• 2020-04-30 03:53:09
  • ចរាចរណ៍

ស្វែងយល់បន្ថែម ពីបទល្មើសចរាចរណ៍ នៅក្នុងអនុក្រឹត្យថ្មី នៃច្បាប់ចរាចរណ៍ ដែលធ្វើការផាកពិន័យអន្ដរការណ៍

  • 2020-04-30 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលងយប់នេះ ចូលថ្ងៃទី ១ ឧសភា ឆ្នាំ២០២០ នគរបាលនឹងចាប់ផ្ដើមរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយអនុវត្តនូវការផាកពិន័យអន្ដរការណ៍ ក្នុងអនុក្រឹត្យថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក ។ ដូច្នេះ ដើម្បីឲ្យការបើកបររបស់លោក អ្នក ស្របតាមច្បាប់ និងការអនុវត្តរបស់នគរបាល Sabay សូមលើកយកមាត្រាមួយចំនួន នៅក្នុងអនុក្រឹត្យថ្មី មកចែកជូនជាចំណេះបន្ដទៀត ដែលកន្លងមកបានបង្ហាញរួចមកហើយ នៅមាត្រា ៦ និង ៧ ហើយថ្ងៃនេះ នឹងបង្ហាញពី មាត្រា៨ រហូតដល់១៣ នៃអនុក្រឹត្យថ្មី នៃច្បាប់ចរាចរណ៍ជើងគោក ស្របតាមអនុក្រឹត្យលេខ ៣៩ថ្មី ដូចខាងក្រោមនេះ៖

សូមចុចអាន៖

១៖ មាត្រា៦ថ្មី៖ កុំភ្លេចខ្លួន! បើកបរល្មើសចរាចរណ៍មួយចំនួននេះ នឹងពិន័យប្រាក់ ៦ម៉ឺនរៀល

២៖ មាត្រា៧ថ្មី៖ ប្រយ័ត្នអស់លុយ ៨ម៉ឺនរៀល បើល្មើសចរាចរណ៍ទាំងនេះ

**៣៖ មកដឹងពីការផាកពិន័យរថយន្ត ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ ពី៧ម៉ឺនរៀល ដល់៨សែនរៀល

មាត្រា៨ ថ្មី៖ (គ្មានបណ្ណបើកបរ)

  • រថយន្តធុនស្រាល ១លាន ២សែនរៀល / ធុនធ្ងន់ ២លាន ៤សែន

គ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ។

មាត្រា៩ ថ្មី៖ (គ្មានកាតគ្រី/ផ្លាកលេខ)

  • រថយន្តធុនស្រាល ១លាន ២សែនរៀល/ ធុនធ្ងន់ ២លាន ៤សែនរៀល

គ្មានបណ្ណសម្គាល់យាន (កាតគ្រី) និង/ឬ ផ្លាកលេខ។

មាត្រា១០ថ្មី៖ (ស្រវឹង)

  • ម៉ូតូ ១លានរៀល
  • រថយន្តធុនស្រាល ១លាន ២សែនរៀល/ ធុនធ្ងន់ ២លាន ៤សែនរៀល

មានជាតិអាល់កុលពី ០,៤០ mg/L ខ្យល់ ឬពី ០,៨០g/L ឈាមឡើងទៅ

មាត្រា១១ថ្មី៖ (ម្ចាស់ហាង និងនីតិបុគ្គលមិនបានបំពេញកាតព្វកិច្ច)

ម្ចាស់ហាងមិនបំពេញបែបបទចុះបញ្ជីសំបណ្ណសម្គាល់ និងផ្លាកលេខ

  • ម៉ូតូ ១សែន២ម៉ឺនរៀល
  • រថយន្ត ធុនស្រាល ១លាន២សែនរៀល
  • រថយន្ត ធុនធ្ងន់ ២លាន ៤សែនរៀល

នីតិបុគ្គលមិនបានស្នើសុំលិខិតធ្វើអាជីវកម្មដឹកជញ្ជូន

  • រថយន្តធុនស្រាល ១សែន ៥ម៉ឺនរៀល
  • រថយន្តធន់ធ្ងន់ ៣សែនរៀល

មាត្រា១២ថ្មី៖

ជនណាដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿញៀន មិនអនុញ្ញាតឲ្យបើកបរយានយន្តឡើយ។ អ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា ១៣ថ្មី៖

ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវបង់ប្រាក់ផាកពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យនេះ ដែលប្រព្រឹត្តិដោយអនីតិជនមានអាយុចាប់ពី១៥ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់