• 2018-12-29 11:16:22
  • សុខភាព

ដំបូន្មានល្អៗពីពេទ្យជំនាញ ជុំវិញជំងឺទឹកនោមផ្អែមដ៏ពេញនិយមប្រចាំស្រុកខ្មែរ

  • 2018-12-29 11:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DKSH និង​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbottរៀបចំ​សិក្ខាសាលា​ស្តី​អំពី​ជំងឺ​ទឹកនោមផ្អែម​ពិ​ភព​លោក​សម្រាប់​ឆ្នាំ​នេះ ដើម្បី​គាំទ្រ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិ​ភព​លោក ដោយ​អញ្ជើញ​អ្នក​កើត​ជំងឺ និង​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ជាង ៣៥០ នាក់​ចូល​រួម។

សិក្ខាសាលា​នេះ​ ធ្វើ​ដោយ​សហការ​ជាមួយ​ម​ន្ទីរ​ពេទ្យ​ព្រះកុសុមៈ និង សមា​គមន៍​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា (CSDE) ​ក្នុង​គោល​បំណង លើកកម្ពស់​ការ​យល់ដឹង របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ទៅលើ​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម និង ជួយ​អ្នក​ជំងឺ​ដែល​កំពុង​រស់នៅ​ជាមួយនឹង​ទឹកនោមផ្អែម មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​។​

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន និង​ជា​ប្រធាន​សមា​គម​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​កម្ពុជា​បាន​រៀបរាប់​​ថា៖ "អ្នក​ជំងឺ​ទឹក​នោម​ផ្អែ​ម​មាន​ប្រមាណ ៤២៥ លាន​នាក់​នៅ​ទូទាំង​ពិ​ភព​លោក។ មាន​ន័យ​ថា ក្នុង​ចំណោម​មនុស្ស ១១​នាក់ មាន​ម្នាក់ មាន​ជំងឺ​ទឹកនោមផ្អែម។ ក្នុង​នោះ អ្នក​ជំងឺ​ទឹកនោមផ្អែ​ម​នៅ​កម្ពុជា មាន​រហូតដល់ ២៤៦ ០០០​នាក់​(​អ​ត្ត្រា​ប្រ​វ៉ាឡង់ ២.៦% ធៀប​ទៅនឹង​ចំ​នួន​មនុស្ស​ពេញ​វ័​យ​)​។ ​កត្តា​នេះ​បានផ្តល់ ផល​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សេដ្ខ​កិច្ច​សុខភាព​ក្នុង​ប្រទេស​កម្ពុជា និង​បណ្តាល​ប្រទេស​ជុំវិញ​ពិ​ភព​លោក"។ ​ ​លោក​វេជ្ជបណ្ឌិត ថិល សុភា ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន នៅ​ម​ន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ក៏​បាន​ចូលរួម​និង​ចែក​រំលែក​ចំណេះដឹង និង​ដំបូន្មាន​របស់​គាត់​លើ​ប្រធានបទ ការ​បង្ការ​ផល​លំបាក​នៃ​ជំ​ងឺ​ទឹកនោមផ្អែម​ទៅលើ ភ្នែក តម្រង​នោម និង​ដំបៅ​ជើង ​​ថា៖ "ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំ​ងឺ​កាច​សាហាវ​ដែល អាច​ផ្តល់​ផលវិបាក​ដូចជា ខូច​ភ្នែក ខូច​តម្រង​នោម អសមត្ថភាព​ផ្លូវភេទ និង​ដំបៅ​ជើងដែល​មិនអាច​ព្យាបាល​បាន។ ដើម្បី​ទ​ប់ស្កា​ត់​ផលវិបា​កទាំង​នេះ អ្នក​ជំងឺ​​ចាំបាច់​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​​ឲ្យ​បាន​ជាប់លាប រួមជាមួយ​របប​អាហារ​ត្រឹមត្រូវ ហាត់ប្រាណ​ជាប្រចាំ និង លេបថ្នាំ​តាម​វេជ្ជបញ្ជា"។ ​ ​

​លើសពី​នេះ​ទៅទៀត លោក​សាស្ត្រ​ចា​រ្យ ទូច ឃុន នាយក​រង​សមាគមន៍​គ្រូពេទ្យ​ទឹកនោមផ្អែម​និង​ក្រពេញ​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ទឹកនោមផ្អែម និង​នាយក​រងម​ន្ទីរ​ពេទ្យ​ព្រះកុសុមៈ បាន​រំលឹក​ដែរ​ថា អាហារ​ និង​អាហារូបត្ថម្ភ​បន្ថែម មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​គ្រប់​គ្រង​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​។ អ្នក​ជំងឺ​ត្រូវ​ប្រាកដ​ថា ​បាន​បរិភោគ​គ្រប់​គ្រាន់​សម្រាប់​ត​ម្រូ​វកា​ររាង​កាយ ប៉ុន្តែ​មិន​ឲ្យ​ច្រើន​ហួស​ដែល​អាច​បណ្តាលឲ្យ​​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​។

ដូច្នេះ​អាហារូបត្ថម្ភ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​គ្រប់​សារធាតុ​ចិញ្ចឹម និង​តុល្យភាព គឺជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ជួយ​ស្ថានភាព​អាហារូបត្ថម្ភ​បាន​ប្រសើរឡើង និង​ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​និង​ជំងឺ​ទឹកនោម​ផ្អែ​ម​បាន​ល្អ​។

ជាក់​ស្ដែង មាន​ប្រភេទ​អាហារូបត្ថម្ភ​មួយ​ចំនួន​ដូចជា Glucerna Triple Care ​ដែល​បាន​ផ្សំ​ឡើង​តាមបែប​វេជ្ជសាស្ត្រ​ជាពិសេស​សម្រាប់ អ្នក​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ប្រឈម​នឹង​ជំ​ងឺ​ទឹកនោមផ្អែម ជួយ​លើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​អ្នក​ជំងឺ ក៏ដូចជា​ជួយ​ឲ្យ​ការគ្រប់គ្រង​ជាតិ​​ស្ករ​ក្នុង​ឈាម​កាន់តែ​ប្រសើរ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទំហំ​ចង្កេះ ជួយ​ដល់​សុខភាព​បេះដូង និង​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ធិ​ភាព​ជា​ដើម។ យ៉ាង​ណា​ អ្នក​គួរ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​បាន​លម្អិត​សិន​មុន​នឹង​ប្រើ​ប្រាស់​ ដើម្បី​ប្រាកដ​ថា​សុខភាព​អ្នក​​អាច​ទ្រង់​អាហារូបត្ថម្ភ​ប្រភេទ​នេះ​បាន​ឬ​អត់​៕ ​

អត្ថបទ៖ សុខណា

មតិយោបល់