• 2018-07-11 04:10:00
  • សុខភាព

៥ចំណុច​ច្បាស់​ថា អ្នក​កំពុង​ឈឺ​ក្បាល​ធម្មតា និង​​ឈឺ​បែប​ប្រកាំង​ ដែល​ត្រូវ​ប្រយ័ត្ន

  • 2018-07-11 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា បើ​សិន​ជា​អ្នក​មាន​អាការៈ​ឈឺ​ក្បាល​បែប​ប្រកាំង​ស្ងៀមស្ងាត់ មានន័យ​ថា អ្នក​មាន​អាការៈ​ឈឺ​ក្បាល​ធម្មតា​តែ មិន​មាន​ការឈឺចាប់​ឡើយ​។

វេជ្ជបណ្ឌិត​បាន​បន្ត​ថា អ្នក​អាច​សម្គាល់​ខ្លួនឯង តាមរយៈ​រោគសញ្ញា​ និង​ដំណាក់កាល​ទាំងឡាយ ​នៃ​ការ​ឈឺ​ក្បាល​បែប​ប្រកាំ​ង ប៉ុន្តែ​បើ​រោគសញ្ញា​ធម្មតា​របស់​វា​ ​គឺ​មិន​មាន​ឈឺ​នៅ​ជុំវិញ​សៀតផ្កា​ឡើយ​។ 

​ក្នុង​ដំណាក់កាល​ដែល​ព្រមាន​អ្នក​អំពី​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​ ដែល​កំពុង​តែ​មក​ដល់​នោះ អ្នក​ជំងឺ​អាច​មាន​អាការៈ​ទៅ​តាម​ ៥​ដំណាក់កាល​ដូចជា​

១. ដំណាក់កាល​ ដែល​ព្រមាន​អ្នក​អំពី​ការ​ឈឺ​ក្បាល​បែប​ប្រកាំង

មាន​អាការៈ​ឆេវឆាវ ឬ​ខឹង​ខ្លាំង​ ឃ្លាន​អាហារ​ អស់កម្លាំង និង​ស្ងាប​ច្រើនដង​ មាន​អារម្មណ៍​ថា​រឹង​ៗ ជាពិសេស​នៅ​ករ​តែ​ម្ដង​

ត្រូវការ​នោម​ញឹកញាប់​ ទល់​លាមក ឬ​រាករូស។

​​២. ដំណាក់កាល​ទាក់ទង​នឹង​ភ្នែក

ក្នុង​ដំណាក់កាល​នេះ គឺ​ទាក់ទង​នឹង​ភ្នែក​ ដែល​វា​មាន​រយៈ​ពេល​យូរ​បំផុត​មួយ​ម៉ោង​។

ករណី​បែប​នេះ​អ្នក​អាច​នឹង​មើល​ឃើញ​ក្នុង​ភ្នែក​ដូចជា​ មាន​ស្នាម​បន្ទាត់ ឬ​រលក​ក្នុង​ភ្នែក​ ចាំង​ពន្លឺ​ មាន​ចំណុច ឬ​អុច​ក្នុង​ភ្នែក​ មាន​បន្ទាត់​បាំង​ក្នុង​ភ្នែក​ គំហើញ​មើល​ឃើញ​តូច

​៣. អាច​ប៉ះពាល់​ដល់​ញាណ

​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ញាណ​ផ្សេងៗ​ទៀត ការ​ធ្វើ​ចលនា និង​ការ​និយាយ​។ យើង​អាច​ប្រឈម​នឹង​ ការ​ពិបាក​ស្ដាប់​លឺ​ច្បាស់​ មាន​បញ្ហា​ទទួល​ដឹង​ក្លិន ឬ​រសជាតិ​ប្លែក​ ស្ពឹក​ៗ ឈឺ​ចាប់​ដូចជា​មាន​របស់​អ្វី​មក​ចាក់​ជីប​ៗ ឬ​មាន​អារម្មណ៍​ដូច​មាន​ម្ជុល​ចាក់​

ខ្សោយ​កម្លាំង​ ពិបាក​ចងចាំ ឬ​និយាយ​ពាក្យ​សម្ដី​នានា

​៤. ប៉ះពាល់​ដល់​រាងកាយ​អ្នក​តាម​មធ្យោបាយ

ទោះបីជា​ក្បាល​របស់​អ្នក​មិន​ឈឺ​ក៏ដោយ តែ​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​ ប្រហែលជា​ប៉ះពាល់​ដល់​រាងកាយ​អ្នក​តាម​មធ្យោបាយ​ផ្សេងទៀត​ដូចជា​ ឈឺ​ក្រពះ ឬ​ក្អួត​

ក្ដៅ​ពេញ​ខ្លួន និង​គ្រុនញាក់​ តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ​ វិលមុខ​ ឈឺ​នៅ​ក​រ ឬ​ថ្គាម​ ខ្លាច​ពន្លឺ សំឡេង ក្លិន ការ​ប៉ះពាល់ ឬ​ការ​ធ្វើ​ចលនា​ វង្វេងវង្វាន់។

៥. ដំណាក់​កាល​បន្ទាប់​ត្រូវ​ប្រយ័ត្ន

​មក​ដល់​ចំណុច​នេះ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ និង​មាន​ភាព​ធុញទ្រាន់​រយៈពេល​យូរ​ផង​ដែរ​។

វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា យ៉ាងណាមិញ មិនមែន​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​សុទ្ធតែ​កើតឡើង​ដូច​លក្ខណៈ​ខាងលើ​ទាំង​អស់​ឡើយ​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់