• 2018-11-20 02:42:14
  • សុខភាព

១០ឆ្នាំ​ នៅ​ខ្មែរ​ពិត​ជា​ជោគជ័យ​មែន Teapot ប្រកាស​ចែក​លុយ ចែកឡាន​មានបានគ្រប់គ្នា

  • 2018-11-20 02:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Teapot បាន​ប្រកាស​នូ​វ​កម្មវិធី​មួយ​ដ៍​ធំ ​គឺ​ការចាប់​រង្វាន់​ផ្ដល់​សំ​ណា​ង​ដែល​មាន​ឈ្មោះ​ថា “​ធី​ផត​គម្រប់​ខួប ១០ ឆ្នាំ ចែក​លុយ ចែក​ឡាន មាន​បាន​គ្រប់​គ្នា សរុប​ច្រើនជាង ៣៥០ ០០០ ០០០ រៀល​” កាល​ពី​ថ្ងៃ​ ១៥ វិច្ឆិកា ក្នុង​ឱកាសគម្រប់​ខួប ១០​ឆ្នាំ ដើម្បី​អរគុណ​ដល់ដៃ​គូ​ចែកចាយ និង​បង្ហាញ​ពី​ភាព​ជោគ​ជ័យ របស់​ខ្លួន។

សម្រាប់រ​ង្វាន់​ធំ​នៅ​វគ្គ​ផ្ដាច់​ព្រ័​ត្រ​នឹង​ទទួលបាន​រ​ថយ​ន្ត Mazda CX-5 ២០១៩ មួយគ្រឿង ងាយៗ​ដោយ​លោកអ្នក​គ្រាន់តែ​បំពេញ​ឈ្មោះ អាសយដ្ឋាន លើ​សម្បក​ផលិតផល​ធី​ផត​ទឹក​ដោះគោ​ខាប់ ឬ ទឹកដោះគោ​ស្រស់​ធី​ផត​អ៊ិច​ស្ត្រា ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​បំផុត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹ​ង​នេះ រហូតដល់​ថ្ងៃទី​ ០១ មិថុនា ២០១៩ ។ ​​

អបអរភាពមានបានលើកដំបូងសម្រាប់អតិថិជនក្នុងមួយតំបន់ៗ (ភ្នំពេញ កំពង់ចាម បាត់ដំបង កំពត និងសៀមរាប ) លោកអ្នកមានឱកាសឈ្នះទឹកប្រាក់ ១លានរៀល ចំនួន ១០ រង្វាន់ និងរង្វាន់ធំ ១០លានរៀល ចំនួន ១រង្វាន់។

ដើម្បីអបអរភាពមានបានម្តងទៀតសម្រាប់អតិថិជនទូទាំងប្រទេសក្នុងវគ្គផ្ដាច់ព្រ័ត្រ អ្នកមានឱកាសឈ្នះម្តងទៀត ដែលកម្មវិធីនឹងធ្វើការចាប់រង្វាន់នៅរាជធានីភ្នំពេញនៅថ្ងៃទី ០២ មិថុនា ឆ្នាំ២០១៩​ក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Twist ជាមួយនឹងរង្វាន់ទឹកប្រាក់ ១ លានរៀល ១០ រង្វាន់ និងរង្វាន់ធំរថយន្ត Mazda CX-5 2019 មួយគ្រឿង។

​ធី​ផត នឹង​ខិត​ខំ​ម​ន្ថែ​ម​ដើម្បី​ព​ង្រឹ​ង​គុណភាព​ផលិតផល​អោយ​កាន់តែ​ល្អ មាន​គុណភាព​ខ្ពស់ រួមទាំង​មាន​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេសៗ​ឲ្យ​កាន់តែ​ច្រើន​សម្រាប់​អ្នកប្រើ​ប្រា​ស់​កម្ពុជា ដែល​តែងតែ​គាំទ្រ​ផលិតផល​ធី​ផត​តាំងពីដើម​រៀងមក​។

អត្ថបទជាប់ទាក់ទង៖ ក្រោយជោគជ័យ ធី​ផត​ ជប់​លៀង​ខួប ១០ ឆ្នាំម្តងឱ្យដៃគូចែកចាយគ្រប់ខេត្តក្រុង

សម្រាប់​ព័ត៌មានបន្ថែម 099 211 311 ឬ​ទៅកាន់ ​Facebook Page: FN.CambodiaOfficialPage

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី