• 2018-08-09 01:00:00
  • សុខភាព

អង្គុយ​គងអន្ទាក់ខ្លា និងទម្លាប់លេងៗ ៥នេះ បើមិនប្រយ័ត្ន អាចស្លាប់មែនទែន ដោយមិនដឹងខ្លួន

  • 2018-08-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ គឺ​ពិត​ជា​អាច​កំណត់ និង​ដឹង​ច្បាស់​ពី​រយៈ​ពេល​ នៃ​ជីវិត​រស់នៅ​របស់​យើង​បាន។ មានន័យថា វា​គ្រាន់​តែ​ជា​សកម្មភាព ដ៏​សែន​តូចតាច ល្អិតល្អោច ដែល​មនុស្ស​បាន​ធ្វើ​វា​សឹង​តែ​គ្រប់​ពេល ដោយ​គិត​ថា គ្មាន​បញ្ហា​ធំដុំ ប៉ុន្តែ​វា​ផ្ទុយ​ស្រលះ​ការ​គិត​ទាំង​នោះ។

តាមពិត អ្នក​ជំនាញ​សុខភាព បាន​រក​ឃើញ​ថា សកម្មភាព​លេង​ៗ​ទាំង​នោះ អាច​លួច​កាត់​រយៈ​ពេល​រស់​នៅ​ ឬ​អាយុ​របស់​យើង​បន្តិច​ម្ដង​ៗ គ្រប់​នាទី ដោយ​មិន​ដឹង​ខ្លួន។

ខាង​ក្រោម​នេះ ជា​ទម្លាប់​អាក្រក់ ៦​យ៉ាង ដែល​អាច​ឆក់​យក​សុខភាព​យើង​ដោយ​មិន​ដឹង​ខ្លួន មុន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ គឺ​ស្លាប់។

១. ខ្ជិល​មិន​ហាត់​ប្រាណ

បើ​ខ្ជិល​ហាត់ប្រាណ គឺ​អាច​នាំ​បញ្ហា​ច្រើន​ដល់​សុខភាព។ នៅ​ពេល​ដែល​អ្នក​មិន​ហាត់​ប្រាណ នោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​នឹង​ធ្លាក់​ចុះ ដោយ​ធ្វើ​ឲ្យ​ជំងឺ​ផ្សេងៗ​ងាយ​ឆ្លង​បំផុត​។ ដូចនេះ អ្នក​គួរ​តែ​បង្កើត​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ទើប​អាច​ធ្វើ​ឲ្យ​រាងកាយ​អ្នក​រឹងមាំ និង​បង្កើន​ការ​ភាព​រហ័សរហួន មិន​ថា​វ័យ​ក្មេង ឬ​វ័យ​ចាស់​ទេ។ កុំ​រង់​ចាំ​ដល់​ឈឺ ទើប​រត់​ទៅ​ហាត់​ប្រាណ​ឲ្យ​សោះ នាំ​ខាត​សុខភាព​ល្អ។

២. អង្គុយ​គងអន្ទាក់ខ្លា

ការ​អង្គុយ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​មាន​ពិត​ជា​មាន​ភាព​ជឿជាក់ និង​ចេញ​រាង​ស្រស់​ស្អាត​ ទាក់ទាញ​មែន។ ប៉ុន្តែ​បើ​អ្នក​ទម្លាប់​អង្គុយ​បែប​នេះ រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​យូរ​ៗពេក នោះ​វា​មិន​ល្អ​ឡើយ។ ដូច​នេះ​អ្នក​គួរ​តែ​កែ​ចោល​ទម្លាប់​នេះ​ទៅ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ឆ្អឹង​កង​ខ្នង​ ដោយ​អ្នក​ចេញ​ជា​សញ្ញា ចុក​រោយ ឈឺ​ស្រពន់​ក្នុង​ខ្លួន​បាន។

មួយ​វិញ​ទៀត ចរន្ត​ឈាម​ក្នុង​រាងកាយ​អ្នក​ក៏​ដើរ​មិន​ស្រួល​ដែរ ដោយ​ធ្វើ​ឲ្យ​ឈាម​អ្នក​ឡើង​ចុះ​មិន​ទៀង​ទេ កាល​បើ​ជើង​របស់​យើង​គង​លើ​គ្នា​គ្រប់​ពេល​នោះ។ យកល្អ អ្នក​គួរ​តែ​អង្គុយ​ឲ្យ​ត្រង់ ទើប​ល្អ​ចំពោះ​សុខភាព។

