• 2019-06-19 08:36:21
  • សុខភាព

សារលើ​ហ្វេសប៊ុក​អាច​ជាតម្រុយ​ដល់គ្រូពេទ្យ​ដឹង​ថាអ្នក​បង្ហោះមានជំងឺ​អ្វី​មួយ​

  • 2019-06-19 08:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ​ចំនួន​ពីរ​បាន​រក​ឃើញ​ថាការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​អាច​ឲ្យ​តម្រុយ​ដល់​​ក្រុម​គ្រូពេទ្យ​ដឹថា​អ្នក​ទាំង​នោះមាន​ជំងឺ​អ្វី​មួយ​បាន។

ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ Stony Brook University និង Stony Brook University​​បាន​រក​ឃើញ​ថាភាសា​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាយសង្គម​ហ្វេស​ប៊ុក​ប្រើ​ពេល​បង្ហោះ​សារ​ម្ដងៗ​អាច​ឲ្យ​គ្រូពេទ្យ​វាយ​តម្លៃ បាន​ថា​អ្នក​នោះ​មាន​ជំងឺ​ដូចជាជំងឺទឹកនោម​ផ្អែម ឬ​ជំងឺធ្លាក់​ទឹក​ចិត្ត​ជាដើម។ ការ​សិក្សា​នេះ បាន​ធ្វើ​ឡើង​លើ​អ្នកជំងឺ​១០០០​នាក់​។

ការសិក្សា​នេះ​រកឃើញ​ថា​អ្នកចូល​ចិត្ត​បង្ហោះ​សារ​មាន​ពាក្យ​ថា «ផឹក» និង​ «ដប» នៅ​ក្នុង​បណ្ដាញ​សង្គមទំនង​ជា​មនុស្ស​ចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង។ ចំណែក​អ្នក​ចូល​ចិត្ត​ប្រើពាក្យ​បែប​សាសនា​ដូចជា​«ព្រះ​ជា​ម្ចាស់» «បួងសួង» ជា​ដើម ទំនងជា​អ្នក​មាន​កើត​ជំងឺ​ទឹកនោម​ផ្អែម។

អ្នកស្រា​វជ្រាវ​ម្នាក់​និយាយថា៖ «ការ​បង្ហោះសារ​របស់​នរណា​ម្នាក់​លើ​បណ្ដាយ​សង្គម​ជា​ពី​ទម្លាប់ ឬបទពិសោធន៍អ្វី​មួយ​វាជា​ពត៌មាន​ដែល​អាច​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​ជំងឺ​របស់​អ្នក​នោះ»៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់