• 2018-11-28 05:00:00
  • សុខភាព

វៀចមាត់ជាសញ្ញាព្រមានពីជំងឺធ្ងន់ធ្ងរម្យ៉ាង នាំឲ្យខ្វិនសាច់ដុំ

  • 2018-11-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វៀច​មុខ ឬជាភាសាអង់គ្លេស Bell’s Palsy គឺ​ជា​ការ​រលាក​សរសៃ​ប្រសាទ​ទី៧ បង្ក​ដោយសារ​វីរុស ដែល​ភាសា​បច្ចេកទេស​ហៅថា (Viral infection)។ ការ​វៀច​មុខ​ មាន​ពីរ​ប្រភេទ​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ ទំព័រ​ដដែល​បន្ត​ថា ទី១​ គឺ​ការ​វៀច​មុខ​រលាក​សរសៃ​ប្រសាទ​ជាយ​ខាង (Paralysis facial Peripheral)។

វា​ធ្វើ​ឲ្យ​ខ្វិន​សាច់​ដុំ​មុខ​មួយ​ចំហៀង​ទាំង​ស្រុង​គឺ​វៀច​មាត់ ភ្នែក​បិទ​មិន​ជិត ញាក់​ចិញ្ចើម​មិន​កើត។

ឆ្នាំ២០១៧ Angelina Jolie បានកើតបញ្ហាវៀចមុខ (ប្រភពព័ត៌មាន និងរូបថត www.self.com)

ទី២ គឺ​ការ​វៀច​មាត់ (Paralysis facial Central) ដោយសារ​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ស្ត្រូក (Stroke) ដែល​វា​ធ្វើ​ឲ្យ​វៀច​តែ​មាត់​ទេ ភ្នែក បិទ​ជិត ហើយ​ញាក់​ចិញ្ចើម​បាន។

វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ក្នុង​ទំព័រ​​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ថា ប្រសិន​បើ​លោក​អ្នកមាន​អាការៈ​ដូច​បាន​រៀបរាប់​ខាងក្រោម គួរ​អញ្ជើញ​មក​ធ្វើការ​ពិគ្រោះ​ជាមួយ ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

រូបភាព ផេកមន្ទីរ​ពេទ្យ​កាល់ម៉ែត

១. រោគ​សញ្ញា​សម្គាល់​ទាំង ១៨ (Paralysis Facial)

  • បាត់បង់​ការ​គ្រប់គ្រង​ដោយ​ភ្លេច​នៅ​លើ​ផ្នែក​ដែល​ប៉ះពាល់ (មាត់ ភ្នែក ចិញ្ចើម)

  • ធ្វើ​ឲ្យ​ខ្វិន​សាច់​ដុំ​មុខ វៀច​មុខ​ម្ខាង (ម្ខាង​កម្រើក​មិន​កើត និង​ម្ខាង​កម្រើក​កើត)

  • ចាក់​ ឬ​ស្ពឹក​ថ្ពាល់ ឬ​មាត់

  • ការ​ធ្លាក់​ចុះ​មាត់​ខាង​ផ្នែក​ដែល​ប៉ះពាល់ (បូញ ទាញ​មាត់​មិន​បាន)

រូបតំណាង
  • និយាយ​មិន​ច្បាស់

  • ពិបាក​ក្នុង​ការ​បរិភោគ ឬ​ផឹក

  • ហូប​អាហារ​ចូល​ថ្ពាល់​ឈឺ ឬ​ហៀរ​ទឹក​មាត់​ចេញ

  • ខ្មុល​មាត់​មិន​កើត

  • ផ្លុំ​ខ្យល់​មិន​បាន

  • ហៀរ​ទឹក​មាត់

រូបតំណាង
  • ឈឺ​ចាប់​នៅ​ក្នុង ឬ​នៅ​ពី​ក្រោយ​គុម្ព​ត្រចៀក​ខាង​វៀច (៦០%)

  • ឈឺ​ចាប់​ភ្នែក មើល​ឃើញ​ព្រិលៗ

  • ចេញ​ទឹក​ភ្នែក

រូបតំណាង
  • អាច​ស្ងួត​ភ្នែក​ដោយសារ​ភ្នែក​ចំហ បិទ​មិន​ជិត

  • ញាក់ ឬ​ជ្រួញ​ចិញ្ចើម​មិន​កើត

  • មាន​អារម្មណ​ប្រែប្រួល​នៃ​រសជាតិ (៥៧%)

  • សំឡេង មាន​ប្រតិកម្ម​រហ័ស​នៅ​លើ​ចំហៀង​ដែល​រង​ផល​ប៉ះពាល់

  • ជា​ធម្មតា ចាប់​ផ្ដើម​កើត​ឡើង​ភ្លាមៗ ជា​ទូទៅ​រោគសញ្ញា​មាន​រយៈ​ពេល​តិច​ជាង ៤៨ម៉ោង។

២. វិធី​ព្យាបាល​ដោយ​ចលនា ទាំង​៧​យ៉ាង

  • ស្អំ​សរសៃ​មុខ​ដោយ Microvave ដើម្បី​កម្ដៅ​ភ្ញោច​សាច់​ដុំ​មុខ

  • ព្យាបាល​ដោយ​ម៉ាស៊ីន​ថែន័​ ដើម្បី​ភ្ញោច​សាច់​ដុំ​មុខ

រូបតំណាង
  • ធ្វើ​ម៉ាស្សា​ដោយ​បន្ធូរ​ និង​ភ្ញោច លើ​សាច់ដុំ​មុខ​ខាង​វៀច

  • ភ្ញោច​ឲ្យ​សាច់ដុំ​ធ្វើការ​ឡើងវិញ​ដោយ​ឲ្យ​អ្នក​ជំងឺ​ប្រឹង​ធ្វើការ​កន្ត្រាក់​សាច់​ដុំ​មុខ ទំពា​ស្ករ​កៅស៊ូ​ខាង​វៀច

  • ៨០% អ្នក​ជំងឺ​ស្ដារ​ឡើង​វិញ​បាន ក្នុង​រយៈ​ពេល​ពី ២​ទៅ​១២​សប្តាហ៍

  • ១០% មាន​ការ​ព្យាបាល​រយៈ​ពេល​វែង ឬ​អាច​នៅ​មាន​សំណល់​រោគ​រហូត បើ​មិន​មាន​ការ​ព្យាបាល​បាន​ត្រឹមត្រូវ។

  • ការ​ព្យាបាល​ដោយ​ចលនា​ល្អ​បំផុត គឺ​ចាប់​ផ្ដើម​ពី ២ ឬ៣ថ្ងៃដំបូង នៃ​ការ​កើត​មាន​ជំងឺ​នេះ រួម​ផ្សំ​នឹង​ការ​ព្យាបាល​ដោយ​ថ្នាំ​សម្លាប់​វីរុស​ជាដើម។

រូបភាព ផេកមន្ទីរ​ពេទ្យ​កាល់ម៉ែត

៣. វិធី​ការពារ (ក្នុង​អំឡុង​ពេល​ព្យាបាល)

  • ពេល​ដេក ត្រូវ​បិទ​ភ្នែក​ដោយ​កុំប្រ៉េស ឬ​បង់​ស្អិត

  • ពាក់​វ៉ែនតា​ខ្មៅ​ជិត ពេលថ្ងៃ ឬ​ពេល​ចេញ​ក្រៅ​ផ្ទះ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី