• 2019-05-23 05:00:00
  • សុខភាព

​​សុខភាព​​​​បេះដូង​​​កំពុង​​ប្រឈម​​នឹង​​​គ្រោះ​ថ្នាក់ បើ​​​អ្នក​​មាន​​សញ្ញា​​​ ៤​យ៉ាង​​នេះ

  • 2019-05-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​ជំងឺ​​​ដាច់​​សរសៃ​ឈាម​បេះ​ដូង គឺ​​ជា​​​ជំងឺ​​​​ដ៏​កាច​​សាហាវ​មួយ ដែល​អាច​​កាត់​​ផ្តាច់​ជីវិត​​​របស់​​អ្នក​​​​​​ក្នុង​ពេល​មួយ​​រំពេច​។ ​​ហេតុ​នេះ​​ហើយ​​ ការ​​ថែរក្សា​​​សុខភាព​​​បេះ​ដូង​​ឲ្យ​បាន​ល្អ​​ គឺ​​សំខាន់​​​​ខ្លាំង​ណាស់​​​ ដើម្បី​​​បញ្ចៀស​​​ពី​​គ្រោះ​​​ថ្នាក់​​​​​ផ្សេងៗ​​ ដែល​​នឹក​​ស្មាន​​ពុំ​​ដល់​។ ​​​​​ខាង​​​ក្រោម​​​​នេះ ជា​​​សញ្ញា​​​​​ ៤​យ៉ាង​​ ដែល​​អ្នក​គួរ​​យក​ចិត្ត​ទុក​​ដាក់​​ប្រុង​​ប្រយ័ត្ន​​លើ​​សុខភាព​​​​បេះដូង រួម​​​​​ទាំង​​​​គន្លឹះ​​​ថែរក្សា​​​បេះដូង​​​ដែល​​​​មិន​គួរ​​មើល​​រំលង​​នោះ​ទេ​។

​​​១. ពិបាក​​​ដក​​​ដង្ហើម​

​​​​​ពេល​​អ្នក​​កំពុង​​ហាត់​​ប្រាណ​​ធម្មតា ឬ​​បញ្ចេញ​​សកម្មភាព​​តិច​​តូច​ក៏​​​ដោយ​​ ​អ្នក​តែង​មាន​​អារម្មណ៍​​ថា ពិបាក​​​ដក​​​ដង្ហើម ​​​ ឆាប់​​ហត់​​ ​​ដង្ហក់ ចង់​​​ផុត​​ម្តងៗ​​ ដែល​​មិន​​ធ្លាប់​​​​ជួប​ប្រទះ​​ទាល់​​តែ​​សោះ​ពី​មុន​មក។ ​​ស្ថានភាព​មិន​​​​​ប្រក្រតី​បែប​នេះ ប្រហែស​​យូរ​មិន​បាន​​​ឡើយ​​​​​​​។ គួរ​ទៅ​​​មន្ទីរពេទ្យ​​ពិនិត្យ​​មើល​​ឲ្យ​បាន​​​ច្បាស់​​​​លាស់​ទើប​​​​​​អាច​ទប់​​ស្កាត់​​​​មិន​​ឲ្យ​​​ជំងឺ​​​កាន់​​​​តែ​ធ្ងន់ធ្ងរ។

២. មាន​អារម្មណ៍​​ថា​​​តឹង​​ណែន ឬ​​ឈឺ​​​​​​​ដើម​ទ្រូង

​​​​​បើ​​នៅ​​សុខ​ៗ​​​ស្រាប់​តែ​ មាន​​អារម្មណ៍​ថា​​តឹង​ណែន ឬ​ឈឺ​​ត្រង់​​​បរិវេណ​​​​​​ដើម​ទ្រូង​​ ​ខុស​ពី​ធម្មតា ក្នុង​​​រយៈ​​ពេល​​​​២-៣​​នាទី​ហើយ​​នៅ​តែ​​មិន​​ធូរ​ស្រាល​​ មាន​​ន័យ​ថា​​​​បេះ​​ដូង​​​​​​​របស់​​អ្នក កំពុង​​តែ​​​ជួប​នឹង​​​បញ្ហា​​។ ​​​​​ករណី​​​​នេះ​​​ដែរ ​កាន់​​តែ​​មិន​ត្រូវ​ធ្វេស​​​ប្រហែស​​​យូរ​​​​ទៀត​ទេ។ អ្នក​​​​​ចាំ​​​បាច់​​​ទៅ​​​​​​​​​​​ពិភាក្សា​​​ ពិនិត្យ​​​ជាមួយ​​គ្រូ​ពេទ្យ​​​ជំនាញ​​​ជា​​បន្ទាន់​។ ​

