• 2016-06-06 22:48:42
  • ការអប់រំ

អ្វី​​បណ្ដាល​ឲ្យ​មាន​បាតុភូត​​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​?

  • 2016-06-06 22:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​​​​ជា​រង្វង់​​ពន្លឺ​​​នៅ​​ព័ទ្ធ​ជុំ​វិញ​ព្រះ​អាទិត្យ​ឬ​ព្រះ​ចន្ទ ដែល​ភាសា​បច្ចេកទេស​របស់​​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា​​បាតុភូត Halo។ តើ​​បាតុភូត​នោះ​​​កើត​ឡើង​ដោយ​សារ​អ្វី?

 

 

តាម​​ការ​ឲ្យ​ដឹង​ពី​​វិទ្យុ Earth​​​​​ Skyផ្សាយ​​​ពី​វិទ្យាសាស្ត្រ​និង​ធម្មជាតិ​​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា បាតុភូត​ Halo បាន​កើត​ឡើង​ពី ពពក​ស្បៃ​​(cirrus clouds) ដែល​ជា​ញឹក​ញាប់​គេ​ឃើញ​​វា​កើត​​មាន​ជា​សញ្ញា​​មុន​ពេល​ព្យុះ​​​កើត​ឡើង​ខិត​ជិត​មក​ដល់​។

 

ពពក​ស្បៃ​​នោះ​​មាន​ផ្ទុក​​គ្រីស្តាល់​​ដូច​ទឹកកក​​តូច​ល្អិត​ៗ​​រាប់​លាន ដែល​បណ្ដាល​ឲ្យ​​មាន​​ដំណើរ​ងាក​នៃ​កាំរស្មី​ ឬ​កើត​មាន​​ចំណាំង​ប្លាត​​​​ពេល​ពន្លឺ​នៃ​ព្រះអាទិត្យ​ឬ​ព្រះចន្ទ​ចាំង​មក បង្កើត​ជា​បាតុភូត​នេះ​ឡើង​​។

 

 

ចំណុច​​សម្គាល់​ពិសេស​មួយ​ចំនួន​នៃ​បាតុភូត​​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ ៖ ពេល​​​​ឃើញ​​បាតុភូត​លោក​ខែ​បាំង​ឆត្រ​ អ្នក​អាច​សម្គាល់​ឃើញ​ថា​​វា​មាន​ពណ៌​​ក្រហម​នៅ​ខាង​​ក្នុង​រង្វង់​​រស្មី​និង​ពណ៌​ខៀវ​នៅ​​ខាង​ក្រៅ​រង្វង់។ ដោយ​ឡែក​​បាតុភូត​ទាំង​លោក​ខែ ឬ​ថ្ងៃ​បាំង​ឆត្រ​​កើត​ឡើង អ្នក​នឹង​ឃើញ​​​​មាន​ពន្លឺ​នា​គែម​ខាង​ក្នុង​រង្វង់​មាន​រាង​ដិត​ច្បាស់ ឯ​ពន្លឺ​ខាង​ក្រៅ​មាន​ភាព​រសាយ​ សាច​មិន​ច្បាស់ ឯ​ពពក​នៅ​ក្បែរ​ជុំ​វិញ​​​ទី​តាំង​លោក​ខែ ឬ​ថ្ងៃ​បាំង​ឆត្រ​មាន​​ពណ៌​ខ្មៅ​ជាង​ពពក​ធម្មតា៕

 

 

ចុចអាន៖  អ្នក​ជំនាញ​រោគ​ភ្នែក៖ ឪពុក​ម្ដាយ​មិន​គូរ​ឲ្យ​កូន​តូច​ៗ មើល​សូរ្យគ្រាស​​ផ្ទាល់​​ភ្នែក​នោះ​ទេ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ earthsky​​​

មតិយោបល់