• 2020-08-31 03:30:17
  • ស្នេហា

សញ្ញាជោគជ័យទាំង៨ បង្ហាញថា អ្នកទាំងពីរ ប្រាកដជាមានការណាត់ជួប ជាលើកទី២

  • 2020-08-31 03:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការណាត់ជួប ជារឿងសំខាន់ សម្រាប់មនុស្ស ដែលទើបស្គាល់គ្នាដំបូង ដូច្នេះ អ្នកគួរមានការត្រៀមខ្លួន យ៉ាងល្អ មិនអីចឹងទេ អ្នកប្រាកដជាបាត់បង់ឱកាស សម្រាប់ការណាត់ជួប លើកទី២មិនខានឡើយ។ ការណាត់ជួប ដែលល្អ តែងបង្ហាញលទ្ធផលភ្លាមៗ ជាពិសេស គឺក្នុងអំឡុងពេល ដែលអ្នកកំពុងតែនៅជាមួយគ្នា តែម្តង។ តោះ មកមើលថា សកម្មភាពអ្វីខ្លះ ដែលអ្នកគួរតែធ្វើ ក្នុងអំឡុងពេលនៃការណាត់ជួបគ្នា របស់អ្នក ៖

រូបតំណាង
  • ១. អ្នកទាំងពីរ មានអារម្មណ៌ជាខ្លួនឯង ពេលនៅជាមួយគ្នា ៖ អ្នកទាំងពីរ គ្មានអារម្មណ៌ ទើសទាល់ តាមរយៈការសម្តែងចេញនូវអ្វីដែលជាខ្លួនឯង ស្រលាញ់អី ក៏ស្លៀកពាក់ហ្នឹង ចង់ធ្វើអី ក៏ធ្វើហ្នឹង ដោយមិនចាំបាច់ ត្រូវមកគិត រឺត្រូវរៀបចំថា ត្រូវធ្វើម៉េច គួរនិយាយអត់ គួរធ្វើចឹងដែរអត់។

  • ២. អ្នកទាំងពីរ និយាយឆាប់ចូលគ្នា ៖ អ្វីក៏ត្រូវ អ្វីក៏បាន ដូចជាកំពុងនិយាយជាមួយមនុស្សកំពុងយល់ចិត្តអីបែបហ្នឹង បើទោះបីអ្នកទាំងពីរទើបជួបគ្នា ថ្ងៃដំបូង ហើយជាមនុស្សមានភេទផ្ទុយគ្នាក៏ដោយ។

  • ៣. អ្នកទាំងពីរ ស្វែងរកភាពសប្បាយ ពេលនៅជាមួយគ្នា ៖ ការសន្ទនារបស់អ្នក ត្រូវបានចាប់ផ្តើមយ៉ាងរលូន និងយ៉ាងល្អផងដែរ ព្រោះហាក់ដូចជាមិនខ្វះអីនិយាយទាល់តែសោះ។ កាន់តែនិយាយ កាន់តែសប្បាយ កាន់តែមិនចង់ចប់។

  • ៤. អ្នកទាំងពីរ មិនប្រើឧបករណ៌អេឡិចត្រូនិក ពេលនៅជាមួយគ្នា ៖ អ្នកទាំងពីរ ហាក់ដូចជាបាត់បង់ចំនូលចិត្តនៃការប្រើប្រាស់ទូរសព្ទ ជំនួសមកវិញនូវការស្តាប់សម្តីរបស់ដៃគូរសន្ទនា សង្កេតមើលភាពទាក់ទាញដែលចេញពីខ្លួនរបស់ដៃគូរ និយាយទៅ អ្នកមិនចាប់អារម្មណ៌អ្វីទាំងអស់ ក្រៅពីអ្នកដែលអង្គុយទល់មុខអ្នក។

  • ៥. ពេលវេលា គ្រាន់តែជាម៉ោង ៖ អ្នកចាប់ផ្តើមលែងខ្វល់ថា ម៉ោងប៉ុន្មានទៀតហើយ ព្រោះមនុស្សដែលអង្គុយទល់មុខនេះ ទើបជាការខ្វល់ពិតប្រាកដរបស់អ្នក។

  • ៦. អ្នកទាំងពីរ មានអារម្មណ៌ថា មានក្តីសុខ ៖ មិនមែនរាល់ការណាត់ជួប សុទ្ធតែមានភាពរលូននោះទេ មិនថាពេលវេលា ទីកន្លែង បរិស្ថានជុំវិញ ប៉ុន្តែអ្នកទាំងពីរ បែរជាគិតគិតថា បែបហ្នឹងហើយល្អ ឬក៏វាម្យ៉ាងដែរ ដែលពួកយើងមានពេលវេលាល្អបែបនេះ។

  • ៧. អ្នកមិនខ្លាច នឹងសុំការណាត់ជួបម្តងទៀត ៖ ភាគច្រើន មនុស្សប្រុសជាអ្នកស្នើរសម្រាប់ការជួបម្តងទៀត គាត់នឹងព្យាយាមប្រាប់អ្នកពីពេលវេលាជាក់លាក់មួយនៃការណាត់ជួបលើកទី២ បែបថា សប្តាហ៌ក្រោយ ញ៉ាំអីជាមួយគ្នា ម្តងទៀតបានទេ?

  • ៨. បញ្ជប់ការសន្ទនា ជាមួយប្រយោគ ដល់ផ្ទះ ប្រាប់ផងណា ៖ គាត់កំពុងចង់ប្រាប់ថា គាត់ចង់បន្តការសន្ទនាព្រោះពេលវេលា អ្នកទាំងពីរនៅជាមួយគ្នា ដូចជាតិចដល់ហើយ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់
អត្ថបទថ្មី