• 2020-03-30 06:39:34
  • សុខភាព

ការគ្រប់គ្រងបញ្ហាក្តៅខ្លួនដោយខ្លួនឯងនៅផ្ទះ

  • 2020-03-30 06:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលការក្តៅខ្លួនគឺជាផ្នែកមួយនៃការប្រឆាំងនឹងជំងឺរបស់រាងកាយ តែមិនមែនមានន័យថា ការមានអាការៈក្តៅខ្លួនគឺជារឿងផ្តល់ផាសុកភាពឡើយ។ ដើម្បីដោះស្រាយអាការៈនៃការក្តៅខ្លួន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចូរលេបថ្នាំប្រភេទ Ibuprofen ឬ Acetaminophen។ ចូរកុំឲ្យកូនលេបថ្នាំអាស្ពីរីនឲ្យសោះ

  • ចូរជ្រលួកកន្សែងជាមួយនឹងទឹកក្តៅឧណ្ហៗមកជូតខ្លួនដើម្បីបញ្ចុះកម្តៅ។ ចូរងូតទឹកត្រជាក់ធម្មតា

  • ចូរញ៉ាំទឹកឲ្យបានច្រើន

  • ចូរទទួលយកនូវការព្យាបាលភ្លាមៗទៅលើផលវិបាក នៃការក្តៅខ្លួនដូចជា ប្រកាច់ ពិបាកដកដង្ហើម រវើរវាយ ឈឺក្បាលខ្លាំងហើយរឹងក ឬក្តៅខ្លួនចាប់ពី ៤០អង្សារឡើងទៅ៕

ប្រភព៖ Health.com.kh កែសម្រួល៖ ម៉េង សុខសៀន

មតិយោបល់