• 2018-08-21 03:40:00
  • ការអប់រំ

មិនធម្មតា! ១ឃ្លាពីលោកឳពុកម្នាក់ នៅក្រៅរបង អង្អែលក្បាលកូន ផ្តាំផ្ញើ ឮហើយមានកម្លាំងចិត្តតែម្តង

  • 2018-08-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​នៅ​ខាងមុខ​មណ្ឌល​ប្រលង​បាក់ឌុប​នីមួយៗ បន្តសភាព​ស្ងប់ស្ងាត់​ធម្មតា​វិញ ក្រោយ​សិស្ស​បាន​ចូល​ទៅ​តាម​បន្ទប់​រៀង​ខ្លួន។ ដោយ​ឡែក អាណាព្យាបាល​នៅ​ខាង​ក្រៅ​របង នៅ​តែ​បន្ត​រង់ចាំ ដោយ​ចិត្ត​អន្ទះសា អើត​លឿម​ៗ ជូន​ពរ​កូន ដោយ​អារម្មណ៍​រំភើប​បំផុត។

ក្នុង​ចំណោម​នោះ​ក្រុម​ការងារ Sabay បាន​ជួប​លោក​ឪពុក​ម្នាក់ ដែល​បាន​ចំណាយ​ពេល​រង់​ចាំ​កូន​ មុខ​មណ្ឌល​វិទ្យាល័យ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ​លក្ខណៈ​ពិសេស​ គឺ​លោក​ឪពុក​រូប​នេះ បាន​ផ្ដាំ​ផ្ញើ​កូន ១​​ឃ្លា​ ខុស​ប្លែក​គេ ដែល​អាច​ជា​គំរូ​ល្អ គួរ​ឲ្យ​សរសើរ។

មានឈ្មោះ អ៊ុំ លីណៈវិរតន៍ លោក​ជា​មន្ត្រី​រាជការ នៃ​ក្រសួង​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ពាក្យ​១ឃ្លា ដែល​តែង​រំលឹក​កូន តាំង​ពី​ដើម​មក​គឺ អ្នក​ជោគ​ជ័យ គឺ​អ្នក​ស្រលាញ់​ពេល​វេលា។

លោក​បន្ត​ថា ឆ្លុះ​បញ្ចាំង​ពី១ឃ្លានេះ គឺ​នាំ​មក​នូវ​ចំណុច​ល្អ​ ជា​ច្រើន​ជួយ​កូន​ឲ្យ​ទម្លាប់​ល្អ និង​រៀន​ពូកែ ឧទាហរណ៍​មុន​មក​ប្រលង គឺ​ដាច់​ខាត គឺ​ត្រូវ​មក​ឲ្យ​បាន​មុន​ម៉ោង​ ពោល​គឺ​មក​ដល់​មណ្ឌល​ប្រលង តាំង​ពី​មុន​ម៉ោង ៦​ព្រឹក។ សល់​ម៉ោង​ សុខ​ចិត្ត​អង្គុយ​រំលឹក​មេរៀន​ ជា​ជាង​មក​យឺត ស្លន់ស្លោ។

សូម​ទស្សនា​វីដេអូ​លម្អិត នៃ​កិច្ច​សម្ភាស លោក អ៊ុំ លីណៈវិរតន៍ ជាមួយ Sabay

សូម​រំលឹក​ថា តាម​ការ​បញ្ជាក់​របស់​លោក អ៊ុំ លីណៈវិរតន៍ ដែល​បាន​ផ្តាំ​១ឃ្លា​អប់រំ​កូន​ខាងលើ​នេះ គឺ​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​គ្រួសារ។ កូនដែលកំពុងប្រលងនេះ គឺជាកូនទី២ហើយ។

តាម​រយៈ​ការ​អប់រំ តាំង​ពី​កូន​ទី១ ពោល​គឺ​កូន​លោក​មាន​ទម្លាប់​ល្អ គោរព​ម៉ោង​ពេល រៀន​ក៏​ពូកែ រហូត​មាន​ការងារ​ល្អ និង​ឱកាស​ចូលរួម​ការ​ផ្លាស់​ប្ដូរ​វគ្គ​សិក្សា​ទៅ​បរទេស មាន​ដូចជា​វគ្គ​ទៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហ្វីលីពីន។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់