- 2016-01-08 14:14:41
- ការអប់រំ
ដឹងអត់ ស្ថានទូត និងស្ថានកុងស៊ុល ខុសគ្នាដូចម្ដេច?
- 2016-01-08 14:14:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ស្ថានទូត និងស្ថានកុងស៊ុល ខុសគ្នាដូចម្ដេច?
ចន្លោះមិនឃើញ
ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសពីរ ឬច្រើនជុំវិញពិភពលោកបច្ចុប្បន្ន ការិយាល័យការទូត ជាអ្វីដែលមិនអាចខ្វះបាន ក្នុងការប្រាស្រ័យទាក់ទង ឬជូនដំណឹងបែបផ្លូវការឲ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងការទូតទាំងនោះ គឺតាមរយៈស្ថានទូត និងស្ថានកុងស៊ុល។
ស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង (រូបថត៖ wikipedia)
ស្ថានទូតកម្ពុជាប្រចាំទីក្រុង Washington (រូបថត៖ wikipedia)
ពាក្យសំដៅទីតាំងទាំងពីរខាងលើ ធ្វើឲ្យប្រិយមិត្តមួយចំនួននៅមិនទាន់យល់ច្បាស់ ឬញែកឲ្យដាច់ពីគ្នានៅឡើយ ដើម្បីចៀសវាងការភាន់ច្រឡំ សូមស្វែងយល់ការបកស្រាយខាងក្រោម៖
ស្ថានទូត (Embassy)៖ គឺជាទីកន្លែងធំ និងសំខាន់ជាងស្ថានកុងស៊ុល ដែលបម្រើឲ្យបេសកកម្មការទូតជាអចិន្ត្រៃយ៍ ដែលជាទូទៅមានទីតាំងនៅកណ្ដាលរាជធានី របស់ប្រទេសដៃគូ។ ឧទាហរណ៍ ស្ថានទូតអាមេរិកក្នុងប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ។ ស្ថានទូត គឺតំណាងឲ្យម្ចាស់ប្រទេសមួយនៅបរទេស និងបំពេញមុខងារកិច្ចការទូត សំខាន់ៗ ដូចជាការពារសិទ្ធិ ដោះស្រាយបញ្ហាពលរដ្ឋខ្លួននៅប្រទេសប្រចាំការនោះ។
ឯកអគ្គរដ្ឋទូត ជាមន្ត្រីថ្នាក់ខ្ពស់បំផុតមើលការខុសត្រូវប្រចាំស្ថានទូត ដោយដើរតួនាទីជាប្រមុខការទូត និងអ្នកនាំពាក្យឲ្យរដ្ឋាភិបាលរបស់ខ្លួន។ ឯកអគ្គរដ្ឋទូត ត្រូវបានជ្រើសរើស និងតែងតាំងដោយរដ្ឋាភិបាលខ្លួន និងសម្រេចចុងក្រោយដោយព្រះមហាក្សត្រ (ប្រទេសមានស្ដេច)។ ចំណែក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត តែងតាំងដោយប្រធានាធិបតី និងមានការសម្រេចយល់ព្រមចុងក្រោយដោយព្រឹទ្ធសភា។
ស្ថានកុងស៊ុល (Consulate)៖ ជាភ្នាក់ងាររដ្ឋ ដែលនៅប្រទេសក្រៅហើយទទួលខុសត្រូវខាងការពង្រឹងពង្រីក ការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់រដ្ឋ និងជួយមើលការខុសប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ ឬធ្វើដំណើរទៅប្រទេសនោះ។ ប៉ុន្តែមានទំហំតូចជាងស្ថានទូត និងជាទូទៅមានទៅតាំងនៅតំបន់ទេសចរណ៍ធំៗ មិនមែននៅក្នុងរាជធានីឡើយ។ ឧទាហរណ៍ ស្ថានកុងស៊ុលអាមេរិកនៅអាល្លឺម៉ង់ ស្ថិតក្នុងទីក្រុង Frankfurt, Hamburg និង Munich ដែលមិនមែនជារដ្ឋធានីប៊ែរឡាំងទេ។
ស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Aranyaprathet ខេត្ត Sa Kaeo ប្រទេសថៃ
អគ្គកុងស៊ុល បំពេញមុខងារខាងកិច្ចការ ការទូតថ្នាក់ទាប ដូចជាចេញទិដ្ឋាការ (Visa) ស្វែងរកទំនាក់ទំនងពាណិជ្ជកម្ម មើលការខុសត្រូវជនអន្តោប្រវេសន៍ អ្នកទេសចរ និងអ្នកនិរទេសជាដើម៕
ចុចអាន៖ ពាក្យ «បែកស្លុយ» មានន័យយ៉ាងម៉េច?
ចុចអាន៖ ហត្ថលេខា Abraham Lincoln ដាក់លក់បាន ២,២លានដុល្លារ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Geography