• 2019-05-31 09:58:29
  • សុខភាព

ឪពុកម្ដាយ​គួរ​ដឹង​រឿងនេះ មិនគួរចេះតែទិញ​របស់លេង​ឲ្យ​កូន​តាម​តែ​ចិត្តនោះទេ

  • 2019-05-31 09:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

តាមរយៈការ​សិក្សា​កន្លងមក​បង្ហាញ​ថា​ការ​ផ្តល់​របស់​លេង​​ចំនួន​តិច​ដល់​កូន​តូច​របស់​ខ្លួន​បាន​ផ្ដល់​ប្រ​យោជន៍​ដល់ការអភិវឌ្ឍន៍​ខួរ​ក្បាល​របស់​កូន​ខ្លាំង​ជាង​ផ្ដល់​របស់​លេង​ច្រើន​ហូរហៀរ។

ការសិក្សា​បង្ហាញថា​ការ​ផ្ដល់​នូវ​របស់​លេង​តិច​ធ្វើ​ឲ្យ​កូន​ៗ​បានចំណាយ​ពេល​ច្រើន​លេង​របស់​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់ បានគិត​ច្រើន ដែល​នាំឲ្យការ​ការអភិវឌ្ឈជំនាញ​។​ ការសិក្សា​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តបត្រមួយ​និយាយពីការ​អភវឌ្ឍរបស់​កុមារ និង​ឥរិយាបថ​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​សន្និដ្ឋាន​ថា​ឲ្យ​របស់​លេង​តិច​ទៅកូន បានន័យថា​ជំរុញ​ឲ្យកូន​មាន​ពេល​លេង​ជាមួយ​របស់​នោះបានយូរ ជួយ​ដល់ការ​គិត ច្នៃប្រ​ឌិត និង​អភិវឌ្ឍជំនាញ។

ការសិក្សា​បង្ហាញទៀតថា​កូន​ជនជាតិ​អង់គ្លេស​ម្នាក់មាន​របស់លេង​២៣៨ ប៉ុន្តែ​ពួកគេ​លេង​ត្រឹម​១២​ប៉ុណ្ណោះ មានន័យ​ថា​៩៥​ភាគរយ​ឥតប្រ​យោជន៍។ ចំណែក​កុមារនៅ​អាម៉េរិក​វិញ​មាន​ត្រឹម​៣,១​ភាគរយនៃកុមារ​លើពិភព​លោក តែ​កាន់កាប់​របស់​លេង​រហូត​ដល់​៤០​ភាគរយ​នៃផលិត​ផល​ក្មេង​លេង​ទូទាំងពិភព​លោក។

ការសិក្សា​សរសេរថា៖ «ពេលមាន​របស់លេងច្រើនពេក កូនៗនឹង​រើសលេងមិនអស់ទេ​ ហើយ​នៅ​សល់​ច្រើនដែលមិនបានលេង​...​មានច្រើនពេក​គេ​លេង​របស់​ថ្មី​រហូត​ធ្វើ​ឲ្យបាត់​បង់​ការយក​ចិត្ត​ទុកដាក់ ដោយ​សារ​ច្រើនពេក»៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម