• 2019-06-02 02:41:27
  • សុខភាព

មិននឹកស្មានសោះ! ទឹកដូង មាន​អត្ថប្រយោជន៍ច្រើនដល់ម្លឹងចំពោះសុខភាពរាងកាយ

  • 2019-06-02 02:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 545

ចន្លោះមិនឃើញ

ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកដូងចំពោះសុខភាព ៖

១. ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ

នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូង ក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ និងការឈឺចាប់ពោះវៀនដែលបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ។

២. ល្អសម្រាប់សុខភាពតម្រងនោម​

ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម, ផ្លោកនោម និងថែមទាំងអាចបំបែកគ្រួសក្នុងតម្រនោមបានផងដែរ។

៣. ជួយកាត់បន្ថយសម្ពាធឈាម

នោះក៏ព្រោះតែ ទឹកដូង គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម។ ជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរបបអាហារជួយក្នុងការរក្សាកម្រិតត្រឹមត្រូវ ក៏ដូចជាកាត់បន្ថយសម្ពាធឈាមផងដែរ។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ទឹកដូង មានផ្ទុកអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរី និងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញ និងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូង ក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។

៥. ជួយ​សម្រក​ទម្ងន់

ទឹកដូង មានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ៕

ប្រភព ៖ health.com.kh

មតិយោបល់
អត្ថបទពេញនិយម