សិង្ហ និងក្រុមបាល់ទាត់តោខៀវ Chelsea ទទួលបានអារម្មណ៍រីករាយ រំភើប ជក់ចិត្ត ដិតអាម្មណ៍ជាមួយការទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងការកីឡដ្ឋាន Chelsea នៅក្នុងប្រទេសអង់គ្លេស។

លោក Alvin Gunyoong ដែលជានាយកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរ សិង្ហ ប្រចាំកម្ពុជាមានប្រសាសន៍ឲ្យដឹងថា “ស្រាបៀរ សិង្ហ ជាស្រាបៀរគុណភាពល្អបំផុតលំដាប់ពិភពលោករបស់អាស៊ី ដែលមានដើមកំណើតនៅទីក្រុងបាងកកតាំងពីឆ្នាំ 1933 និងត្រូវបានផលិតឡើងដោយលោក Phraya Bhirom Bhakdi ។

លោក​បានបន្តទៀតថា “យើងពិតជាមានកិត្តិយលដែលបានសហការជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោក Chelsea ក្នុងការបង្កើតកម្មវិធី Roar and Win នេះឡើង ហើយផ្តល់ឱកាសឲ្យអតិថិជនរបស់យើងបានឈ្នះរង្វាន់ជាច្រើន ជាពិសេសរង្វាន់ដ៏អស្ចារ្យដំណើរកម្សាន្តទៅអង់គ្លេស។

លោក ឆែ ពិសី មកពីខេត្ត សៀមរាប ដែលជាអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅអង់គ្លេស មានចំណាប់អារម្មណ៍ឲ្យដឹងដែរថា “ខ្ញុំនិយមពិសាស្រាបៀរ សិង្ហ ជាមួយមិត្តភក្តិ ហើយជាហ្វេនគាំទ្រក្រុមបាល់ទាត់ Chelsea។ ខ្ញុំរំភើបមែនទែន នៅពេលកោសឃើញរង្វាន់ទៅដើរលេងនៅអង់គ្លេស។ ចាំមើលពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងថតរូប ជាមួយការឡាយវីដេអូ ពីអង់គ្លេស​ឲ្យផ្អើលមិត្តភក្តិក្នុងហ្វេសប៊ុកមុ្តង។

អ្នកស្រី សាម សុភ័ក្រ អាយុ៤៧ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅអង់គ្លេសម្នាក់ទៀតរបស់ស្រាបៀរ សិង្ហ ក៏បានឲ្យដឹងដែរថា “ខ្ញុំនឹកស្មានមិនដល់ថាខ្ញុំឈ្នះរង្វាន់សោះ ដល់ពេលកោសត្រូវរង្វាន់ខ្លួនឯងអ៊ីចឹង ខ្ញុំជឿ 100% ហ្ម៎ង។ សូមអរគុណស្រាបៀរ សិង្ហ ដែលផ្តល់រង្វាន់ពិតៗ ដំណើរកម្សាន្តដ៏អស្ចារ្យទៅអង់គ្លេសនេះ ដែលជួយបំពេញក្តីសុបិនរបស់ខ្ញុំតាំងពីតូច”។

ក្រុមហ៊ុនស្រាបៀរ សិង្ហ នឹងរ៉ាប់រងថ្លៃចំណាយទាំងអស់សម្រាប់អ្នកឈ្នះរង្វាន់ទៅអង់គ្លេសទាំង 3 រូប រួមមានសំបុត្រយន្តហោះទៅមក (ភ្នំពេញ-ទីក្រុងឡុងដ៏) ការស្នាក់នៅ ម្ហូបអាហារ និងសំបុត្រទៅទស្សនាការប្រកួតបាល់ទាត់ Chelsea។

ស្រាបៀរ សិង្ហ បង្កើតឡើងតាមស្តង់ដារអន្តរជាតិ ជាក្រុមហ៊ុនផលិតភេសជ្ជៈតែមួយគត់របស់ប្រទេសថៃ ដែលប្រើគ្រាប់ធញ្ញជាតិសុទ្ធ 100% និងផ្កាហប់ល្អបំផុតលំដាប់ពិភពលោក ផ្តល់នូវរសជាតិដ៏ឈ្ងុយគួរឲ្យចង់ក្រេប។ ស្រាបៀរ សិង្ហ នៅតែមានរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនរបស់ខ្លួន។ ជាវស្រាបៀរ សិង្ហ មួយកេស នឹងទទួលបានកាតកោសបញ្ចូលលុយទូរស័ព្ទ 1 ដុល្លារ និងឱកាសឈ្នះដំណើរកម្សាន្តទៅអង់គ្លេស។

អត្ថបទ៖ Sponsor

មតិយោបល់