• 2018-05-14 07:06:50
  • ការអប់រំ

សម្ដេច ហ៊ុន សែន៖ ការសំណូមពរឲ្យបន្ធូរបន្ថយវិញ្ញាសាបាក់ឌុប គឺមិនអាចទៅរួច

  • 2018-05-14 07:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មីម្តង​ទៀត​ ​សម្តេច​ ​​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​សារ​ជាថ្មី​ទៀត​សម្រាប់​ការ​សំណូម​ពរ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​វិញ្ញាសា​​ប្រឡង​បាក់​ឌុប​​នោះ​ គឺ​មិន​អាច​ទៅ​រួច​ទេ ​សំខាន់​លើ​សមត្ថភាព​ពិត​ប្រាកដ​ ចេះ​ទើប​ជាប់​។ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ​កែ​លម្អ​ថ្មី​ ​នៅ​មន្ទីរ​ពេទ្យកុមារ​ជាតិ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី ១៤ ឧសភា ព្រឹកនេះ។

​ភ្ជាប់​គ្នា​នឹង​ការ​បញ្ជាក់​ខាង​លើ​​នេះ សម្តេច​ បន្ថែម​ថា ​ចំពោះ​សិស្ស​ដែល​ជាប់​បាក់​ឌុប​ ​ហើយ​ចង់​ប្រឡង​ចូល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ គឺ​អាច​ដាក់​ប្រលង​ចូល​រៀន​បាន​គ្រប់​និទន្ទេស​ទាំងអស់​ មិន​ចាំ​បាច់​បាន​និទ្ទេស ​A, B ឬ C ​នោះ​ទេ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់