• 2018-08-31 03:52:18
  • សុខភាព

កម្ពុជា ជាប់ចំណាត់លេខ៨ មានប្រព័ន្ធសុខាភិបាលល្អបំផុតក្នុងអាស៊ាន

  • 2018-08-31 03:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​គោលដៅ​សុខភាព គឺ​ពឹងផ្អែក​លើ​ការ​ទទួល​បាន​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​សមធម៌ និង​ផ្ដល់​សេវា​ប្រកប​ដោយ​គុណភាព​ខ្ពស់។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ការ​កំណត់​រចនាសម្ព័ន្ធ​ពិតប្រាកដ​នៃ​សេវាកម្ម ក៏​ដូច​ជា​ប្រព័ន្ធ​សុខាភិបាល នឹង​អាស្រ័យ​លើ​បរិបទ​ប្រទេស ប៉ុន្តែ​ក្នុង​ករណី​ទាំង​អស់ តម្រូវ​ឲ្យ​មាន​ការ​ផ្ដល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់ ជាមួយ​នឹង​កម្មករ​និយោជិក​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល និង​មាន​ប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់​ផង​ដែរ។

ក្រៅពីនោះ ត្រូវ​មាន​ការ​ចូល​រួម​ពី ការ​សម្រេចចិត្ត​នៃ​ថ្នាក់​គ្រប់គ្រង , បច្ចេកវិទ្យា ក៏​ដូច​ជា​ភាព​ជា​អ្នក​ដឹកនាំ និង អភិបាលកិច្ច ដែល​ផ្ដល់​ការ​ណែនាំ​ច្បាស់លាស់ និង ប្រើប្រាស់​ថាមពល​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​សហគមន៍​ផង​ដែរ។

យ៉ាងណាមិញ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ចេញ​ចំណាត់​ថ្នាក់​ប្រព័ន្ធ​សុខាភិបាល នៃ​បណ្ដា​ប្រទេស​ចំនួន ១៩១ ដោយ​ក្នុង​នោះ ប្រទេស​បារាំង បាន​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ១។

ផ្ទុយទៅវិញ បើ​យើង​គិត​តែ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន នោះ សិង្ហបុរី ឈរ​នៅ​លំដាប់​លេខ១ (លេខ៦ ទូទាំង​ពិភពលោក) , ប្រ៊ុយណេ លេខ២ (លេខ៤០ ទូទាំង​ពិភពលោក) , ថៃ លេខ៣ (លេខ៤៧ ទូទាំង​ពិភពលោក) , ម៉ាឡេស៊ី លេខ៤ (លេខ៤៩ ទូទាំង​ពិភពលោក) , ហ្វីលីពីន លេខ៥ (លេខ៦០ ទូទាំង​ពិភពលោក) , ឥណ្ឌូនេស៊ី លេខ៦ (លេខ៩២ ទូទាំង​ពិភពលោក) , វៀតណាម លេខ៧ (លេខ១៦០ ទូទាំង​ពិភពលោក) , កម្ពុជា លេខ៨ (លេខ១៧៤ ទូទាំង​ពិភពលោក) និង មីយ៉ាន់ម៉ា លេខ៩ (លេខ១៩០ ទូទាំង​ពិភពលោក)ខណៈ ឡាវ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ឡើយ៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

មតិយោបល់