• 2019-01-01 01:30:00
  • សុខភាព

ឆ្នាំថ្មីហើយ សូមថែសុខភាពឲ្យល្អ ដឹងសញ្ញាគ្រោះថ្នាក់ ៣នេះ កុំឲ្យកើតជំងឺ​ស្ទះ​សរសៃ​ឈាម​ម្យ៉ាង

  • 2019-01-01 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​កើត និង​កើន​ឡើង​នូវ​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម និង​ជំងឺ​មិន​ឆ្លង​ផ្សេង​ទៀត ដូចជា​ជំងឺ​មហារីក ជំងឺ​វិបត្តិ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ។ ក្នុង​ចំណោម​ជំងឺ​នានា​ទាំងអស់ ជំងឺ​មិន​ឆ្លង​ទាំងនេះ ជា​កត្តា​ធ្វើ​អោយ​ស្លាប់ និង​ពិការ​ភាព​ច្រើន​ជាង​គេ ជា​ពិសេស​ក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ។

រូបតំណាង

ក្នុង​នោះ​ដែរ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់។ យោង​តាម​ឯកសារ WHO ២០១១ ក្នុង​ចំណោម​ប្រជាជន​ខ្មែរ ១សែននាក់ ចំនួន​អ្នក​ស្លាប់​ដោយសារ​ស្ទះ​សរសៃ​ឈាម​បេះដូង​មាន​ចំនួន​១២៨។ នេះ​បើ​តាម​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក មន្ទីរ​ពេទ្យ​កាល់ម៉ែត។

ទំព័រ​ដដែល​បាន​បន្ត​ថា អ្នក​ជំងឺ​ចាំបាច់​ត្រូវ​តាម​ដាន និង​ការ​រក​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នៅ​ដំណាក់កាល​ដំបូងៗ មុន​នឹង​គ្រោះថ្នាក់​កើតឡើង​តាម​គ្រប់​វិធីសាស្ត្រ​ដែល​មាន ជា​ពិសេស​ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ឯកទេស​បេះដូង។

បច្ចុប្បន្ន ជាមួយ​នឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃ​ឈាម​បេះដូង តាម​រយៈ​ម៉ាស៊ីន​ស្កេន​បច្ចេកវិទ្យា​ចុងក្រោយ Multislice CT Scan ពិតជា​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់ ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​ ៣​ដូច​ខាង​ក្រោម។

១. ឈឺចុក ឬ​ណែន​ដើមទ្រូង

២. ថប់ដង្ហើម

៣. អារម្មណ៍ ឫ​សញ្ញា​ហត់​ភ្លាម​ៗ​ ដោយ​គ្មាន​មូលហេតុ។

ចំណែក​ឯ​ក្រុម​មនុស្ស​ ដែល​​ប្រឈម​គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង​ខ្ពស់ អាច​ធ្វើការ​កត់​សម្គាល់​ទម្លាប់ ៧យ៉ាង។ ​ ១. អ្នក​ដែល​មាន​អាយុ​ច្រើន

រូបតំណាង

២. អ្នក​ដែល​លើស​ទម្ងន់

៣. អ្នក​ពិសា​បារី

៤. អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម

៥. អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម

៦. អ្នក​ដែល​លើស​ជាតិ​ខ្លាញ់

៧. អ្នក​ដែល​មិន​ធ្វើ​លំហាត់​ប្រាណ ឫ​ប្រកប​របរ​នៅ​នឹង​ មួយ​កន្លែង​យូរ​ម៉ោង​ពិសេស​ការងារ​ការិយាល័យ។

រូបតំណាង

សូម​បញ្ជាក់​ថា ប្រសិន​បើ​លោក​អ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់​ពេល​វេលា សំដៅ​កាត់​បន្ថយ​ការ​ស្លាប់ និង​ពិការ​ភាព​ដែល​បណ្ដាល​មក​ពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​ជា​ឃាតក​ស្ងប់ស្ងាត់​បំផុត (silent killer)។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់