• 2017-11-01 09:39:05
  • សុខភាព

ហេតុផលសាមញ្ញៗ ដែលធ្វើឲ្យចូលបន្ទប់ទឹកញឹកញាប់ រហូតលើសពី ១០ដងក្នុង១ថ្ងៃ

  • 2017-11-01 09:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នករាកសុទ្ធតែទឹក ច្រើនជាងបីដងក្នុងមួយថ្ងៃ ហើយមិនបំពេញជាតិទឹកមកវិញឱ្យបានគ្រប់គ្រាន់ នោះអ្នកនឹងអាចមានបញ្ហាខ្វះជាតិទឹក។ វាអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរប្រសិនបើមិនព្យាបាលឱ្យទាន់ពេលវេលា។

ម្យ៉ាងទៀតរាក គឺជាការរលាកក្រពះពោះវៀន ដែលបង្កឱ្យបន្ទោបង់ញឹកញាប់ ហើយលាមកមានសណ្ឋានរាវ។ រាកអាចជារោគសញ្ញា ដែលពោះវៀនឆ្លើយតបទៅនឹងមេរោគដូចជា បាក់តេរី វីរុស និងប៉ារ៉ាស៊ីតដែលបង្ករោគដល់ពោះវៀន។

មិនមែនសុខៗ រាកនោះទេ! ជំងឺរាកបណ្តាលមកពីមូលហេតុជាច្រើន ក្នុងចំណោមនោះមូលហេតុចំបងគឺបណ្ដាលមកពីកង្វះអនាម័យហ្នឹងតែម្តង។ ថ្ងៃនេះ Sabay នឹងបង្ហាញប្រាប់ពីមូលហេតុមួយចំនួនដែលបង្កឱ្យរាកដូចខាងក្រោម៖

១. ការហូបទឹកមិនស្អាតដូចជា

  • ទឹកអណ្ដូងគ្មានគម្រប និងគ្មានអនាម័យត្រឹមត្រូវ ឬយកសម្ភារមិនស្អាតទៅដួសទឹក

  • ទឹកបឹង ត្រពាំង ស្រះ ដែលកខ្វក់ដោយសារសាប៊ូ សំរាម ទឹកនោម លាមកសត្វ និងមនុស្ស ឬទឹកហូរពីភូមិរបស់ប្រជាជន ២. ដៃមិនស្អាត

  • នៅពេលប្រើដៃមិនស្អាតចាប់កាន់ចំណីអាហារ ធ្វើឲ្យអាហារនោះមានមេរោគហើយវានឹងអាចធ្វើឲ្យអ្នករាកនៅពេលបរិភោគអាហារនោះរួច។

៣. ចំណីអាហារមានរុយរោម

  • សត្វរុយនាំមេរោគតាមដងខ្លួនរបស់វាដូចជា តាមជើង និងស្លាប។ វាទុំលើចំណីអាហាររបស់អ្នកដោយជើងកខ្វក់របស់វា។ ពេលអ្នកហូបអាហារនោះនឹងនាំឲ្យអ្នកមានជំងឺរាក។

៤. ការបន្ទោបង់ (គ្មានបង្គន់អនាម័យត្រឹមត្រូវ)

  • ការបន្ទោបង់ពាសវាលពាសកាល ជាមូលហេតុនាំឲ្យមានជំងឺរាក។ លាមកដែលបន្ទោបង់ចោលនោះនឹងអាចហូរទៅក្នុងប្រភពទឹកដែលអ្នកប្រើប្រាស់។

ជួនកាលរាកក៏អាចបណ្តាលមកពីការឆ្លងមេរោគដូចជាវីរុស និងបាក់តេរី តាមរយៈការប៉ះពាល់សត្វ និងមនុស្សដទៃ។ កន្លែងស្នាក់នៅដែលមានមនុស្សច្រើន និងមន្ទីរពេទ្យដែលមានអ្នកជំងឺរ៉ាំរ៉ៃស្នាក់នៅក៏អាចបង្កឱ្យមានការឆ្លងមេរោគធ្វើឱ្យរាកបានដែរ។ ដូច្នេះក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់រូបគួររក្សាអនាម័យជាប្រចាំ។ កាលណាសុខភាពល្អនោះ អ្វីៗក៏ប្រសើរទៅតាមនោះដែរ។

បើអ្នកមានជំងឺរាកហើយ អ្នកគួរតែជៀសវាងទទួលទានផ្លែឈើក្រៀម និងបន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្ដោប និងខ្ទឹមបារាំង អាហារសំបូរជាតិផ្អែម ជាតិកាហ្វេអ៊ីន អាហារចៀន និងអាហារសំបូរជាតិខ្លាញ់។ ការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវជារឿងសំខាន់នៅពេលដែលអ្នក រាក។ ត្រូវហូបអាហារបំប៉នដែលមិនធ្វើទុក្ខដល់ក្រពះពោះវៀន ក្នុងនោះក៏មានប្រភេទ Probiotic (ប្រូបាយអូទិក) ល្អៗជាច្រើនដែលអាចជួយការពារ និងព្យាបាលជំងឺរាកយ៉ាងមានប្រសិទ្ធភាព Saccharomyces boulardii CNCM I-745, Lactobacillus rhamnosus GG, Lactobacillus Rhamnosus LB, Lactobacillus Paracasei strain។

ក្នុងចំណោមនេះមាន Probiotic មួយប្រភេទដែលមានប្រសិទ្ធភាពល្អបំផុតគឺ Saccharomyces boulardii CNCM I-745 ដែលការពារ និងព្យាបាលជំងឺរាកតាមរយៈ៖

  • ការជួយរក្សាបាក់តេរីល្អពីធម្មជាតិដែលមានស្រាប់នៅក្នុងរាងកាយមនុស្ស។
  • ការពារការរីកលូតលាស់របស់បាក់តេរីមិនល្អ (បាក់តេរីបង្កជំងឺ) នៅក្នុងក្រពះ ពោះវៀន។
  • ការប្រើជាថ្នាំដែលជួយក្នុងការព្យាបាល ឬការពារបញ្ហារាកដោយសារ Rotavirus ចំពោះទារក និងក្មេង។
  • ចំពោះមនុស្សវ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់ Saccharomyces boulardii CNCM I-745 មានប្រសិទ្ធភាពការពារអាការរាករូសចំពោះអ្នកឧស្សាហ៍ធ្វើដំណើរ ("traveler's diarrhea")។
  • វាក៏មានប្រសិទ្ធភាពជួយដល់បញ្ហាផ្សេងទៀត រួមបញ្ចូលទាំងបញ្ហាពោះវៀនធំ រលាកពោះវៀនធំដោយសារបាក់តេរី។

អ្វីដែលសំខាន់នៅពេលអ្នករាក រាងកាយអ្នកនឹងខ្សោះជាតិទឹក ដូច្នេះអ្នកគួរបង្គ្រប់ជាតិទឹកជាមួយនឹងទឹកអូរ៉ាលីត (SRO) ហើយទន្ទឹមគ្នានេះដែរអ្នកត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងជំងឺរាតត្បាត៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់