• 2018-05-25 04:02:24
  • ការអប់រំ

អត្ថន័យ​នៅ​ពីក្រោយ​ពាក្យ «ភ្លើង និងអំបិល» ក្នុង​សង្គម​ខ្មែរ​

  • 2018-05-25 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​នឹង​អំបិល​ជា​ធាតុ​សំខាន់​មួយ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​របស់​មនុស្ស​ជាតិ។ ក្នុង​ភាសា​ខ្មែរ​ពាក្យ​ទាំងពី​រ​នេះ​មាន​អត្ថន័យ​លើស​ពី​ន័យ​ដើម​របស់​ខ្លួន។

សម្រាប់​ពាក្យ​ថា​ភ្លើង​អ្នកស្រាវជ្រាវ​ផ្នែក​ភាសាខ្មែរ​លើក​ឡើងថា​មាន​អត្ថន័យ​សំដៅ​លើ​គ្រួសារ​ និង​ស្រ្តី​ធ្លាប់​រៀបការ​ជា​ដើម។ ចំណែក​អំបិល​វិញ​អ្នក​បុរាណ​វិទ្យា​ថា​សំដៅ​ដល់​ពាក្យ​សម្តី​ដែល​បាន​ការ ឬ​មាន​ឥទ្ធិពល។

(រូបតំណាង)

អ្នកស្រាវជ្រាវ​ភាសាខ្មែរ លោក ចៅ វាសនា ពន្យល់​ថា​ពាក្យ​ថា​ភ្លើង​នៅ​ប្រទេស​មួយ​ចំនួន​បាន​សំដៅ​ដល់​​ចំនួន​គ្រូសារ ដោយ​មួយ​គ្រួសារ​ថា​មួយ​ភ្លើង ចំណែក​ក្នុង​សង្គម​ខ្មែរ​បាន​ហៅស្រ្តីដែល​រៀប​ការ​រួច​ហើយ​ម្តង​ថា​មួយ​ភ្លើង​ដែរ។

លោក​បន្ថែមថា៖ «នៅ​ស្រុកអឺរ៉ុប​ចាស់​ៗ​គេសួរ​គ្នាថា​មួយ​ភូមិ​ហ្នឹង​មាន​ប៉ុន្មាន​ភ្លើង​ ចាស់ទេគាត់​និយាយ​ ក្មេងៗ​អត់​និយាយ​ទេ...​ភ្លើងដែល​យក​មកធ្វើ​ម្ហូប​ហ្នឹង​ជាទូទៅ​ក្នុង​គ្រួសារ​ខ្មែរ​ ប្រុស​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ ឯស្ត្រីនៅ​ផ្ទះធ្វើម្ហូបអ្វីហ្នឹង ប្រពន្ធអ្នក​បង្កាត់​ភ្លើង ដ៏​តែ​ប្តី​គាត់​ទៅ​បាត់ អាច​ស្លាប់​អាច​លែង​លះ​គ្នា ហើយគាត់​រៀបការ​ម្តងទៀត គេ​ហៅ​ស្រ្តី​ហ្នឹង​ថា​មួយ​ភ្លើង​ទៅ​ហើយ ភ្លើង​ដាំបាយ​ អានេះ​ពាក្យ​ថា​ភ្លើង​ពាក្យ​ហ្នឹង​និយាយ​យូរ​ទៅ​ដូច​ជា​ពាក្យ​និយាយ​លេង​ តែ​មែន​ទែន​ទៅ​មិន​មែន​លេង​សើច​ទេ តែ​ជា​ពាក្យ​ធំដំ​​ក្នុង​ផ្ទះបាយ​ខ្មែរ​​»។

ក្រៅពី​ន័យ​នេះ​ ក្នុង​សង្គម​ខ្មែរ​ក៏​មាន​ដែរ​ពាក្យ​ថា​ភ្លើង​ដែល​ភ្ជាប់ទៅ​នឹង​មនុស្ស ដូច​ជា​មនុស្ស​ដៃ​ភ្លើង​ជើង​មាន់ និង​មនុស្ស​ភ្លើង ដោយ​សំដៅ​ដល់​អ្នក​ដើរ​អុជអាល​អ្នកដទៃ​ឲ្យ​​ក្តៅ​ក្រ​ហាយ​​​ជា​ដើម។​​​

សម្រាប់​អំបិល​ដែលមាន​រស់ជាតិ​ប្រៃ​វិញបុរាណ​វិទូ​ ធុយ ចាន់​ធួន លើក​ឡើងថា​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​ទ្រង់ទ្រង់ជី​វិត​មនុស្សនោះទេ តែ​ក៏មាន​អត្ថន័យ​សំខាន់​ផងដែរ​ក្នុងភាសាខ្មែរ។ អំបិល​លោក​ថា​ត្រូវបាន​គេ​រក​ឃើញ​ថា​មានការផលិត និង​​ប្រើ​ប្រាស់​នៅ​ក្នុងទឹក​ដី​ខ្មែរ​តាំងពី​មុន​គ្រឹស្ត​សករាជ។ អ្នកសិក្សា​បាន​រកឃើញ​ក្រ​ឡ​មួយ​នៅ​បន្ទាយ​គូ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​ បច្ចុប្បន្ន ហើយ​​ជាការសន្និដ្ឋាន​ ​ក្រឡ​នោះ​ត្រូវបាន​គេ​ដាក់​ទឹក​សមុទ្រ​ដើម្បី​ផលិត​អំបិល​។ 

លោក​ពន្យល់​ថា​អំបិល​ដែល​មាន​រសជាតិ​ប្រៃ ក្នុង​ភាសាខ្មែរ ត្រូវ​បាន​គេធៀបទៅ​នឹងមនុស្ស​ដែល​មាន​សម្តី​ប្រកប​ដោយ​ឥទ្ធិ​ពល និងមាន​អត្ថន័យ​។

លោក​បន្ថែម​ថា៖ «យើងមាន​ទំនៀម​របស់​ខ្មែរ​ បើ​ល្អ​គេ​និយាយថា​មនុស្ស​នេះ​មានទឹក​មាត់​ប្រៃ​មាន​ន័យ​ថា​និយាយ​មាន​ន័យ អត្ថន័យ​ធំធេង​ណាស់ និយាយ​ប្រ​កប​ដោយ​ខ្លឹមសារ និយាយ​ប្រ​កប​ដោយ​ឥទ្ធិ​ពល ដែល​អាច​ជួយ​សង្គម​រីកចម្រើន ហ្នឹង​អ្នក​ទឹក​មាត់​ប្រៃ»៕​​​​​​​​​​​​

ចុចអាន៖

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី