• 2018-07-23 05:30:00
  • សុខភាព

កុំចាំឈឺទើបទៅពេទ្យ គួរពិនិត្យ​សុខភាព​រក​ជំងឺមហារីក ៦​ប្រភេទ ក្រោយ​អាយុ ៤០​ឆ្នាំ

  • 2018-07-23 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​អាយុ​ដល់ ៤០​ឆ្នាំ ហើយ​កំពុងតែ​មាន​សុខភាព​ល្អ​ស្រាប់​នោះ អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​អ្វី​ឡើយ​។

ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ អ្នក​ពិតជា​កើន​អាយុ​មួយ​ឆ្នាំ​រហូត ដូច្នេះ​យក​ល្អ​គួរតែ​ផ្ដល់​អំណោយ​ដល់​ខ្លួនឯង​តាមរយៈ​ការពិនិត្យ​សុខភាព​រក​ជំងឺ​មហារីក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ដែរ​ទៅ​។

ចំពោះ​មូលហេតុ​វិញ​គឺ​ថា ការពិនិត្យ​សុខភាព​ជា​រៀងរាល់​ឆ្នាំ​អាច​ជួយ​អ្នក​បង្ការ និង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ជា​ច្រើន​ក្នុង​ដំណាក់កាល​ដំបូង​បាន​បើសិនជា​រក​ឃើញ​។

​បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក ការពិនិត្យ​សុខភាព​រក​ជំងឺ​មហារីក​ជា​រៀងរាល់​ឆ្នាំ​គឺជា​រឿង​ដែល​គួរតែ​ធ្វើ​ក្រោយ​ពី​អាយុ​បាន ៤០​ឆ្នាំ​។ តេស្ត​ទាំងនោះ​មាន​ដូចជា​

១. Pap Smear/HPV

​តេស្ត​នេះ​នឹង​ជួយ​អ្នក​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​មាត់ស្បូន​បាន​លឿន​។ ស្ត្រី​គ្រប់រូប​អាយុ​ចាប់ពី ២១​ឆ្នាំ​ឡើង គួរតែ​ធ្វើ​តេស្ត​នេះ​។

បើ​សិន​ជា​លទ្ធផល​បង្ហា​ញ​ថា​អវិជ្ជមាន អ្នក​គួរតែ​ធ្វើ​វា​ជា​រៀងរាល់ ៣​ឆ្នាំ​ម្ដង រហូត​ដល់​អាយុ ៤០​ឆ្នាំ ចាំ​ធ្វើ​មួយ​ឆ្នាំ​ម្ដង​។​

២. Mammogram

​តេស្ត​នេះ​ធ្វើឡើង​ដើម្បី​រក​ជំងឺ​មហារីក​សុដន់ ហើយ​ស្ត្រី​គ្រប់រូប​គួរតែ​ធ្វើ​វា​ជា​រៀងរាល់​ឆ្នាំ​ក្រោយ​ពី​អាយុ ៤០​ឆ្នាំ ព្រោះ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​កើន​ឡើង​តាម​អាយុ ហើយ​ការ​កំណត់​រោគវិនិច្ឆ័យ​បាន​លឿន​នឹង​ជួយ​ផ្ដល់​នូវ​គម្រោង​នៃ​ការ​ព្យាបាល​បាន​យ៉ាង​ល្អ​។ ​

៣. ការ​ឆ្លុះ​ពោះវៀនធំ​

​តេស្ត​មួយ​នេះ​នឹង​ជួយ​កំណត់​ដឹង​អំពី​ជំងឺ​មហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​មុន​ពេល​វា​ចេញ​រោគសញ្ញា ហើយ​បើសិនជា​មាន​ជំងឺ​នេះ​ហើយ ៩០​ភាគរយ នឹង​ព្យាបាល​ជា​។

ដូច្នេះ​ចូរ​ធ្វើតេស្ត​មួយ​នេះ​ម្ដង​ផង​នៅ​ពេល​អ្នក​អាយុ​ដល់ ៤០​ឆ្នាំ​។ ហើយ​បើសិនជា​អ្នក​មាន​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក​នេះ យក​ល្អ​គួរតែ​ធ្វើ​តេស្ត​នេះ​ចាប់ពី​អាយុ ៣៥​ឆ្នាំទៅ​។

៤. CA125 Test

​នេះ​គឺជា​ការ​ធ្វើ​តេស្ត​ឈាម​មួយ​ប្រភេទ​ដើម្បី​រក​មើល​សារធាតុ​បញ្ជាក់​មហារីក ហើយ​វា​តែងតែ​កើន​ឡើង​នៅ​ពេល​មាន​ករណី​ជំងឺ​មហារីក​ក្រពេញ​អូ​វ៉ែ​។

៥. Prolactin Hormone

​កាលណា​ចំនួន​អ័រម៉ូន Prolactin ក្នុង​ឈាម​កើន​ឡើង ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា មិន​អាច​មាន​កូន​បាន ជំងឺ​ថ្លើម និង​ការ​កង្វះ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។

ដូច្នេះ​ហើយ យក​ល្អ​គួរតែ​ធ្វើ​តេស្ត​នេះ​ម្ដង និង​ជា​រៀង​រាល់​រាល់​ឆ្នាំ​ចាប់ពី​អាយុ ៤០​ឆ្នាំទៅ​។ ​ ៦. ការ​ថត​អេ​កូ​ពោះ និង​ក្នុង​អាង​ត្រគាក​

​ករណី​ភាគច្រើន ស្ត្រី​ច្រើន​តែ​មិន​ខ្វល់​អំពី​ការ​ឈឺ​ក្រពះ និង​ឈឺចាប់​ក្នុង​អាង​ត្រគាក​ទេ​។

ប៉ុន្តែ​ការ​ដែល​ថត​អេ​កូ​នៅ​ពោះ និង​ក្នុង​អាង​ត្រគាក​អាច​នឹង​ជួយ​រក​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​បាន​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី