• 2019-08-08 06:58:27
  • សុខភាព

ផ្លែប៉ែសកូរ៉េ ជ្រៀតចូលទីផ្សារខ្មែរផ្លូវការហើយ ដឹងវាមានអត្ថប្រយោជន៍អីខ្លះអត់?

  • 2019-08-08 06:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹង​អត់? កម្មវិធី​សម្ពោធ​ផ្លែ​ប៉ែស​កូរ៉េ​​​ នឹង​មក​ដល់​នៅ​កម្ពុជា​​ក្នុងពេល​ឆាប់ៗហើយ។ ចុះ​អ្នក​មាន​ដឹង​ទេថា​ផ្លែឈើ​ដ៏​ល្បី​នេះ​មាន​អត្ថប្រយោជន៍​អី​ខ្លះ​អត់? ​ ​

ផ្លែប៉ែស​ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម​ខ្លាំង​នៅ​អាស៊ី​ជា​ពិសេស​នៅ​ប្រទេស​កូរ៉េ​ ចិន​ ជប៉ុន។​ លោក​អ្នក​មួយ​ចំនួន​ប្រហែល​ធ្លាប់​បាន​ឃើញ​ផ្លែប៉ែស​តាម​រយៈ​រឿង​ភាគ​បុរាណ​ចិន​ ដែល​គេ​តែង​ប្រើ​ជា​ផ្លែ​ឈើ​វេទមន្ត​ ផ្លែ​ឈើ​ជួយ​សម្រស់​អមតៈ​ជា​ដើម។​ ការ​ពិត​ទៅ​ ផ្លែ​ប៉ែស​ពិត​ជា​មាន​ប្រយោជន៍​មហាសាល​មែន ៖​

វីតា​មីន​ស៊ី​ (Vitamin C)​

វីតាមីនស៊ី​ក្នុង​ផ្លែ​ប៉ែស​ជួយ​បំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ ហើយ​ថែម​ទាំង​ជំនួយ​ឆ្អឹង​និង​សាច់ដុំ​តាម​ផ្នែក​មួយ​ចំនួន​នៃ​រាងកាយ​ទៀត​ផង។​ វីតាមីនស៊ី​ ដើរ​តួ​ជា​ Coenzyme​ មាន​នាទី​សំខាន់​ចំពោះ​ Glutathione​ ឲ្យ​ធ្វើ​ការ​បាន​យ៉ាង​ល្អ​និង​មាន​ប្រសិទ្ធភាព​ កាត់​បន្ថយ​កោសិកា​មេឡានីន​ធ្វើ​ឲ្យ​ស្បែក​ស​ថ្លា​ភ្លឺ​រលោង​តាម​ធម្មជាតិ។​

Phenolic​ Compounds​

សារធាតុ​នេះ​មាន​ចំណែក​ជួយ​ប្រឆាំង​ការ​រីក​លូត​លាស់​របស់​កោសិកា​មហារីក​ និង​ជារ៉ាឌីកាល់​សេរី​ល្អ​បំផុត​មួយ​ទៀត​ផង។​ គុណ​សម្បត្តិ​ទាំង​នេះ​ហើយ​ទើប​អាច​បង្អាក់​ស្នាម​ជ្រីវ​ជ្រួញ​លើ​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​ទៀត​ផង។​

សារធាតុ​ Flavonoids​

សារ​ធាតុ​នេះ​ក្នុង​ផ្លែ​ប៉ែស​មាន​គុណសម្បត្តិ​ពិសេស​ជួយ​កោសិកា​ផ្នែក​នីមួយ​ៗ​នៃ​រាង​កាយ​ដំណើរ​ការ​បាន​ល្អ​និង​មាន​ប្រសិទ្ធភាព​ ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​ ថែម​ទាំង​ជួយ​ជួសជុល​កោសិកា​ចាស់​ៗ​ឲ្យ​មាន​សុខភាព​ល្អ​ម្ដង​ទៀត។​

ឆាប់​ៗ​នេះ​នឹង​មាន​កម្មវិធី​សម្ពោធ​ផ្លែ​ប៉ែស​កូរ៉េ​ដែល​ល្អ​បំផុត​នៅ​កម្ពុជា​ចំនួន​ពីរ​លើក។​

  • លើក​ទី​ ១​ នៅ​ថ្ងៃ​ទី​ ៩​ ដល់​ទី​ ១១​ ខែ​សីហា​ ២០១៩​
  • លើក​ទី​ ២​ នៅ​ថ្ងៃ​ទី​ ១៦​ ដល់​ទី​ ១៨​ ខែ​សីហា​ ២០១៩​ ព្រឹត្តិការណ៍​ NHAM NHAM K-FRESH នឹង​រៀប​ចំ​ឡើង​នៅ​ផ្សារ​ទំនើប​ឡាក់គី​សាខា​ផ្លូវ​ព្រះសីហនុ​ ឡាក់គី​សាខា​ទួលគោក​ និង​ឡាក់គី​ព្រីមៀម​ចាប់​ពី​ម៉ោង​ ១​ រសៀល​ ដល់​ម៉ោង​ ៨ យប់។​

លោក​ស្រី​ Lily​ Kim​ អ្នក​ចាត់​ការ​ទូទៅ​ AT​ Korea​ Agro-Fisheries​ &​ Food​ Trade​ Corporation​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា “​ ពេល​នេះ​គឺ​ជា​រដូវ​ផ្លែប៉ែស​ទូទាំង​ប្រទេស​កូរ៉េ​តែ​ម្ដង។​ ដូច្នេះ​វា​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​ការ​ណែនាំ​និង​ដាក់​បង្ហាញ​ផ្លែ​ប៉ែស​នៅ​លើ​ទីផ្សារ​កម្ពុជា។​ផ្លែ​ប៉ែស​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​និង​ក្លិន​ក្រអូប​តែ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​មាន​គុណប្រយោជន៍​អស្ចារ្យ​សម្រាប់​សុខភាព​ជា​ច្រើន​ដូច​ជា​ ជួយ​ពន្យារ​ភាព​ចាស់​ សម្រស់​ក្មេង​ជាង​វ័យ​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​កាន់​តែ​រឹង​មាំ​ផង​ដែរ”។​

តាម​រយៈ​ព្រឹត្តិការណ៍​ NHAM​ NHAM​ K-FRESH​ លោក​អ្នក​នឹង​បាន​ភ្លក់​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ មាន​ឱកាស​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ និង​មាន​កម្មវិធី​ប្រកួត​ថត​រូប​ផ្លែ​ប៉េស​សម្រាប់​អតិថិជន​ទាំងអស់​នៅ​លើ​ទំព័រ​ Facebook :​ NHAM NHAM K-FOOD​ ផង​ដែរ៕​

ប្រភព៖ Origani Thailand ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់
អត្ថបទថ្មី