• 2019-04-09 06:39:15
  • សុខភាព

ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​អាច​ឆ្លង និងធ្វើឲ្យប៉ះពាល់​សុខភាពមនុស្ស​ឬទេ?

  • 2019-04-09 06:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងកសិកម្ម​នាពេល​ថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​បាន​ឆ្លងមក​ដល់ប្រទេស​កម្ពុជា​ហើយ ដែលជំងឺ​នេះ​ធ្វើឲ្យ​ជ្រូកឈឺ និង​ងាប់​។

ប្រ​ជា​ពល​រដ្ឋមួយ​ចំនួន​ទំនង​ជា​បានដឹង​រឿងនេះ​និងបាន​បារម្ភ​ថា​ជំងឺនេះ​អាច​ឆ្លង​មក​មនុស្ស​ឬ​ប៉ះពាល់​ខុសភាព​យ៉ាងណា​។​ នាយក​ដ្ឋាន​ប្រ​យុទ្ធនឹង​ជំងឺ​ឆ្លង​របស់​ក្រ​សួង​សុខាភិបាល​កាលពីថ្ងៃទី៦ ខែមេសា បាន​អះអាង​ថាជំងឺ​នេះមិន​ប៉ះពាល់ដល់​សុខភាព​មនុស្ស​ឡើយ។

ប្រ​ភព​ខាង​លើ​សរសេរថា៖ «ជំងឺ​ប៉េស្ត​ជ្រូក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក​ដែល​បណ្តាល​ឲ្យ​ឈឺ​និងងាប់​​ច្រើ​ន​ តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្សឡើយ​រហូត​ដល់​ពេល​នេះ​​ ទោះបីយ៉ាង​ណា​ក៏ដោយ​ មន្រ្តីជំ​នាញ​ក្រសួង​សុខាភិ​បាល​កំពុង​បន្ត​តាម​ដាន​​និង​ឃ្លាំមើល​ស្ថានភាព​សុខភាព​លើ​មនុស្ស​​ ពត៌មាន​បន្ថែម​សូម​ទូរ​សព្ទ​លេខ​​ ១១៥​»។

ក្នុង​សេចក្ដី​ប្រ​កាស​ចុះថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ប្រ​កា៤ ​របស់​ក្រ​សួង​កសិកម្ម​បញ្ជាក់ថា​ជំងឺ​ប៉េស្តជ្រូក​អាហ្វរ្រិក​នេះ​មិន​ឆ្លង និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្សន​នោះទេ តែ​វា​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ​និងអត្រា​ងាប់ខ្ពស់​​រហូតដល់​​១០០​ភាគរយ​៕

រូបភាព៖ នាយក​ដ្ឋាន​ប្រ​យុទ្ធនឹង​ជំងឺ​ឆ្លង​

មតិយោបល់
អត្ថបទថ្មី