- 2020-03-05 09:40:00
- សុខភាព
ប្ដឹងអង្គការក្រោយត្រូវឆ្លងរោគ HIV ដោយសារប្រើស្រោមអនាម័យអង្គការលក់
- 2020-03-05 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដឹងអង្គការក្រោយត្រូវឆ្លងរោគ HIV ដោយសារប្រើស្រោមអនាម័យអង្គការលក់
ចន្លោះមិនឃើញ
បុរស ២រូបមកពីប្រទេស Uganda បានដាក់ពាក្យបណ្ដឹងអង្គការមួយ ដោយសារបានលក់ចែកចាយស្រោមអនាម័យគ្មានគុណភាព ធ្វើឲ្យបុរសម្នាក់ឆ្លងរោគ HIV និងម្នាក់ទៀតឆ្លងរោគសិរមាន់។
យោងតាមបណ្ដាញព័ត៌មាន The Guardian នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន លោក Joseph Kintu និង Sulaiman Balinya បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៩ ពួកគេបានទិញស្រោមអនាម័យម៉ាក Life Guard ពីហាងដែលបានចែកចាយពីអង្គការ Marie Stopes International ដែលជាអង្គការអន្តរជាតិផ្គត់ផ្គង់ឧបករណ៍ពន្យារកំណើត។
មួយខែក្រោយមក អង្គការខាងលើ បានប្រមូលស្រោមជាង១លានរបស់ខ្លួនមកវិញ ដែលបានលក់នៅប្រទេស Uganda ហើយមន្ត្រីបានរកឃើញថា នៅក្នុងនោះមានស្រោម២កេះដែលមានប្រហោង និងមិនគ្រប់គុណភាព។ តាមសម្ដីរបស់លោក Kintu លោកបានទិញស្រោមមួយម៉ាកខាងលើមួយប្រអប់នៅខណ្ឌ Nakaseke ហើយស្រោមមួយបានរហែកពេលលោករួមរ័ក្ស ហើយដល់ខែវិច្ឆិកា លោកបានតេស្តឃើញថាខ្លួនបានឆ្លងរោគ HIV បាត់ទៅហើយ។ រីឯមិត្តរបស់លោក Kintu វិញបានកើតជំងឺសិរមាន់ក្រោយពេលប្រើស្រោមដែលខ្វះគុណភាពខាងលើ៕