• 2018-08-27 04:18:27
  • សុខភាព

ឈិនឆៃមិនបានទេ! រើសទឹកដោះកូន គួរផ្ដោតចំណុចនេះ បើចង់ឲ្យក្មេងលូតលាស់ល្អ ក្រោយផ្ដាច់ការបំបៅកូន

  • 2018-08-27 04:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បច្ចេកវិទ្យា​ហក់​លឿន​ដល់​កម្រិត​ណា មាន​អាហារូបត្ថម្ភ​ពិសេសៗ​ជំនួយ​ដល់​ក្មេង​ច្រើន​មុខ​ប៉ុណ្ណា ក៏​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​អះអាង​ថា​ការ​ចិញ្ចឹម​ទារក​ដោយ​ទឹក​ដោះ​ម្ដាយ នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត ត្បិត​វា​​​មាន​រួម​បញ្ចូល​សារធាតុ​ចិញ្ចឹម ជា​រនាំង​ការពារ​សុខភាព​ក្មេង ប្រឆាំង​មេរោគ ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​កូន និង​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ជា​ដើម។ ដោយ​សារ​​បញ្ហា​​សុខភាព ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​មាន​កង្វះ​ខាត​ទឹក​ដោះ​សម្រាប់​កូន ហេតុ​នេះ​ហើយ​ទើប​នាំ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចំណី​អាហារ​ស្វែង​រក​រូបមន្ត​ថ្មី ដើម្បី​ផ្លាស់​ប្ដូរ​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​ក្មេង​កំពុង​លូតលាស់។​

ក្នុង​​សន្និសីទ​ស្ដី​ពី «ការកាត់បន្ថយ​ចំណុច​ខ្វះ​ខាត​នៃ​ប្រព័ន្ធ​ការពារ ដើម្បី​បង្កើន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​ការ​យល់ដឹង" រៀប​ចំ​ដោយ​ក្រុមហ៊ុន DKSH កាល​ពី​ថ្ងៃ​​សៅរ៍​សប្ដាហ៍​មុន នៅ​សណ្ឋាគារ សុខា ភ្នំពេញ រួម​ជា​មួយ​នឹង​ការ​ដាក់​សម្ពោធ​ផលិតផល Similac Gain IQ ថ្មី​ជា​មួយ​​ភាព​ច្នៃ​ប្រឌិត​ថ្មី​ដោយ​ការ​បញ្ចូល​គ្នា​នៃ 2'-FL HMO និង nucleotides ដែល​ជា​ផលិតផល និង​មាន​គុណ​ប្រយោជន៍​ប្រហាក់ប្រហែល​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Goh Eng Neo Anne ដែល​ជា​ប្រធាន​ផ្នែក​អាលែកហ្ស៊ី និង​ជា​អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​​ជំងឺ​​កុមារ ប្រចាំ​ប្រទេស សិង្ហ​បុរី នៃ​មន្ទីរពេទ្យ KK សម្រាប់​ស្ត្រី និង​កុមារ បាន​ថ្លែង​នៅ​ក្នុង​បទ​បង្ហាញ​ថា៖ “HMOs គឺជា​សមាសធាតុ​ដ៏​រឹងមាំ និង​មាន​ច្រើន​បំផុត​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ បន្ទាប់ពី​ស្ករ​ឡាក់​តូស និង​ជាតិ​ខ្លាញ់។ ប្រហែល ១០% នៃ​ម៉ាក្រូ​ជីវជាតិ​ទឹក​ដោះ​ម្ដាយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ HMOs​។ ក្នុង​ចំណោម HMOs សំខាន់ៗ ២០​ប្រភេទ HMO ចម្បង​មួយ​ដែល​ហៅថា 2'-fucosyllactose ឬ 2'-FL គឺជា HMO ដែល​មាន​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​។ វា​ជា HMO ដែល​ត្រូវ​បាន​សិក្សា​ច្រើន​ជាង​គេ។

លោក​វេជ្ជបណ្ឌិត Li Fei ​ថ្នាក់ដឹកនាំ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អាហារូបត្ថម្ភ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​​ផ្នែក​អាហារូបត្ថម្ភ​នៃ​ក្រុមហ៊ុន Abbott បាន​បន្ថែម​ថា HMOs គឺជា​សារជាតិ​ផ្សំ​ពិសេស​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ធន់​នឹង​ការ​រំលាយ​អាហារ​ដោយ​អង់ស៊ីម​ក្រពះ​ពោះ​វៀន​របស់​មនុស្ស​។ ពួកវា​ជួយ​ទ្រ​ទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កំពុង​លូតលាស់ និង​មាន​ទំនាក់ទំនង​ជា​មួយ​​​អត្រា​ថយ​ចុះ​នៃ​ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​ផ្លូវ​ដង្ហើម។ តាម​ការសិក្សា​បែប​វេជ្ជសាស្ត្រ​បង្ហាញ​ថា ភាគច្រើន​សារធាតុ HMOមាន​ច្រើន​ក្នុង​ទឹក​ដោះ​ម្ដាយ​ហើយ 2'-FL គឺ​HMO ទី​មួយ​ដែល​ជួយ​ព​ង្រឹ​ង​ការលូតលាស់​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ដែល​បំបៅ​ដោយ​ទឹក​ដោះ​គោ​ម្សៅ។

លោក​បន្ត​ថា៖ “​នៅ​ពេល​ក្មេង​ឈឺ​ញឹកញាប់​សារជាតិ​ចិញ្ចឹម និង​ថា​ម​ពល​ជាច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រឆាំង នឹង​មេរោគ​ដូច្នេះ​ហើយ​សារជាតិ​ចិញ្ចឹម​សម្រាប់​​ខួរក្បាល និង​សរីរាង្គ​កាយ​មាន​តិច​តួច​តែ​ប៉ុណ្ណោះ​ដែល​ជាហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ប៉ះ​ពាល់​ដល់​ការលូតលាស់ និង​សុខភាព​រយៈ​ពេល​វែង។ ជាមួយ​Similac Gain IQ និង Similac Gain IQ Kid ថ្មី​ជា​រូបមន្ត​ទឹកដោះគោ​ម្សៅ​ដំ​បូ​ង​គេ​បង្អស់​លើ​សកលលោក​ដែល​មាន​បញ្ចូល​ 2’ –FL HMO ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​រាងកាយ និង​ទ្រ​ទ្រង់​ដល់​ការលូតលាស់​ដ៏​ល្អ​បំផុត"។​

Similac Gain ជា​ប្រភេទ​ផលិតផល​ដែល​ផលិត​ឡើង​តាម​បែប​វេជ្ជសាស្ត្រ​ជាមួយ​ ​ការផ្លាស់​ប្តូរ​តំរូវការ​អាហារូបត្ថម្ភ​​សម្រាប់​ក្មេង​កំពុង​លូតលាស់​។ Similac Gain IQ សម្រាប់​ក្មេង​អាយុ ២ ទៅ ៣​ឆ្នាំ និង Similac Gain IQ Kid សម្រាប់​ក្មេង​អាយុ ៣​ ឆ្នាំ​ឡើង​ទៅ៕

អត្ថបទ៖ សុខណា

មតិយោបល់