• 2020-02-07 02:27:52
  • សុខភាព

ហាត់ប្រាណរួច ពិសារ​អាហារ​អ្វីមិននាំឲ្យធាត់?

  • 2020-02-07 02:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគ្រប់គ្រងរបបអាហារ រួមជាមួយការហាត់ប្រាណ គឺជាវិធីដ៏ល្អក្នុងការស្រកទម្ងន់ មានអ្នកខ្លះយល់ថាក្រោយពេលដែលហាត់ប្រាណរួច វាងាយស្រូបយកអាហារផ្សេងៗណាស់ ដូចនេះគេមិនហ៊ានពិសារអ្វីឡើយព្រោះស្តាយញើសរបស់ខ្លួន ម្យ៉ាងទៀតខ្លាចមិនអាចទទួលបានរាងស្អាត ប៉ុន្តែតើអ្នកដឹងទេថាវាជាទង្វើខុសឆ្គងមួយ?

នៅក្រោយពេល ដែលអ្នកហាត់ប្រាណរួច អ្នកអាចពិសារអាហារ ដែលមានប្រូតេអ៊ីន ព្រោះវាអាចជួយទ្រទ្រង់រាងកាយអ្នកក្រោយពេលដែលហាត់ប្រាណរួច ថែមទាំងមិនងាយកកជាអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកឡើយ។

នៅចន្លោះកន្លះម៉ោងដល់រយៈពេលមួយម៉ោងក្រោយការហាត់ប្រាណរបស់អ្នក អ្នកអាចពិសារនំបុ័ង ដំឡូង ដំឡូងបារាំង សណ្តែកលឿង គ្រឿងសមុទ្រ និងសាច់មាន់ (បកស្បែកចេញ)។

ទន្ទឹម​នឹង​នេះ ប្រិយមិត្តិអាចអាចបរិភោគបន្លែ និងផ្លែឈើ ប៉ុន្តែអ្នកមិនត្រូវបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនងាយរំលាយអាហារ ដែលអាចកកជាខ្លាញ់ក្នុងរាងកាយអ្នក នោះទោះបីជាអ្នកខំហាត់យ៉ាងណាក៏ដោយក៏មិនអាចស្រកបានដែរ ចំណែកភេសជ្ជៈវិញ អ្នកត្រូវតែផឹកទឹកសជំនួសភេសជ្ជៈដទៃទើបល្អ នោះអ្នកនឹងមិនឡើង​ទម្ងន់​ទៀតទេក្រោយពេលដែលហាត់ប្រាណរួច៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ tina taing

មតិយោបល់
អត្ថបទថ្មី