• 2018-08-11 04:34:09
  • សុខភាព

នារី៥ប្រភេទនេះ មិនងាយមានកូនទេ តើមានអ្នកក្នុងនោះទេ?

  • 2018-08-11 04:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយប្រឈមមុខនឹងអាការៈដែលអត់មានកូន។ តើមានបុគ្គលណាខ្លះទៅ?

១) នៅពេលដែលអ្នកធាត់ហួសកំណត់ នោះអ្នកងាយប្រឈមមុខនឹងអាការៈដែលមិនអាចមានកូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែធ្វើយ៉ាងណាឲ្យទម្ងន់អ្នកស្រក ទើបអ្នកអាចមានកូនបាន។

២) នៅពេលដែលអ្នកស្គមពេក ក៏ពិបាកមានផ្ទៃពោះបានសម្រេចដែរ។ ដូចនេះ អ្នកគួរតែញ៉ាំឲ្យបានគ្រប់គ្រាន់ ទើបអាចទទួលបានសារធាតុចិញ្ចឹម នោះអ្នកនឹងអាចឡើងទម្ងន់ ហើយអាចមានផ្ទៃពោះបានសម្រេចផងដែរ។

៣) មិនថាស្រី ឬប្រុសទេ សុទ្ធតែមិនគួរញ៉ាំស្រាទាំងអស់ ព្រោះនៅពេលដែលអ្នកពិសារស្រាច្រើនហួសកំណត់ នោះសុខភាពអ្នកនឹងងាយប្រឈមមុខនឹងគ្រោះថ្នាក់ ដោយធ្វើឲ្យអ្នកមិនមានកូនសម្រាប់ស្នងត្រកូលផងដែរ។

៤) ប្រសិនជាអ្នកមានទម្លាប់ពិសារកាហ្វេលើសពី៣កែវក្នុងមួយថ្ងៃ នោះអត្រានៃការអត់មានកូននឹងខ្ពស់ខ្លាំងណាស់។ ដូចនេះ មិនថាអ្នកញៀនកាហ្វេយ៉ាងណាទេ អ្នកមិនគួរញ៉ាំច្រើនក្នុងមួយថ្ងៃឡើយ។

ការជក់បារីច្រើន ក៏អាចធ្វើឲ្យអ្នកមិនអាចមានផ្ទៃពោះផងដែរ ព្រោះវាបានសម្រាប់ស្ពែម៉ាតូសូអ៊ីតរបស់បុរស និងមេជីវិតញីរបស់នារីអស់ ដោយធ្វើឲ្យអ្នកពិបាកក្នុងការបង្កកំណើតខ្លាំងណាស់។ ដូចនេះ បើអ្នកចង់មានផ្ទៃពោះ អ្នកគួរតែកុំធ្វើជានារី៥ប្រភេទនេះឲ្យសោះ៕

ចុចអាន៖

ប្រភព ៖ health.com.kh

មតិយោបល់