• 2017-08-02 07:34:21
  • ការអប់រំ

មហាសំណង់មហិមា ចាយលុយសង់អស់​ច្រើនបំផុតក្នុងលោកទាំង ១៦

  • 2017-08-02 07:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់​អគារ​កប់​ពពក ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្ត​រូប​សម្រាប់​សម្គាល់​តំបន់ ឬ​ប្រទេស​មួយ និង​ជា​ភាព​ងាយ​ស្រួល​មួយ​សម្រាប់​មនុស្ស​ទូទៅ​ងាយ​ចំណាំ​ភូមិសាស្ត្រ។

នៅ​ពីរ​បី​ទសវត្ស​ចុង​ក្រោយ គេ​ឃើញ​អគារ​ខ្ពស់​ៗ​ជា​ច្រើន​ត្រូវ​បាន​គេ​សង់​ឡើង​មាន​ជា​សណ្ឋាគារ ផ្ទះ​ល្វែង កាស៊ីណូ ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ដើម​ជាមួយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។ មក​ដឹង​ការ​ចំណាយ​អគារ​កប់​ពពក​អស់​ច្រើន​ជាង​គេ​នៅ​ជុំវិញ​ពិភព​លោក​​ទាំង​អស់​គ្នា៖

១៦. ធនាគា​រ​ចិន Bank of China ចំណាយ ១​ពាន់​លាន​ដុល្លារ សង់​រួច​ក្នុង​ឆ្នាំ ១៩៩០ នៅ​ចិន

១៥. អគារ​ភ្លោះ The Petronas Twin Towers ចំណាយ ១ពាន់​លាន​ដុល្លារ សង់​រួច​ក្នុង​ឆ្នាំ ១៩៩៩ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី

១៤. Antilia Skyscraper ចំណាយ ១​ពាន់​លាន​ដុល្លារ កម្ពស់ ១៧៣​ម៉ែត្រ (២៧​ជាន់) សង់​រួច​នៅ​ឆ្នាំ ២០០៦ នៅ​ទីក្រុង​ម៉ុមបៃ ប្រទេស​ឥណ្ឌា

១៣. សណ្ឋាគារ និង​ផ្ទះល្វែង The Kingdom Center ចំណាយ ១​ពាន់​លាន​ដុល្លារ សង់​រួច​នៅ​​ឆ្នាំ ២០០២​ទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

១២. ធនាគារ European Central Bank ចំណាយ ១,២៥​ពាន់​លាន​ដុល្លារ​ សង់​រួច​​នៅ​ឆ្នាំ ២០១៣ ក្នុង​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់

១១. The Burj Khalifa ចំណាយ ១,៥​ពាន់​លាន​ដុល្លារ​ សង់​រួច​នៅ​ឆ្នាំ ២០០៩ ​នៅ​អារ៉ាប់រួម ជា​អគារ​ខ្ពស់​បំផុត​ក្នុង​លោក​បច្ចុប្បន្ន

១០. London Glass Shard ចំណាយ ១,៥​ពាន់​លាន​ដុល្លារ ​មាន​ ៩៥​ជាន់ សង់​រួច​ក្នុង​ឆ្នាំ ២០១២ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស

៩. Taipei 101 ចំណាយ ១,៨​ពាន់​លាន​ដុល្លារ សង់​រួច​ក្នុង​ឆ្នាំ ២០០៤ នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់

៨. កាស៊ីណូ Palazzo Casino ចំណាយ ២,០៥​ពាន់​លាន​ដុល្លារ សង់​រួច​នៅ​ឆ្នាំ ២០០៧ នៅ​ទីក្រុង​ Las Vegas សហរដ្ឋ​អាមេរិក

៧. The Princess Tower ចំណាយ ២,១៧​ពាន់​លាន​ដុល្លារ​អាមេរិក សង់​រួច​នៅ​ឆ្នាំ ២០១២ នៅ​អារ៉ាប់រួម

៦. សណ្ឋាគារ The Venetian Hotel ចំណាយ ២,៤​ពាន់​លាន​ដុល្លារ ​សង់​រួច​នៅ​ឆ្នាំ ២០០៥ នៅ​ចិន

៥. The World Trade Center ចំណាយ ៣,៨​ពាន់​លាន​ដុល្លារ នៅ​សហរដ្ឋ​អាមេរិក

៤. សណ្ឋាគារ The Cosmopolitan ចំណាយ ៣,៩​ពាន់​លាន​ដុល្លារ ​សង់​រួច​នៅ​ឆ្នាំ ២០១០ ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក

៣. សណ្ឋាគារ និង​កាស៊ីណូ The Wynn Resorts ចំណាយ ៤,១​ពាន់​លាន​ដុល្លារ​អាមេរិក សង់​រួច​​នៅ​ឆ្នាំ ២០០៥ នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក

២. Marina Bay Sand ចំណាយ ៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក សង់​រួច​នៅ​ឆ្នាំ ២០១០ នៅ​សិង្ហបុរី

១. សណ្ឋាគារ Abraj Al Bait Towers ចំណាយ ១៥​ពាន់​លាន​ដុល្លារ សង់​រួច​នៅ​ឆ្នាំ ២០១២ នៅ​អារ៉ាប៊ីសាអ៊ូឌីត

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់
អត្ថបទថ្មី