• 2018-06-11 07:29:23
  • សុខភាព

រក​ឃើញ​វិធី​ជំនួយ​សាច់​ដុំ បង្កើន​កម្លាំង​មនុស្ស​ពេញ​វ័យ ក្នុង​​ពេល​៨​អាទិត្យ

  • 2018-06-11 07:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​មនុស្ស​គ្រប់​វ័យ​លើ​សុខភាព​សាច់​ដុំ និង​ភាព​សកម្ម​នៃ​រាង​កាយ ក្រុមហ៊ុន DKSH Cambodia សហការ​​ជាមួយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott បាន​រៀបចំ​សន្និសីទ​​​ស្តីអំ​ពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី ៦ ឆ្នាំ ២០១៨» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ពី​សារៈសំខាន់​របស់​សាច់​ដុំ និង​សមត្ថភាព​រាងកាយ​របស់​មនុស្ស​ពេញ​វ័យ ជា​មួយ​​ការ​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន។​​

លោក Zhongyuan Liu អ្នកវិទ្យាសាស្ត្រ​អាហារូបត្ថម្ភ​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន អាហារូបត្ថម្ភ Abbott អន្តរជាតិ ប្រចាំ​សិង្ហ​បុរី បាន​​ឲ្យដឹងថា៖ "ម៉ាស​ និង​ភាព​រឹងមាំ​នៃ​សាច់​ដុំ ​​នឹង​​ធ្លាក់​ចុះ​ពេល​អាយុ​កាន់​តែ​ច្រើន ហើយ​វា​នឹង​ធ្លាក់​ចុះ​កាន់តែ​លឿន​នៅ​ពេល​មាន​ជំងឺ​។

HMB ​គឺ​ជា​របក​គំហើញ​វិទ្យាសាស្ត្រ​ថ្មី ​​ដែល​​ត្រូវ​អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន​បញ្ជាក់​ថា វា​អាច​បំប៉ន​ដល់​​សាច់​ដុំ​ឲ្យ​​ឡើង​វិញ។ វា​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​​​កម្រិត​ទាប​នៃ​​រាងកាយ​មនុស្ស និង​មាន​តិច​តួច​ក្នុង​អាហារ​មួយ​ចំ​នួន​ដូចជា ផ្លែ​ប័រ ​ទំពាំង​បាយ​ជូ ត្រី​អណ្ដែង ស៊ុត។ល។ មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​សារធាតុ​នេះ ក្នុង​បរិមាណ​ប្រមាណ ១.៥ ក្រាម​ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ​ស្មើ​ នឹង​ការ​បរិភោគ​ស៊ុត​៥០​គ្រាប់ ឬ​ផ្លែ​ប័រ​ចំនួន​៣០០០ផ្លែ។ មាន​ន័យ​ថា វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ទទួល​បាន​ជាតិ​ HBM នេះ​ឲ្យ​សម​ស្រប​តាម​​បរិមាណ​ស្តង់​ដារ"។

លោក Zhongyuan Liu

ដំណោះ​ស្រាយ​បាន​ដល់ ឥឡូវ​នេះ HMB ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​រូប​ម​ន្ត​ម្សៅ​ទឹក​ដោះ​គោ​ថ្មី Ensure Gold HMB ជា​មួយ​នឹង Triple Protein Blend ដែល​ទ្រ​ទ្រង់​ដល់​ការសាងសង់ ម៉ាស​សាច់​ដុំ​និង​ភាព​រឹងមាំនៃ​សាច់​ដុំ រួម​ជា​មួយ​ធាតុ​ផ្សំ​ពិសេសៗ​ផ្សេង​ទៀត​ដូចជា កាបូអ៊ីដ្រា​ត ជួយ​ផ្ដល់​ថា​ម​ពល កាល់ស្យូម និង​វីតាមីន D ល្បាយ​ប្រេង​រុក្ខជាតិ និង​អូ​មេ​ហ្គា 3 ជួយ​ដល់​សុខភាព​បេះដូង សារធាតុ​រ៉ែ និង វីតាមីន 28 ប្រភេទ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ប្រ៉ូបាយ​អូទិ​ក ជួយ​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ។

ពិសេស​ Ensure Gold នេះ ត្រូវ​បាន​បញ្ជាក់​តាម​បែប​វេជ្ជសាស្ត្រ​ថា​ ពិត​ជា​ជួយ​បង្កើន​កម្លាំង​​ឡើង​វិញ​​​ និង​សមត្ថភាព​រាងកាយ​របស់​មនុស្ស​ពេញវ័យ​ក្នុង​រយៈ​ពេល ៨​សប្ដាហ៍ ក៏​ដូចជា​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​​​​៕

អត្ថបទ៖ សុខណា

មតិយោបល់