• 2018-07-07 03:55:43
  • សុខភាព

ជំងឺ​មហារីក​ធំៗ​កំពុង​វាយលុក​កម្ពុជា ​ស្របគ្នា Manulife ​ប្រកាស​អត្ថប្រយោជន៍​គម្រោង​ថ្មី​សម្រាប់​ព្យាបាល

  • 2018-07-07 03:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហារីក​ជា​ជំងឺ​កាច​សាហាវ​មួយ ដែល​កំពុង​តែ​វាយ​លុក​ជីវិត​ទូទាំង​ពិភពលោក ហើយ​ក្នុង​នោះ មហារីក ៥ ប្រភេទ​ដែល​កំពុង​តែ​យាយី​នៅ​កម្ពុជា​ច្រើន​ជាង​គេ គឺ មហារីក​មាត់​ស្បូន មហារីក​សុដន់ មហារីក​ច្រមុះ​បំពង់​ក មហារីក​ក្រពះ​ពោះវៀន និង​មហារីក​ថ្លើម។

វាគ្មិន​មួយ​រូប​ក្នុង​កម្មវិធី​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​របស់ Manulife កាល​ពី​ម្សិលមិញ បាន​ប្រាប់​ពី​វិធី ៥ យ៉ាង​ដែល​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ធំៗ​ខាង​លើ ច្រើន​ជាង ៥០% ថា៖ "ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព ជៀសវាង​រឿង​ញ៉ាំ​បាយ​មួយ​ពេល ២ ៣ គោម​តែ​ឯង ញ៉ាំ​សាច់​ច្រើនៗ ពិសេស​គឺ​រឿង​ប្រៃ ខ្មែរ​យើង​ចូលចិត្ត​ណាស់​ប្រៃ សម្ល​បង់​ប្រហុក អំបិល ទឹកត្រី ហើយ​នៅ​ឆ្លៀត​មាន​កូន​ចាន​ទឹក​ត្រី​ក្រៅ​ទៀត ដែល​វា​ប៉ះ​ពាល់​សុខភាព​ខ្លាំង។ គួរ​ណា​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ជៀសវាង​ជាតិ​សុរា និង​មិន​ជក់​បារី"។

ក្រៅ​ពី​នេះ ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ដើរ​ឲ្យ​បាន ២ម៉ឺន​ជំហាន ក្នុង ១សប្ដាហ៍ និង​ធ្វើ​បែប​ណា​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត កុំ​គិត​ច្រើន ស្រ្តេស​ច្រើន។

ក្នុង​កម្មវិធី​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត Manulife ក៏​ទើប​សម្ពោធ​គម្រោង​ថ្មី ដែល​អាច​ការពារ​ជំងឺ​ធ្ងន់ៗ​រហូត​ដល់ ១៤ ប្រភេទ។

ប្រភេទជំងឺទាំង១៤ប្រភេទ

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់​ការ​ទូទៅ Manulife បាន​និយាយ​ថា៖ "អត្រា​ភាព​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​មាន​កម្រិត​ខ្ពស់ បើ​ព្យាបាល​កម្រិត​ដំបូង អ៊ីចឹង​ហើយ ទើប​យើង​ផ្ដល់​គម្រោង​ថ្មី ដែល​អាច​ឲ្យ​អតិថិជន​ផ្ដោត​លើ​ការ​ព្យាបាល ជាជាង​បារម្ភ​រឿង​ហិរញ្ញវត្ថុ ដោយ​ផ្ដល់​សំណង​រហូត​ដល់ ១០ម៉ឺន​ដុល្លារ"។

អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​របស់ Manulife នឹង​ផ្ដល់​ជូន​​អតិថិជន ៥០% នៃ​ទឹក​ប្រាក់​ត្រូវ​បាន​ធានា ដែល​មាន​តម្លៃ​ជា​សាច់​ប្រាក់​​សរុប ២៥ ០០០ដុល្លារ សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​​ដំបូង ហើយ​បុព្វលាភ​រ៉ាប់រង​នឹង​​ត្រូវ​បាន​លើ​ក​លែង​បន្ទាប់​ពី​ប្រាក់​សំណង​ករណី​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ធ្ងន់​ត្រូវ​បាន​ផ្ដល់​ជូន​រួច ដែល​ការ​លើក​លែង​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​​សម្រាល​បន្ទុក​របស់​អតិថិជន​ក្នុង​ពេល​លំបាក។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Manulife Cambodia

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់​ការ​ទូទៅ Manulife

អត្ថបទ៖ វិទូ

មតិយោបល់
អត្ថបទថ្មី