៣. នៅ​សំកុក​មុខ​កុំព្យូទ័រ ៣​ម៉ោង​ឡើង​ទៅ

ប្រហែល​ជា​ញឹក​តែ​ម្ដង ពិសេស​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ ជក់ធ្វើការ​រហូត​ភ្លេច​ងើប​គូថ​ពី​កៅអី។ និយាយ​ដល់​ចំណុច​នេះ អ្នកខ្លះបានអង្គុយមុខកញ្ចក់កុំព្យូទ័រលើសពី៣ម៉ោង ក៏​មាន។ ​អ្នក​មិន​គួរ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ហួស​ពី​៣​ម៉ោង​ ដោយ​មិន​កម្រើក​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់។

ដូចនេះ អ្នក​គួរ​ តែ​មាន​ពេល​សម្រាក​ ហើយ​ដើរ​ចេញ​ពី​កុំព្យូទ័រ​ខ្លះ ដូចជា​ក្រោក​ដើរ​ទៅ​ញ៉ាំ​ទឹក ដើរ​ចុះ​ឡើង ឬ​ដើរ​ទៅ​បន្ទប់​ទឹក ទើប​អ្នក​មាន​សុវត្ថិភាព កាត់​បន្ថយ​បញ្ហា​ភ្នែក ឈឺក្បាល និង​ជំងឺ​ស្រ្តេស។

៤. ញ៉ាំ​ទឹក​តិច

អ្នកខ្លះ​ទៅ​ជា​យល់​ប្រឡំ​ថា ការ​ញាំ​ទឹក​ច្រើន​ធ្វើ​ឲ្យ​ធាត់ ខូច​រាង ដូចនេះ​ពួកគេ​មិន​ចូលចិត្ត​ផឹក​ទឹក​ធម្មតា ឬ​រក​ភេសជ្ជៈ​ផ្សេង​មក​ជំនួស។ ករណី​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កាន់​តែ​ធាត់​ទេ តែ​ថែម​ទាំង​ខូច​សុខភាព​ទៀត។ជាក់ស្ដែង​ អ្នក​ជំនាញ បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ជា​មធ្យម​ពី ១លីត្រ​កន្លះ ទៅ​២លីត្រ។

បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ញ៉ាំ​ទឹក​តិច អ្នក​គួរ​តែ​កែ​មក​ពិសា​ទឹក​ឲ្យ​បាន​ច្រើន ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ព្រោះ​បើ​អ្នក​ខ្វះ​ជាតិ​ទឹក នោះ​សុខភាព​អ្នក​នឹង​អាច​ទ្រុឌទ្រោម​ខ្លាំង​ណាស់។

៥. លេង​ទូរស័ព្ទ​ក្នុង​បន្ទប់​ទឹក

អ្នក​មិន​គួរ​មាន​ទម្លាប់​លេង​ទូរសព្ទ​ក្នុង​បន្ទប់​ទឹក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​ចោល​កាក​សំណល់​មិន​អស់​ពី​ក្នុង​ខ្លួន។ កាល​បើ​កាន់​ទូរសព្ទ​ដៃ​ហើយ​គឺ​ដាច់​ការ​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វី​ផ្សេង​បាន ដែល​អ្នក​ឯកទេស​ផ្នែក​សុខភាព​ហាម​ឃាត់។

ករណី​នេះ កាក​សំណល់​បញ្ចេញ​មិន​អស់ នោះ​វា​ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់។

៦. ឈឺ​ទើប​ទៅ​ពេទ្យ ខ្ជិល​ពិនិត្យ​សុខភាព

មនុស្ស​មួយ​ចំនួន ដោយ​សារ​ទម្លាប់​នេះ ទើប​ធ្វើ​ឲ្យ​ហួស​ពេល​ព្យាបាល​ជំងឺ​ប្រភេទ​ខ្លះ។ ព្រោះ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​ជួប​ពេទ្យ​ពេល​ឈឺ​តិច​តួច។ សូម​ចាំ​ថា នៅ​ពេល​ដែល​រាង​កាយ​អ្នក​ចេញ​សញ្ញា​ខុស​ពី​ធម្មតា អ្នក​គួរ​តែ​ប្រយ័ត្ន ហើយ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ល្អ ទើប​អាច​ព្យាបាល​បាន​ទាន់​ពេល​វេលា។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់