• 2016-11-24 23:07:00
  • សុខភាព

​បង្កប់​សាប៊ូ​​ដុំ​ក្រោម​​​ពូក​ពេល​គេង​យប់ ជួយ​ឲ្យ​​ជើង​គេច​​ផុត​ពី​អាការៈ​ទាំង​នេះ​

  • 2016-11-24 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​​យោង​​តាម​​គ្លីនិក​ Mayo Clinic ​​បញ្ជាក់​ថា ពល​រដ្ឋ​អាមេរិក​កាំង​ជាង​​​ ៣​លាន​នាក់​​ មាន​អាការៈ​ស្ពឹក​ ស្រពន់​​ជើង។ ​​អាការៈ​​បែប​នេះ ​មិន​ទាន់​មាន​​ថ្នាំពេទ្យ​​ណា​មួយ​​អាច​​ព្យាបាល​​បាន​នៅ​ឡើយ​ទេ ដែល​វា​នឹង​​ប៉ះពាល់​​សុខភាព​របស់​​មនុស្ស​បន្តិច​ម្ដង​ៗ​រហូត​ដល់​ធ្ងន់ធ្ងរ។

​ភាព​ស្ពឹក​​ស្រពន់ ឬ​​​រមួល​ក្រពើ​ ក៏​អាច​​នាំ​ឲ្យ​យើង​បែរ​ជា​​​គេង​ពុំ​លក់​​ស្រួល​ដែរ និង​ប៉ះពាល់​​ដល់​​ក្បាល ​ដៃ​ ដងខ្លួន និង​អវយវៈ​ជា​ច្រើន​ផ្នែក​ទៀត។ អ្នក​ជំនាញ​​ផ្នែក​សុខភាព​អះអាង​ថា បញ្ហា​ចម្បង​ធ្វើ​ឲ្យ​​​ជើង​​រមួល ​ស្ពឹក បញ្ជា​មិន​បាន​​នេះ គឺ​ដោយ​សារ​​ប្រព័ន្ធ​សរសៃ​ដើរ​ខុស​តួនាទី។ ជា​ធម្មតា​អាការៈ​ទាំង​នេះ កើត​ឡើង​​នា​ពាក់​កណ្ដាល​អាធ្រាត្រ និង​ធ្វើ​ឲ្យ​កាន់​តែ​ឈឺ​ចុក​ចាប់​បើ​ទុក​យូរ។

អ្នក​​​ជួប​ប្រទះ​​អាការៈ​ខាង​លើ ដំបូង​ឡើង​​ឃើញ​ថា​រមាស់​ដូច​​គេ​យក​កម្ទេច​ឈឺ​ចាក់​ តែ​អាច​បាន​​ធូរ​ស្បើយ​វិញ បើ​សិន​ជា​ក្រោក​ឈរ​ ឬ​ព្យាយាម​ដើរ​​ជុំវិញ។ ទោះ​ពេទ្យ​​មិន​ទាន់​​មាន​វិធី​ព្យាបាល ប៉ុន្តែ​​គេ​មាន​វិធី​​អាច​ការពារ​​​សាមញ្ញ​ៗ​បាន​​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​

វិធី​នោះ គឺ​ងាយ​បំផុត​ដោយ​​លោក​​អ្នក​គ្រាន់​តែ​​យក​សាប៊ូ​ដុំ​ ដាក់​ក្រោម​កម្រាល​ពូក​​​នៅ​ខាង​ចុង​ជើង​ពេល​គេង​យប់​ប៉ុណ្ណោះ។​ ដើម្បី​ជៀសវាង​​ប្រឡាក់​ អ្នក​​អាច​ដាក់​ដុំ​សាប៊ូ​​ក្នុង​ស្រោម​ជើង​​​រួច សឹម​ដាក់​ក្រោម​ពូក។ ​រយៈពេល​ដាក់​​ទុក​ចោល ​​អ្នក​ត្រូវ​ដូរ​​ក្នុង​មួយ​ខែ​ម្ដង ​និង​កុំ​ឲ្យ​វា​ស្ងួត​ពេក​ ព្រោះ​វា​នឹង​មិន​បញ្ចេញ​​ចំហាយ​សារធាតុ​​អ៊ីយ៉ុង​​ឡើយ​។ ចំពោះ​ប្រសិទ្ធភាព​របស់​វា ត្រូវ​មនុស្ស​​ជា​ច្រើន​​បាន​​ពិសោធន៍​ រួច​ទទួល​បាន​លទ្ធផល​​គួរ​ឲ្យ​​ជឿជាក់​បាន៕

អត្ថបទ៖ ឡេង ភារុណ

មតិយោបល់
អត្ថបទថ្មី