• 2017-12-04 08:48:23
  • ការអប់រំ

​បុគ្គល​អាន​សៀវភៅ​ជោគជ័យ​របស់​អាមេរិក​ ​នឹង​មកកម្ពុជា​ក្នុង​ថ្ងៃពិព័រណ៍​សៀវភៅ​ឆ្នាំនេះ

  • 2017-12-04 08:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តំណាង​គណៈកម្មការ​រៀបចំ​ការ​ពិព័រណ៍​សៀវភៅ​បាន​បង្ហើបថា​ ​ពិព័រណ៍​សៀវភៅ​ប្លែក​ពីឆ្នាំមុន​បន្តិច​ ត្រង់ថា​មាន​ការ​ចូលរួម​ពី​បុគ្គល​អាន​សៀវភៅ​ជោគជ័យ​ជនជាតិ​អាមេរិក​មកចែក​រំលែក​បទ​ពិសោធន៍​នៃ​ការអាន​។​ កម្មវិធី​ការតាំង​ពិព័រណ៍​សៀវភៅប្រចាំឆ្នាំ​លើក​ទី ៧​នេះ ​នឹងប្រព្រឹត្ត​ទៅរយៈ​ពេល​បីថ្ងៃ​ ចាប់​ពីថ្ងៃ​ទី ០៨ ដល់​ ១០ ខែធ្នូ ឆ្នាំ​ ២០១៧ ​នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា។

​លោកស្រី ខ្លូត វិបុល្លា ​នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា និងជាម្ចាស់​ទីតាំង​ពិព័រណ៍​សៀវភៅ​ខាង​លើ​ ប្រាប់ Sabay តាមទូរស័ព្ទថា៖ «​យើង​បាន​អញ្ចើញ​បុគ្គលជោគជ័យ​ម្នាក់​ដែលបាន​សម្រេចគោល​ដៅជីវិត​ដោយសារ​ការអាន​សៀវភៅ​ នឹងមក​ចែករំលែក​ពីបទសោធន៍​ជីវិតជោគជ័យ​តាមរយៈ​ការអាន​សៀវភៅនៅ​ថ្ងៃពិព័រណ៍នោះ​»។ ​លោកស្រី មិនបានបញ្ជាក់​ពីប្រវត្តិ​លម្អិត​នៃបុគ្គល​នោះឡើយ​ ប៉ុន្តែ​លោក​ស្រី​ជឿថា​ អ្នក​ចូលរួម​នឹងទទួល​ចំណេះ​ដឹងមាន​តម្លៃ​ត្រឡប់​ទៅវិញ​។

(​លោកស្រី ខ្លូត វិបុល្លា ​នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា)

បន្ថែម​ពីនេះ អ្នក​រៀបចំ​ការ​ពិព័រណ៍​សៀវភៅនេះ​បញ្ជាក់ថា ​គោលបំណង​សំខាន់​នៃពិព័រណ៍​​នេះ គឺចង់បណ្ដុះ​ឲ្យប្រជាជនខ្មែរ​ចូលចិត្ត​ការអាន​ និងបង្កើត​ទម្លាប់អាន​សៀវភៅ​តាំងពីតូច​រហូត​ដល់​ចាស់​។ ​ម្យ៉ាង​ទៀត​ ស្ដង់​ដាក់​តាំងបង្ហាញ​សៀវភៅ​ក្នុងឆ្នាំ​នេះ​មានចំនួនរហូតដល់ ៨០ស្ដង់ និង​មានកម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​ទាក់ទាងនឹង​ការ​អាន៕​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់