• 2018-08-21 03:12:54
  • ការអប់រំ

ខេត្ត១ ភ្លៀងចង់បាក់មេឃ តែសិស្សទៅប្រឡងយ៉ាងរីករាយ

  • 2018-08-21 03:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​មណ្ឌល​ប្រឡង​​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​ ប៉ុន្តែ​ការ​ប្រឡង​មិន​ត្រូវ​បាន​រារាំង​នោះ​ឡើយ ដោយ​សិស្ស​បាន​ចូល​ទៅ​ប្រឡង​យ៉ាង​រីករាយ។​

យោង​តាម​ក្រសួង​អប់រំ ឲ្យដឹង​ថា ​នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា ឆ្នាំ២០១៨ នៃ​ដំណើរ​ការ​សំណេរ​ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ ​និង​បំពេញ​វិជ្ជា ​នៅ​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ការ​បំពេញភារកិច្ច​របស់​គណៈមេប្រយោគ ​រួម​ទាំង​អ្នក​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នៅ​តែ​​បន្ត​ធ្វើ​ការ​ឆែក​​​បេក្ខជន​នៅ​មុខ​មណ្ឌល​​ប្រឡង​ដោយ​ទឹក​មុខ​រីករាយ​ដដែល ​​​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​​ដោយ​រលូន៕​​​​​​​​

ប្រភពរូបភាព៖ ក្រសួង​អប់រំ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់