​​៣. ​​ចង្វាក់​​​បេះដូង​​លោត​​ញាប់​​ជាង​​មុន

​​​​​ទោះ​​បី​ជា​អ្នក​​មិន​​​​មាន​​សកម្មភាព​អ្វី​​ក៏​​ដោយ ប៉ុន្តែ​​​ចង្វាក់​​​​បេះដូង​​ប្រែ​ជា​លោត​​​ញាប់​​ដោយ​​គ្មាន​ហេតុ​ផល​​។ ​​មិន​​ថា​​​​ពេល​អ្នក​​អង្គុយ​​ស្ងៀម ​​​នៅ​ពេល​​គេង​ អ្នក​អាច​​​​​សង្កេត​ឃើញ​​​​ថា ​​បេះ​​ដូង​​​​ពិត​ជា​​លោត​ញាប់​​​​គួរ​​​ឲ្យ​កត់​​សម្គាល់​​​។

៤. បេះ​​ដូង​​​​​​​លោត​​​ដុក​​ដាក់​​​​ខុស​​​ធម្មតា​

​​ការ​​កើត​​ស្រ្តេស ​និង​ក្តី​​បារម្ភ​​ផ្សេង​ៗ​ ​មាន​​ទំនាក់​ទំនង​ជាមួយ​​ផ្លូវ​ចិត្ត ​ដែល​​អាច​​​បណ្តាល​ឲ្យ​​​បេះ​​ដូង​មាន​​​សម្ពាធ ​​លោត​​ដុក​​ដាក់​​ខុស​​ធម្មតា អាច​​លឿន​​ឬ​​ខ្លាំង​​ជាង​​មុន​ ប៉ុន្តែ​​បើ​​​​អារម្មណ៍​​របស់​អ្នក​​នឹងន​ ហើយ​នៅ​តែ​មាន​បញ្ហា​​បែប​នេះ​​កើត​ឡើង​​ទៀត​​​​ ​នោះ​ទើប​ជា​​​​អ្វី​​ដែល​អ្នក​​ត្រូវ​​ខ្វាយ​​ខ្វល់​។ ​​

**​​តើ​អ្នក​​អាច​​ការពារ​​ជំងឺ​​បេះដូង​បាន​ដោយ​​របៀប​ណា?

​​ការ​​តម​អាហារ​

​​​​ការ​តម​អាហារ​ប្រចាំ​ថ្ងៃ​​​​ គឺ​ជា​​​រឿង​​​សំខាន់​​បំផុត​។ មិន​ត្រូវ​ញ៉ាំ​​អាហារ​​ដែល​មាន​​ជាតិ​​ខ្លាញ់​​​​ច្រើន​ពេក​​ទេ ព្រោះ​​​វា​នឹង​​ធ្វើ​​ឲ្យ​ជាតិ​កូលេស្តេរ៉ុល​​​​កើន​ឡើង​​​​​​នៅ​ក្នុង​​សរសៃ​​ឈាម បង្ក​​​​បញ្ហា​​ដល់​​​សុខភាព​​បេះដូង​។ ​​វិធី​​ល្អ គឺ​​ត្រូវ​​ព្យាយាម​ញ៉ាំ​​បន្លែ​​ផ្លែឈើ​ ជា​​ពិសេស​​អាហារ​​​ដែល​មាន​ជាត​​សរសៃ​ ព្រោះ​​វា​​មាន​​​​នាទី កាត់​បន្ថយ​​កូលេស្តេរ៉ុល​​​ក្នុង​​​រាង​​កាយ និង​​ការពារ​​​បេះ​​ដូង​​ផង​​​ដែរ​។

​មាន​​ទម្លាប់​​​​រស់​​នៅ​​ល្អ​

​​​​​គួរ​​​បញ្ឈប់​​ការ​​ជក់​​​បារី​និង​​​ផឹក​ស្រា​​​បើ​មាន​។ ​ត្រូវ​​ហាត់​​ប្រាណ​ជា​​​​​ប្រចាំ ​​ដើម្បី​​​​ជួយ​​ជំរុញ​​​ដល់​​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​​រាង​កាយ​​ និង​​​​ត្រូវ​គេង​ឲ្យ​​​បាន​គ្រប់​គ្រាន់​៕​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​ ​

​​​

ប្រភព៖ soha ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់
អត្ថបទពេញនិយម